កម្មវិធីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ

(VOVworld)-នាចុងឆ្នាំ២០១៤កន្លងទៅ បណ្តាសិល្បៈករ សិល្បៈការិនីនៃតន្រ្តីប្រពៃ
ណីរបស់ភាគទាំងបីរបស់វៀតណាម បានឧទ្ទេសនាមអំពីភាពស្អាត នៃបេតិកភ័ណ្ឌ
ភ្លេងជាតិក្នុងរាត្រីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ។ នេះជាការជួបប្រាស្រ័យ តន្ត្រីរវាងសិក្បៈ
ករ សិក្បៈការិនីដែលមានចំណង់ចំណូលចិត្តជាមួយនឹងតន្ត្រីវៀត ណាមលើទូទាំង
ប្រទេសនិងនៅឯបរទេស។

កម្មវិធីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ - ảnh 1
សិកល្បៈករ សិល្បៈការិនីសម្តែងក្នុងកម្មវិធីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ

          ក្នុងរាត្រីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ សិល្បៈករម្នាក់ៗ បាននាំមកជូន ទស្សនិកជន
វណ្ណកម្មតន្ត្រីពិសេសរបស់ខ្លួន។ សិល្បៈករប្រជាជន Ngo Thanh Hoai បានសម្តែង
ចង្វាក់ cheo របស់អ្នកភាគខាងជើង សិល្បៈករឆ្នើម Doan Thanh Binh សម្តែងចំរៀង
ca tru រីឯសិល្បៈករប្រជាជន Xuan Hoach គឺ សម្តែងចង្វាក់ Xam ។សិល្បៈករ Dam
Quang Minh ជាជន១នាក់ក្នុងចំណោម អ្នកនាំចេញគោលគំនិតបង្កើតកម្មវិធីនេះ
បានឲ្យដឹងថា៖

        “កម្មវិធីនេះបានបង្កើតឡើក្នុងការជួបប្រាស្រ័យ១រវាងសុកល្បៈករ សិក្បៈ​
ការិនីវៀតណាម ជាមួយ Huong Thanh ជាសិល្បៈការិនីវៀតណាមដែលកមពុង
រស់នៅបារាំង។ ពេលវិលត្រឡប់មកស្រុកកណើត បងស្រី Huong Thanh ដែល មានដើមកំណើតនៅភាគខាងត្បូងចង់ជួបជាមួយសិក្បៈករ សិល្បៈការិនីភាគ ខាងជើងវៀតណាមក្នុងកម្មវិធីប្រគំភ្លេង១សារវ័ន្តគឺតន្ត្រីប្រពៃណីវៀតណាម។
ពួក គេសម្រេចគំរោងនេះយកឈ្មោះកម្មវិធីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ

        ឬស្សីជាវត្ថុធាតុសំខាន់ក្នុងឧបករណ៍ភ្លេងប្រពៃណីនិងអតីតកាលខ្សែ
ចាបី ត្រូវបានធ្វើពីសសៃសូត្រ។ តាមសិល្បៈករប្រជា ជន Xuan Hoach ថាដើម
ប្ញស្ស៊ីជានិមិត្តរូបនៃភាពស្មោះត្រង់ និងជារូបភាពតំណាង របស់សុភាពបុរស។'
ចំពោះសម្លេងស្រទន់ កក់ក្តៅរបស់សរសៃសូត្រជានិមិត្តរូបនៃសំលេងសំនៀង
របស់ស្ត្រី រូបភាពទាំងបីនេះមានចរិតលក្ខណៈវប្បធម៌ សម្តែងនូវភាពរួមបញ្ជូល
គ្នា ភ្លេងប្រ ពៃណីលោកខាងកើត។

        “រហូតមកដល់ពេលនេះអាចអះអាងថា សរសៃសូត្រគឺល្អដូចសម្លេង
ខ្សែចាប៉ី អញ្ជឹង។ សម្លេងនេះបានពន្លឺឡើងក្នុងរាត្រី តន្ត្រីនៃឬស្សីនៃសូត្រ។
ក្នុងអារម្មណ៍ ខ្ញុំសប្បាយណាស់។ ពេលនៅរស់ សម្បីតែសិក្បៈករិនីចំរៀង
Tru  Kim Duc ក៏ប្រាប់ថា រាប់សិបឆ្នាំហើយ ទើបនឹងបានស្តាប់សំលេងចាប៉ី
នៃសូត្រឡើងវិញ។ ខ្ញុំសង្ឈឹមថា កម្មវិធីនេះនឹងមានការ រីកសាយភាយដើម្បី
រក្សាឲ្យបានអត្តសញ្ញានរបស់ចាប៉ី មានខ្សែធ្វើពីសរសៃសូត្រ”។

កម្មវិធីតន្ត្រីសូរសម្លងនៃឬស្សីនៃសូត្រ - ảnh 2
សិកល្បៈករ សិល្បៈការិនីThanh Bình, Thanh Hoài, Xuân Hoạch
ក្នុងកម្មវិធីតន្ត្រីនៃឬស្សីនៃសូត្រ

       សូរ សម្លេងប្ញស្ស៊ីសូរសម្លេងសរសៃសូត្រជាកម្មវិធីពោពេញទៅដោយលក្ខណៈ
ប្រជាប្រិយ។ នៅទីនេះ ទស្សនិកជនអាចស្តាប់កំសាន្តសម្លេងអន្លង់អន្លោច
ប៉ុន្តែ ក៏ជិតស្និទ្ធក្នុងវប្បធម៌ភ្លេងភាគខាងជើង។ លោក Nguyen Xuan Thanh ទស្សនិកជនមួយនាក់បានឲ្យដឹងថា៖

        “នេះគឺជា ពិធីជប់លៀងតន្ត្រីប្រពៃណី១។​ ​អ្វីៗដែលខ្ញុំបានស្តាប់កំសាន្ត
ថ្ងៃនេះ គឹអស្ចារ្យណាស់។ តាំងពីយូរណាស់មកហើយ ទើបមានកម្មវិធីល្អដូច្នេះ។វាធ្វើឲ្យនឹកដល់កុមារភាព កាលដែលខ្ញុំដើរតាមឪពុក ម្តាយទៅទស្សនាកម្មវិធី
តន្ត្រីប្រពៃណី។  ចំពោះ សិល្បៈករមានទេពកោសល្យ ខ្ញុំគិតថានេះជាលក្ខណៈ
វិសេសវិសាលដែលពួក គាត់ចង់បង្ហាញ”។

        បំណងប្រាថ្នាធំ១របស់បណ្តាសិល្បៈករ សិល្បៈការិនីគឺមានចែករំលែក អារម្មណ៍តន្ត្រីប្រពៃណីជាមួយមហាជន។ ដោយហេតុនេះ សិល្បៈករ សិក្បៈការិនី បានសម្តែងអស់ពីទេពកោសល្យរបស់ខ្លួន ដើម្បីបំរើជូនទស្សនិកជនសប្បាយ
រីករាយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ