កម្មវិធីសំដែងសិល្បៈ”ព្រលឹងភូមិវៀតណាម”

(VOVWORLD) - ថ្មីៗនេះនៅរោងល្ខោន Hong Ha ទីក្រុងហាណូយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្សតូរ្យតន្រ្តីជាតិបានបង្ហាញមុខនូវកម្មវិធីសំដែងសិល្បៈយកឈ្មោះ”ព្រលឹងភូមិវៀតណាម”។ កម្មវិធីនេះត្រូវបានបង្កើតឡើងសំដៅបំរើទស្សនិកជនជាភ្ញៀវទេសចរជាតិនិងអន្តរជាតិពេលគេមកទស្សនារដ្ឋធានីហាណូយ។

        ថ្មីៗនេះនៅរោងល្ខោន Hong Ha ទីក្រុងហាណូយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្ស តូរ្យតន្រ្តីជាតិបានបង្ហាញមុខនូវកម្មវិធីសំដែងសិល្បៈយកឈ្មោះ”ព្រលឹងភូមិវៀតណាម”។ កម្មវិធីនេះត្រូវបានបង្កើតឡើងសំដៅបំរើទស្សនិកជនជាភ្ញៀវទេសចរជាតិនិងអន្តរជាតិពេលគេមកទស្សនារដ្ឋធានីហាណូយ។

          កម្មវិធីសិល្បៈ”ព្រលឹងភូមិវៀតណាម”សំដែងតូរ្យតន្រ្តីប្រជាប្រិយល្បីឈ្មោះរបស់វៀត ណាម ។ នេះជាឱកាសសំរាប់ទស្សនិកជនអាចជួបប្រាស្រ័យជាមួយក្រុមសិល្បករនិងសិប្បករឆ្នើមដែលធ្លាប់ទៅសំដែងនៅមហោស្រពតន្រ្តីអន្តរជាតិនានា។ គេលេងឧបករណ៍តន្រ្តីជាតិមានជាអាទិ៍ ចាប៉ី Bau (ជាចាប៉ីខ្សែដៀវម្យ៉ាង) ទ្រ ចាប៉ីដងវែង ឃឹម ខ្លុយ ស្គរ រួមជាមួយឧបករណ៍ភ្លេងធ្វើពីឬស្សី ពកចំនួនជិត២០ប្រភេទទៀត។ តាមអ្នកស្រី Mai Tuyet Hoa នាយិកាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្សតូរ្យតន្រ្តីជាតិបានឲ្យដឹងថា

          “យើងខ្ញុំអនុវត្តកម្មវិធីនេះក្នុងគោលបំណងផ្សព្វផ្សាយតំលៃប្រពៃណីរបស់តន្រ្តីប្រជាប្រិយវៀតណាមទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្នុងកម្មវិធីសិល្បៈ”ព្រលឹងភូមិ វៀត ណាម”យើងខ្ញុំបង្ហាញនូវលំហនៃតំបន់វាលសណ្តភូមិភាគខាងជើងតាមរយៈសំលេងរបស់ឧបករណ៍ភ្លេងប្រពៃណី”។

កម្មវិធីសំដែងសិល្បៈ”ព្រលឹងភូមិវៀតណាម” - ảnh 1 កម្មវិធីសំដែងសិល្បៈយកឈ្មោះ”ព្រលឹងភូមិវៀតណាម”

          ក្នុងកម្មវិធីសិល្បៈ”ព្រលឹងភូមិវៀតណាម”ជារឿងនិទានដោយសូរសព្ទដែលបានចែកជា ៧ចំណែករួមមាន អរុណរះ ផ្សារស្រុកស្រែ រដូវកាលប្រមូលផល ពេលថ្ងៃត្រង់រដូវក្ដៅ ការធ្វើ ពលកម្មសិប្បកម្ម នារីកក់សក់ និងបុណ្យក្នុងភូមិ។ ក្នុងកម្មវិធីសំដែងសិល្បៈនេះឆ្លុះបញ្ចាំងនូវជីវភាពរស់នៅ ការធ្វើពលកម្ម វប្បធម៌ និងជំនឿសាសនារបស់ប្រជាជននៅវាលសណ្តភូមិភាគខាងជើងវៀតណាមពេញមួយថ្ងៃដែលចាប់តាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់ជ្រៅ។ អ្នកស្រី Mai Tuyet Hoa បានឲ្យដឹងទៀតថា

        “តាមរយៈការសំដែងទាំងនោះទស្សនិកជននឹងបានកំសាន្តនូវអ្វីៗសាមញ្ញបំផុតក្នុងជីវភាពរស់នៅរបស់ប្រជាជននៅវាលសណ្តភូមិភាគខាងជើង។ ក្នុងរយៈពេល៥០នាទីសំដែងនៅរោងល្ខោន Hong Ha  យើងខ្ញុំចង់លៃទុកនូវផលិតផលវប្បធម៌មួយជូនចំពោះភ្ញៀវពេលគេមកទស្សនារដ្ឋធានីហាណូយ”។

          ក្នុងកម្មវិធីសិល្បៈនេះក្រុមសិល្បករបានប្រើប្រាស់តូរ្យតន្រ្តីទាំង៤ប្រភេទរបស់វៀតណាមដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាវប្បធម៌អរូបីរបស់ពិភពលោកនោះគឺ Ca tru  តូរ្យតន្រ្តីព្រះរាជទ្រព្យ ចំរៀងក្នុងពិធីគោរពបូជាព្រះម៉ែ និងចំរៀងប្រជាប្រិយ Quan ho។ តាមរយៈនោះបាននាំមកជូនទស្សនិកជននូវចំណាប់អារម្មណ៍និងមនោសញ្ចេតនាយ៉ាងខ្លាំង។

កម្មវិធីសំដែងសិល្បៈ”ព្រលឹងភូមិវៀតណាម” - ảnh 2ចាប៉ី Bau 

         កម្មវិធីសិល្បៈ”ព្រលឹងភូមិវៀតណាម”ដែលបានសំដែងនាថ្ងៃទី១៥កញ្ញាកន្លងទៅនេះបានទទួលនូវការស្វាគមន៍យ៉ាងក្លៀវក្លាពីទស្សនិកជន។ ជាពិសេសដំណាងក្រុមហ៊ុនទេសចណ៍ជាច្រើនសុទ្ធតែពេញចិត្តដោយសារគេបានរកឃើញកម្មវិធីចំរៀងពេញទៅដោយអត្តសញ្ញាណជាតិវៀតណាមដើម្បីឧទ្ទេសនាមជាមួយភ្ញៀវទេសចរអន្តរជាតិ។ អ្នកស្រី Hoang Thi Mai Huong ប្រកបការងារនៅក្រុមហ៊ុនទេសចរណ៍365 Travel បានឲ្យដឹងថា

    “នាងខ្ញុំបានទស្សនាកម្មវិធីសិល្បៈ”ព្រលឹងភូមិវៀតណាម”ហើយសង្កេតឃើញថានេះគឺជាកម្មវិធីចំរៀងមួយដែលមានសក្ដានុពលដ៏ធំសំរាប់ភ្ញៀវទេសចរបរទេសពេលគេមកទស្សនា វៀតណាម។ កម្មវិធីនេះជាផលិតផលដ៏មានតំលៃរបស់ក្រុមសិល្បករសិល្បការិនីខាងតូរ្យតន្រ្តីជាតិ។”

        កម្មវិធីសិល្បៈ”ព្រលឹងភូមិវៀតណាម”មានរយៈពេល៥០នាទីហើយបានសំដែងជារៀងរាល់ថ្ងៃអង្គារ ថ្ងៃសុក្រនិងថ្ងៃសៅរ៍នៅរោងល្ខោនHong Ha ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ