ការងារ អភិរក្សកេរ្ហិ៍ដំណែលប្រវត្តិសាស្រ្តនៃជនជាតិ ChamនៅNinh Thuan។
THUY LINH -  
(VOV) /  
Vovworld-នៅខែត្រNinh Thuanនាបច្ចុប្បន្ននេះមានប្រជុំសំណង់ស្ថបត្យកម្មពិសេស
ដោយឡែកនៃ ជនជាតិChamដែលក្នុងនោះមានប្រាសាទPoklong-Girai-Po Rome
និងHoa Lai។ប្រាសាទទាំងនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ជាតិ។
សំណង់ស្ថបត្យកម្មនានាសុទ្ឋតែផ្សារភ្ជាប់ជាមួយជីវភាពជំនឿសាសនារបស់ជន
រួមជាតិChamរាប់ពានឆ្នាំនេះនិងនៅរក្សាតំលៃដដែល។ប៉ុន្តែប្រាសាទChamមួយចំនួន
កំពុងខូចខាត។ហេតុដូច្នេះរដ្ឋអំណាចតំបន់រួមជាមួយគណះទំនៀមទំលាប់របស់ភូមិ
ជនជាតិ Cham នានាបានចលនាប្រជាជនរួមចំណែកជាប្រាក់កំលាំងពកលកម្មដើម្បី
ជួសជុលកែលំអអភិរក្សប្រាសាទវិហារនានា។
|
ប្រាសាទ Po Klong(រូបថត អិនធឺណែត)។ |
នាឆ្នាំ២០១២អ្នកភូមិ Bau Truc បានរួមកំឡាំងកាយចិត្តជួសជុលកែលំអប្រាសាទ Po
Klong Chanh ក្នុងតំលៃជាង៣០០លានដុង។លោកDangNang Binh អ្នកភូមិ Bau Truc
អោយដឹងថា៖” ប្រាសាទ Po Klong Chanhមានឈ្មោះ១ទៀតគឺPo Klong Hame។ប្រា
សាទនេះដែលបានសង់ឡើងកាលពីឆ្នាំ១៩៥៤បានខូចខាតដ៍ធ្ងន់ធ្ងរ។អាស្រ័យ
ដោយមានជំនួយជាប្រាក់ពីរដ្ឋនិងខេត្ត ប្រាសាទត្រូវបានសាងសង់ស្អាតបាតដើម្បី
សែនព្រេនទេវតាជារៀងរាល់ឆ្នាំ។“
ជនរួមជាតិChamរស់នៅប្រមូលផ្តុំជាសំខាន់នៅឃុំចំនួន៥នៃស្រុកThapChamគឺ៖ Phuoc
Thai-Phuoc Hau-Thanh Hai-Bac Son និងPhan Rang។នាពេលថ្មីនេះជនរួមជាតិChamនៅ
ឯបរទេសរួមជាមួយអង្គភាពអាជីវកម្មក្នុងតំបន់បានរូមវិភាគទានជាប្រាក់៥០០លានដុង
វៀតណាមដើម្បីកសាងថ្មីប្រាសាទ Po KlongនិងGirai។នេះជាកន្លែដែលជនរួមជាតិ
ដំណើរការពីធីការជំនឿនានាដូចជាពិធីកឋិនទានក្នុងពិធីបុណ្យKateនិងពិធីបុណ្យនាដើម
ឆ្នាំទៀតផង។
ព្រះចៅអាធិការDong Ban ភូមិPhuoc Dongឃុំ PhuocHauស្រុក Ninh Phuocខែត្រ Ninh Thuan
អោយដឹងថា៖” មុនពេលសាងសង់ប្រាសាទនេះគណះ ទំនៀមទំលាប់របស់ភូមិចំនួន១១
បានដំណើរការពិភាក្សានិងរួមប្រាក់។ប្រាសាទនិងវិហារជាកន្លែងដែកលរៀបចំពិធីការ
ជំនឿខុសពីគ្នាក្នុងនោះមានពិធីRijahareiឬពិធីKate ដើម្បីសុំឲ្យអ្នកភូមិមានសុខភាពល្អ
គ្រប់ប្រការ។ “
|
ប្រាសាទHoa Lai(រូបថត អិនធឺណែត) |
រួមជាមួយនោះមន្ទីវប្បធម៌កីឡានិងទេសចរណ៍Ninh Thuanបានដំណើរការជួសជុលកែ
លំអប្រាសាទ Po KlongនិងGiraiដែលបានសង់ឡើងនាដើមសតវត្សរ៍១៧និងប្រាសាទ
Hoa Laiដែលបានសង់ឡើងនាសតវត្សរ៍ទី១៩។លោកPhan Quoc Anh នាយកមន្ទីមន្ទី
វប្បធម៌កីឡានិងទេសចរណ៍Ninh Thuanអោយដឹងថា៖” យើងខ្ញុំបានកសាងជញ្ជាំង
របងខ្លោងទ្វាដើម្បីការពារប្រាសាទ។អ្នកភូមិHuu Duc សូមរដ្ឋផ្តល់ជំនួយជាប្រាក់ចំនួន
៥០%ហើយប្រជាជនរួមប្រាក់ ចំនួន៥០%ព្រមទាំងចលនាបណ្តាអង្គភាពអាជីវកម្ម
សាងសាង់វិហារចំនួន២ដែលកំពុងខូចខាត។ “
នាបច្ចុប្បន្នខែត្រNinh Thuanបន្តការងារជួសជុលកែលំអប្រាសាទបុរាណផ្ទះប្រពៃណី
និងស្ថាបនាបន្ថែមទីរៀមចំពិធីសែនព្រេនក្នុងបំណងពង្រីកផ្នែកទេសចរណ៍ខែត្រ។
ខែត្រនៅសហប្រតិបត្តិការជមួយខេត្ត Binh Dinhទីក្រុងNha Trangបង្កើតកម្មវិធីទេសចរ
ណ៍មកទស្សនាភូមិCham ធ្វើឲ្យទេសចរណ៍វប្បធម៌Cham ក្លាយទៅជាលិតផលសំខាន់
១ក្នុងចំណោមផលិតផលនៅខែត្រNinh Thuan៕
THUY LINH
-VOV