ការតាំងបង្ហាញតំលៃនៃកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុង

VOVWORLD_មណ្ឌលតាំងបង្ហាញ”ការរកឃើញលើវិស័យបុរាណវិទ្យានៅ
ក្រោមដីអាគាររដ្ឋសភា”ក្រុងហាណូយបើកទ្វារជាផ្លូវការចាប់ពីខែ​ឧសភា​ឆ្នាំ
​២០១៦។​ ​នេះត្រូវបានចាត់ទុកជាសារមន្ទីរបុរាណវិទ្យាដើមដំបូងបង្អស់​នៅវៀត
ណាម​ដោយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាមកសាងឡើង។

        នៅមណ្ឌលតាំងបង្ហាញ”ការរកឃើញលើវិស័យបុរាណវិទ្យានៅក្រោមដីអាគារ
រដ្ឋសភា”នេះរួមមានកេរិ៍្តតំណែលចំនួន១៤០ និងវត្ថុបុរាណរាប់ហ្មឺនទៀត។ រដ្ឋ
វៀតណាមបានលៃទុកបរិវេណនៅជាន់ក្រោមដីអាគារនេះសំរាប់តាំងបង្ហាញការ
រកឃើញលើវិស័យបុរាណវិទ្យាអំពីមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុងសំដៅ
បង្កើតឡើងរូបភាពវិសេសវិសាល រួមចំណែកផ្សព្វផ្សាយតំលៃនៃកេរ្តិ៍ដំណែល
បរមរាជវាំងថាំងឡុងទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។​ខ្លឹមសារ​សំខាន់
​​នៃ​មណ្ឌល​តាំងបង្ហាញគឺឧទ្ទេសនាមអំពីកេរ្តិ៍ដំណែលនិងវត្ថុតាង​លេចធ្លោ​បំផុត
ដែល​ត្រូវបានរកឃើញក្នុងការជិកគាស់កកាយនៅតំបន់កសាងអាគារ​រដ្ឋសភា
​​​​​អំឡុង​ឆ្នាំ២០០៨ - ២០០៩។ ការតាំងបង្ហាញនេះត្រូវបានរៀបចំតាម​សម័យកាល
​ដោយចំណាត់ក្រុមរវាងកេរ្តិ៍ដំណែលរួមជាមួយវត្ថុតាងសំដៅនាំមកនូវចំណាប់
អារម្មណ៍និងការជក់ចិត្តចំពោះទស្សនិកជន។ តាមបណ្ឌិត Bui Minh Tri នាយក
រង​មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវរាជធានី ចំណុះបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម​វៀត​
ណាមបានឲ្យដឹងថា

 “ យើងខ្ញុំមានគំនិតធ្វើយ៉ាងណាឲ្យការតាំងបង្ហាញកេរ្តិ៍ដំណែលនេះមាន
ភាព​រស់​រវើកបំផុត ងាយយល់បំផុតដើម្បីនាំមកជូនទស្សនិកជននូវចំណាប់
អារម្មណ៍​ជ្រាលជ្រៅនិងក្ដាប់ជាប់បាននូវតំលៃនៃការរកឃើញកេរ្តិ៍ដំណែលទាំង
នេះ។ តាមរយៈនោះយល់បាននូវទ្រង់ទ្រាយនៃបណ្ដាសំណង់ស្ថាបត្យកម្មរាប់ទាំង
បច្ចេកទេសកសាងនិងវត្ថុធាតុដើមផ្សេងៗទៀត”។

ការតាំងបង្ហាញតំលៃនៃកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុង - ảnh 1
នៅមណ្ឌលតាំងបង្ហាញ”ការរកឃើញលើវិស័យបុរាណវិទ្យានៅក្រោមដីអាគាររដ្ឋសភា”នេះរួមមានកេរិ៍្តតំណែលចំនួន១៤០ និងវត្ថុបុរាណរាប់ហ្មឺនទៀត


        នៅក្នុងការតាំងបង្ហាញនេះមានភ្ជាប់ជាមួយនូវរឿងនិទានអំពីការរកឃើញ
នៅក្រោមដីនូវកេរ្តិ៍ដំណែលរាជធានីថាំងឡុង។ ការតាំងបង្ហាញត្រូវបានចែកតាម
ស្រទាប់ដីដែលក្រុមបុរាណវិទូបានធ្វើការជីកគាស់ដោយនៅជាន់ទី២ក្រោមដីដាក់
តាំងវត្ថុតាងសម័យកាលមុនថាំងឡុងពោលគឺនាអំឡុងពេលមុននឹងស្ដេច Ly
Cong Uan ទ្រង់ចេញព្រះរាជក្រិត្យផ្លាស់រាជធានីពីHoa Luមកថាំងឡុង។​ រីឯជាន់​ទី
១​ក្រោម​ដីតាំងបង្ហាញវត្ថុនៅសម័យកាលថាំងឡុង ពោលគឺក្រោយឆ្នាំ១០១០​ បន្ទាប់
ពីស្ដេច Ly Cong Uan ទ្រង់ចេញផ្លាស់រាជធានី។ បណ្ឌិត Bui Minh Tri​បាន​ឲ្យដឹង
ទៀតថា

  “  រូបភាពទាំងនេះធ្វើឲ្យយើងមានចំណាប់អារម្មណ៍ជ្រាលជ្រៅថែមទៀត​
អំពីស្ថាបត្យកម្មរាជវាំងារជ្ជកាល Ly។ យើងមានមោទនភាពចំពោះការដែល​
រជ្ជកាល Lyបាន​ច្នៃប្រឌិតបង្កើតឡើងខឿនស្ថាបត្យកម្មមួយជឿនលឿននិង
វិសេស​វិសាល​។ ប្រការនេះស្ដែងឡើងតាមរយៈសំភារៈសំណង់និងបច្ចេកទេស
កសាង​គ្រឹះនៃសំណង់ទាំងនោះ”។

មណ្ឌលតាំងបង្ហាញ”ការរកឃើញលើវិស័យបុរាណវិទ្យានៅក្រោមដីអាគារ
រដ្ឋសភា”គឺជាលទ្ធផលធ្វើការអស់រយៈពេលជិត៤ឆ្នាំរបស់ក្រុមអ្នកវិទ្យាសាស្រ្ត
នៅមជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវរាជធានី ចំណុះបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម​វៀត​
ណាម។ ការតាំងបង្ហាញនេះបានសរឲ្យឃើញនូវការបន្តប្រពៃណីតាមរយៈរូប
ភាពមជ្ឈមណ្ឌលសិទ្ធិអំណាចនយោបាយរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ