ការតាំងបង្ហាញ“រូបសំណាក់ធ្វើដោយភាជន៍បុរាណវៀតណាម”

(VOVworld)-នៅវៀតណាម រូបសំណាក់ធ្វើដោយភាជន៍ត្រូវបានផលិតមុននេះរាប់
ពាន់ឆ្នាំ។ រូបសំណាក់ធ្វើដោយភាជន៍ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការក្នុងជីវភាព
រស់នៅរបស់ជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបម្រើពិធីសែនព្រេននិងជំនឿ
សាសនាជាងទៀតផង។ការបង្ហាញ“រូបសំណាក់ធ្វើដោយភាជន៍” ដែលកំពុងប្រ
ព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្រ្តជាតិ នឹងជួយឲ្យមហាជនយល់ច្បាស់ជាងអំពី
តម្លៃប្រវត្តិសាស្រ្ត វប្បធម៌និងដំណើការអភិវឌ្ឍន៍របស់សិល្បៈចម្លាក់រូបសំណាក់
ធ្វើដោយភាជន៍បុរាណ របស់ជនវៀតណាម ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រវត្តិ
សាស្ត្រជាតិ។

ការតាំងបង្ហាញ“រូបសំណាក់ធ្វើដោយភាជន៍បុរាណវៀតណាម” - ảnh 1
រូបសំណាក់ធ្វើដោយភាជន៍បុរាណ១ដែលបានតាំងបង្ហាញ
(រូបថតៈ dangcongsan)

       វត្ថុបុរាណចំនួនជាង៧០គ្រឿង ដែលបានតាំងបង្ហាញក្រោមប្រធានបទ “រូបសំណាក់ធ្វើដោយភាជន៍បុរាណវៀតណាម” មានអាយុកាលមុននេះ៤ពាន់
ឆ្នាំ។ ផ្នែកតាំងបង្ហាញឧទ្ទេសនាមរូបសំណាក់រួមមានប្រភេទចំនួន៣ដូចជា ៖
រូប សំណាក់ធ្វើដោយភាជន៍តាមសម័យកាល រូបសំណាក់ធ្វើដោយភាជន៍បំរើ
សាសនា ជំនឿជាក់ និងរូបសំណាក់ធ្វើដោយភាជន៍ដែលប្រើក្នុងការលំអរ
និងស្ថាប័ត្យកម្ម។ ក្នុងសិល្បៈរូបសំណាក់ធ្វើពីភាជន៍បុរាណវៀតណាម  រូប សំណាក់សម័យកាលទទួលបានការពេញនិយម ដោយសារផលិតផលប្រភេទ នេះបំរើតម្រូវកំសាន្តផ្នែកសោភ័នភាពក្នុងការ តាក់តែងលំអររបស់សហគមន៍។
នេះ ក៏ជាកម្រង់សម្រាំងដោយប្រមូលផ្តុំវត្ថុធាតុគ្រប់គ្រាន់បំផុត ដូចជា ដីដុត
អំបែង ភាជន៍ខ្សោះ ភាជន៍កាចា បានផលិតជារូបសំណាក់មនុស្ស បក្សា បក្ស៊ី និងបសុសត្វដែលជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្ស។ បង Dang Thi
Hien មគ្គទេសរបស់សារៈមន្ទីប្រវត្តិសាស្រ្តវៀតណាមបានឲ្យដឹងថា៖

       “តាំងពីសម័យវប្បធម៌​ Dong Dau  មុននេះ ៣.៥០០ឆ្នាំ គេបានរកឃើញ រូប
សំណាក់មាន់ គោ ។ បន្ទាប់នោះ ដល់សតវត្តន៍ទី១ ទី២ ទើបរកឃើញរូប
សំណាក់ជ្រូក។ ដល់សតវត្តន៍ទី១១ ដល់១៣ (សម័យរាជវាំង Ly, Tran) មាន
ភាជន៍ពេជន៍ ។ មកដល់​សតត្តន៍ទី១៦​ទី១៧ មជ្ឈមណ្ឌលភាជន៍អំបែង Bat Trang (នៅជាយទីក្រុងហាណូយ)បានធ្វើរូបសំណាក់ដោយកាចាស្រាំឲ្យខុស ពី
គ្រឿងភាជន៍ក្នុងសម័យ”។

ការតាំងបង្ហាញ“រូបសំណាក់ធ្វើដោយភាជន៍បុរាណវៀតណាម” - ảnh 2
ភ្ញៀវទស្សនារូបសំណាក់ធ្វើពីភាជន៍បុរាណ (TTXVN)

       រូបសំណាក់ភាជន៍បុរាណវៀតណាមបំរើសាសនា ជំនឿ ភាគច្រើនគឺរូប ​
បដិមាករព្រះពុទ្ធ និងរូបបដិមាទេវតាក្នុងជំនឿប្រជាប្រិយ។ រូបបដិមាដែល
ធ្វើដោយភាជន៍ដូចជា ព្រះពុទ្ធ ព្រះម៉ែគង់ស៊ីអ៊ីម ព្រះសង្ឃ។ បងស្រី Dang Thu
Hien បាន​ឲ្យដឹងថែមទៀតថា៖“បណ្តាការស្រាវជ្រាវអំពីក្បាលរូបបដិមាព្រះពុទ្ធ មានអាយុកាលពីសតវត្សន៍ទី១១ និង១៣។ បណ្តារូបបដិមាព្រះពុទ្ធ បានឆ្លុះ
បញ្ជាំងពីសិល្បៈធ្វើ គ្រឿងភាជន៍កាចារបស់វង្សានុវង្ស​ Lý មានការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លារ”។

       រូបបដិមាទេវតា ក៏សម្បូបែបដែរ ដូចជា រូបបដិមា ទេវតាចង្រ្កាន រូបបដិមា
ទេវតាភូមិ ជាដើម។ រូបបដិមានីមួយៗ សុទ្ធតែផ្សាភ្ជាប់ ជាមួយជំនឿជាក់ព្រលឹង ដើម្បីប្រសិទ្ធិពរសុខភាពល្អ សុខសាន្តត្រាន។ ការស្រាវជ្រាវរូបបដិមាបំរើសាសនា មិនត្រឹមតែមានអត្ថន័យព្រលឹងប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យឆ្លើយតបនឹង
តម្រូវការនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ មនុស្ស។

       មកជាមួយការតាំងបង្ហាញ “រូបសំណាក់ធ្វើដោយភាជន៍បុរាណវៀតណាម”
មិត Hoang Phuong Linh និស្សិតឆ្នាំទី៣ មហាវិទ្យាល័យរ៉ែ ភូមិសាស្រ្តហាណូយ
ឲ្យដឹងថា៖

       “បណ្តាសិប្បករវៀតណាមពីមុនគឺប៉ិនប្រសប់និងមានការច្នៃប្រឌិតក្នុងការ ផលិតចេញគ្រឿងភាជន៍។ គ្រឿងភាជន៍ដែលបានតាំងបង្ហាញក្នុងការតាំង
​ពិព័ណ៌នេះ គឺសម្បូបែបក្នុងស្ថានភាពជាក់ស្តែងផង និងខាងព្រលឹងផង។ ប្អូន
ឃើញថា គ្រឿងភាជន៍គឺស្អាតណាស់”។

       ការតាំងបង្ហាញ “រូបសំណាក់បុរាណធ្វើពីភាជន៍វៀតណាម” បានសម្តែង
ច្បាស់ និងគ្រប់គ្រាន់បំផុតអំពីវត្ថុភាជន៍ និងសម្បូបែបអំពីប្រភេទប្រើប្រាស់។
នេះ​មិនត្រឹមតែជាប្រដាប់ប្រើប្រាស់ចាំបាច់ក្នុងជីវភាពរស់នៅរបស់មនុស្ស
ប៉ុណ្ណោះទេ ថែមទាំងជាវណ្ណៈកម្មសិល្បៈវិសេសវិសាលទៀតផង ពោពេញទៅ ដោយលក្ខណៈពិសេសរបស់សម័យកាលអភិវឌ្ឃន៍នៃរបបភាជន៍វៀតណាម
នីមួយៗទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ