ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន ដើម្បីបម្រើសាធារណៈជនឱ្យកាន់តែប្រសើរជាង
(VOVWORLD) - ការដាក់ពង្រាយដើម្បីកសាងសារព័ត៌មានវៀតណាមទំនើប ជំនាញ ពហុប្រព័ន្ធផ្សព្វផ្សាយ ស្របតាមនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយពិភពលោកបាននិងកំពុងក្លាយទៅជាតម្រូវការចាំបាច់។ ក្នុងបរិបទបច្ចុប្បន្ននៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លាដូចសព្វថ្ងៃ ស្ថាប័នសារព័ត៌មានបានសកម្ម និងសហការគ្នាក្នុងការអភិវឌ្ឍនិងបម្រើសាធារណៈជនឱ្យកាន់ តែប្រសើរឡើង។
លោក Le Quoc Minh និពន្ធនាយកកាសែត Nhan Dan ប្រធានសមាគមអ្នកកាសែតវៀតណាម (រូបថត៖ VOV) |
គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅវៀតណាម ចំនួនទីភ្នាក់ងារសារព័ត៌មានដែលមានកំណែអេឡិចត្រូនិកមានចំនួន ២៥៩ ក្នុងចំណោមស្ថាប័នចំនួន ៨១៦។ ក្នុងនោះកាសែត និងទស្សនាវដ្ដីដែលអនុវត្តន៍ទម្រង់បោះពុម្ព និងទម្រង់អេឡិច ត្រូនិកចំនួន ២ ប្រភេទ គឺ៖ ២៣០; សារព័ត៌មានអេឡិចត្រូនិកឯករាជ្យ (មិនបោះពុម្ព) គឺមានចំនួន ២៩; ទីភ្នាក់ងារចំនួន ៧២ ដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ និងអង្គភាពប្រតិបត្តិការទូរទស្សន៍ចំនួន ៥ មិនមានហេដ្ឋារចនាសម្ព័ន្ធផ្សាយទូរទស្សន៍ផ្ទាល់ខ្លួនទេ។ ទីភ្នាក់ងារសារព័ត៌មានមួយចំនួនបានត្រួសត្រាយក្នុងការផ្លាស់ប្តូរឌីជីថលជាមួយនឹងបច្ចេកវិទ្យាឌីជីថលដូចជា បញ្ញាសិប្បនិម្មិត (AI), IoT, Cloud, Bigdata...។ បច្ចេកវិទ្យាឌីជីថលទាំងនេះបាននិងកំពុងបង្កើតបរិយាកាសសារព័ត៌មានដែលមានការអភិវឌ្ឍទៅតាមនិន្នាការពហុមធ្យោបាយ សារព័ត៌មានចល័ត; សារព័ត៌មានសង្គម; សារព័ត៌មានទិន្នន័យ; សារព័ត៌មានច្នៃប្រឌិតជាដើម។ ទីភ្នាក់ងារសារព័ត៌មានមួយចំនួនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្លាយជាអង្គភាពសារព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយទំនើបដូចជា៖ វិទ្យុសំឡេងវៀត ណាម (VOV) ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយ៍ទូរទស្សន៍វៀតណាម VnExpress Zing ...។ ក្រៅពីនេះ សារព័ត៌មានមូលដ្ឋានមួយចំនួនក៏បានផ្លាស់ប្តូរតាមជំហានដំបូងដូចជា៖ កាសែតហាណូយថ្មី Sai gon giai phong, Nghe An, Ha Tinh, Thanh Hoa, Bac Ninh, Tuyen Quang...។ លោក Le Quoc Minh និពន្ធនាយកកាសែត Nhan Dan ប្រធានសមាគមអ្នកកាសែតវៀតណាមបានមានប្រសាសន៍ថា៖ ការផ្លាស់ប្តូរឌីជីថលគឺជាផ្លូវនៃប្រទេសទាំងមូល ហើយសារព័ត៌មានគឺមិនស្ថិតក្រៅពីពីនិន្នាការនេះទេ ព្រោះការផ្លាស់ប្តូរឌីជីថលគឺជាផ្លូវចាំបាច់នៃភ្នាក់ងារសារព័ត៌មានទាំងអស់ ប្រសិនបើពួកគេមិនចង់ "ដកខ្លួនចេញ"។
“អ្នកជំនាញបានចង្អុលបង្ហាញថា “ការផ្លាស់ប្តូរឌីជីថលដើរជាមុន អត្ថប្រយោជន៍នឹងមកនៅពីក្រោយ។ ការងាររបស់យើងគឺកំណត់ទិសដៅ។ យើងបានជ្រួតជ្រាបនូវគំរូជាភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា។ ជាការពិត ផ្លូវទៅកាន់គោលដៅនេះគឺវែងឆ្ងាយណាស់។ ទីភ្នាក់ងារព័ត៌មាននៅលើពិភពលោកឥឡូវនេះកំពុងកសាងបច្ចេក វិទ្យា ដើម្បីក្លាយជាទីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា ហើយផ្ទុយទៅវិញ សាជីវកម្មបច្ចេកវិទ្យានឹងវិនិយោគលើខ្លឹមសារដើម្បីក្លាយជា សាជីវកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វ ផ្សាយ។ ឥឡូវនេះ យើងមិនត្រឹមតែតាមដានចំនួនអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែធ្វើឱ្យពួកគេនៅជាមួយផលិតផលរបស់យើងឱ្យបានយូរថែមទៀត”។
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា “ការផ្លាស់ប្តូរឌីជីថលនៃសារព័ត៌មានវៀតណាម - ទ្រឹស្តី និងបញ្ហាជាក់ស្តែង” (រូបថត៖ VOV) |
ក្នុងនាមជាអង្គភាពសារព័ត៌មានមួយដែលមានការការផ្លាស់ប្តូរឌីជីថល ដ៏ខ្លាំងក្លារ ក្នុងរយៈពេលថ្មីៗនេះ អ្នកកាសែត Nguyen Le Tan នាយកមជ្ឈមណ្ឌលមាតិកាឌីជីថល VTC Now ស្ថានីយ៍ទូរទស្សន៍ឌីជីថល (VTC) នៃវិទ្យុសម្លេងវៀត ណាមឌីជីថលបានចាត់ទុកថា ទីភ្នាក់ងារសារព័ត៌មាននីមួយៗចាំបាច់ត្រូវកំណត់គោលដៅដើម្បីមាន បញ្ហាសមស្របជាមួយធនធាន និងធនធានមនុស្សរបស់អង្គភាពនីមួយៗ។ ជាមួយគ្នានេះ បញ្ហាសំខាន់គឺការផ្លាស់ប្តូរផ្នត់គំនិត និងការយល់ឃើញរបស់អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន៖
“សម្រាប់អ្នកថតវីដេអូឬអ្នកបច្ចេកទេស ពេលដែលខ្ញុំប្រាប់គេថា លោកទាំងអស់គួរតែដកកាមេរ៉ាសំពីងសំពោងចេញ ហើយរកវិធីថតជាមួយកាមេរ៉ាស្មាតហ្វូន ឬ IP Camera ជំនួសឲ្យវិធីចាស់ដែលពិបាកនោះ។ ប៉ុន្តែខ្ញុំទទួលបានប្រតិកម្មរបស់ពួកគេថា ពួកគេត្រូវបានហ្វឹកហ្វឺនផ្នែកថតភាពយន្ត រៀនចប់ពីសាលាភាពយន្ត មិនមែនតាមទូរស័ព្ទទេ។ នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំត្រូវពិចារណា ការផ្លាស់ប្តូរផ្នត់គំនិតគឺជាដំណើរការមួយ មិនមែនភ្លាមៗនោះទេ”។
ក្នុងសិក្ខាសាលា “ការផ្លាស់ប្តូរឌីជីថលនៃសារព័ត៌មានវៀតណាម - ទ្រឹស្តីនិងបញ្ហាជាក់ស្តែង” ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រនាថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងហាណូយ លោក Nguyen Thanh Lam ប្រធាននាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបាននិយាយថា ទីភ្នាក់ងារសារព័ត៌មាន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានដឹងពីសារៈសំខាន់នៃការផ្លាស់ប្តូរឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជំនះ "វិបត្តិ" ដោយជោគជ័យ៖
“ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្នុងកម្មវិធីអនុវត្តកម្មវិធីជាតិស្តីពីការផ្លាស់ប្តូរឌីជី ថល និយាយរួម គឺមានកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់ពលរដ្ឋវៀតណាម ទីភ្នាក់ងារ និងអង្គការនានា។ មានកម្មវិធីមួយក្នុងគោលបំណងបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់អ្នកសារព័ត៌មាន និងអ្នកកាសែតប្រមាណ ៣.០០០ នាក់ មិនត្រឹមតែដឹងពីរឿងរ៉ាវនៃការធ្វើការងាររបស់ពួកគេក្នុងវិស័យឌីជីថលប៉ុណ្ណោះទេ ថែមទាំងដឹងពីជ្រុងផ្សេងទៀតផងដែរ យើងត្រូវការពារខ្លួនយើង ការពារយ៉ាងដូចម្តេច ហើយធ្វើយ៉ាងម៉េចដើម្បីយើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ី នៃខ្លឹមសារឌីជីថលវៀត ណាម”។
នៅក្នុងសិក្ខាសាលានេះដែរ ក៏មានមតិខ្លះបានបញ្ចេញមតិថា ប្រព័ន្ធផ្សព្វផ្សាយគួរតែត្រូវបានផ្តល់អាទិភាពសម្រាប់ការផ្លាស់ប្តូរឌីជីថល ព្រោះនេះជាអង្គភាពផ្សាយព័ត៌ មាន។ ទន្ទឹមនឹងនោះ ក្រមច្បាប់ដូចជា ច្បាប់សារព័ត៌មាន ច្បាប់ទូរគមនាគមន៍ ក៏ត្រូវកែសម្រួលនិងពង្រីក ការពារព័ត៌មានផ្ទាល់ខ្លួនក៏ត្រូវបង្កើតច្បាប់…។ ក្រៅពីនោះ រដ្ឋបានវិនិយោគលើទីភ្នាក់ងារសារព័ត៌មាន ដើម្បីប្រភពព័ត៌មានផ្លូវការត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម៕