ក្រុម “Dinh lang Viet” ផ្សព្វផ្សាយយ៉ាងសកម្មនូវតម្លៃបេតិកភណ្ឌវៀតណាម

(VOVWORLD) -  Dinh lang Viet (មានន័យថា សាលាភូមិវៀតណាម) ដែលជាក្រុមស្ម័គ្រចិត្ត ដោយអ្នកស្រាវជ្រាវវិចិត្រសិល្បៈ Nguyen Duc Binh បង្កើតឡើងសម្រាប់អ្នកដែលស្រឡាញ់បេតិកភណ្ឌនិងវប្បធម៌ប្រពៃណី របស់ប្រជាជនវៀត ណាម។ ឆ្លៀតយករាល់អត្ថប្រយោជន៍ពីបណ្តាញសង្គមនិងចែករំលែកលក្ខណៈពិសេសរបស់ Facebook ក្រុម Dinh lang Viet បានចូលរួមជាមួយសហគមន៍ ដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌ជនជាតិ។

ក្រុម “Dinh lang Viet”  ផ្សព្វផ្សាយយ៉ាងសកម្មនូវតម្លៃបេតិកភណ្ឌវៀតណាម - ảnh 1 ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

ដោយបានបង្កើតឡើង ក្នុងឆ្នាំ ២០១៤ ក្រុម Dinh lang Viet គឺជាទីកន្លែងដែលសមាជិកទាំងអស់ ចែក រំលែកព័ត៌មាននិងចំណេះដឹង អំពីសាលាភូមិ ដូចជា ស្ថាបត្យកម្ម ចម្លាក់ ការតុបតែងនិងចំណេះដឹងអំពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់សា លាភូមិនីមួយៗ។ ដំបូងឡើយ ពីសមា ជិកពីរបីរយនាក់ ក្រុម Dinh lang Viet ឥឡូវនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានសមាជិកជាង ១៦,០០០ នាក់មកហើយ។ ពួកគេជាមនុស្សរស់នៅទាំងក្នុងនិងក្រៅប្រទេស ដែលមានក្តីស្រឡាញ់ជាមួយបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ជាពិសេសគឺសាលាភូមិតែម្កង។

ពីការរៀបចំដំណើរកម្សាន្ត ការស្ទាបស្ទង់មតិជាប្រចាំ សមាជិកនៃក្រុម Dinh lang Viet បានទាក់ទង់ផ្ទាល់ជាមួយនឹងបេតិកភណ្ឌ ត្រូវបានពិភាក្សា ស្វែងយល់អំពីតម្លៃនៃស្ថាប័ត្យកម្មនិងវប្បធម៌ជាដើម។ ចាប់តាំងពីពេលនោះមក ក្រុម Dinh lang Viet បានផ្តល់ព័ត៌មានដល់សហគមន៍ អំពីតម្លៃវប្បធម៌ប្រវត្តិសាស្រ្តនៃបេតិកភណ្ឌ ម្យ៉ាងវិញទៀតបានព្រមានពីហានិភ័យនៃការរិចរិលរបស់បេតិកភណ្ឌ ការខូចទ្រង់ទ្រាយនៃបេតិកភណ្ឌដោយសារធម្មជាតិនិងមនុស្ស។ គម្រោងជាច្រើនស្តីពីការជួសជុលនិងអភិរក្ស ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពិភាក្សា សូមមតិយោបល់ពីជំនាញខាងសាលាភូមិផងដែរ។  

ក្រុម “Dinh lang Viet”  ផ្សព្វផ្សាយយ៉ាងសកម្មនូវតម្លៃបេតិកភណ្ឌវៀតណាម - ảnh 2 ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

ស្ថាបនិកក្រុម Dinh lang Viet អ្នកស្រាវជ្រាវវិចិត្រសិល្បៈ Nguyen Duc Binh បានអោយដឹងថា៖ “ក្នុងក្រុមយើងខ្ញុំ មានក្រុមអ្នកស្រាវជ្រាវមួយចំនួន ក្នុងនោះមានអ្នកគ្រប់គ្រងពីរនាក់គឺលោក Tran Hau Yen The និងលោក Tran Trung Hieu។ ស្ថាបត្យករ Tran Trung Hieu កំពុងធ្វើការជាមួយអ្នកស្រាវជ្រាវដទៃទៀតដើម្បីបោះពុម្ពសៀវភៅ អំពីសាលាភូមិ អំពីព្រះពុទ្ធសាសនានិងវប្បធម៌និមិត្តរូប។ សម្រាប់លោក Tran Hau Yen The ក្នុងឆ្នាំកន្លងមក លោកបានបោះពុម្ពសៀវភៅមួយចំនួនផងដែរ។ ក្នុងឆ្នាំនេះ ដើម្បីអបអរសាទរខួប ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ យើងនឹងបោះពុម្ភសៀវភៅសិល្បៈល្អថាំងឡុង - ហាណូយដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពហាណូយ។ យើងនឹងផ្តោតលើការងារស្រាវជ្រាវច្រើនជាងការបោះពុម្ភសៀវភៅ យើងគ្រោងនឹងបង្កើតសៀវភៅ Dinh lang Viet នៅឆ្នាំ ២០២០”។

មិនត្រឹមតែថែរក្សាសាលាភូមិ ប៉ុណ្ណោះទេ ក្រុម Dinh lang Viet  ក៏បានចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ជាច្រើន ដូចជាបទចំរៀង Xam និង Don Ca tai tu ផងដែរ។ នាពេលកន្លងមក សកម្មភាពរបស់ក្រុម Dinh lang Viet ត្រូវបានសង្គមកោតសរសើរយ៉ាងខ្លាំងដូចជា៖ ពិព័រណ៍ផ្ទះសហគមន៍ភូមិវៀត; សិក្ខាសាលា, សិក្ខាសាលាស្តីពីការអភិរក្សវិមាន; រៀបចំដំណើរកម្សាន្តទៅទស្សនាវិមាននានាសម្រាប់និស្សិត។ ជាពិសេស បង្កើតឡើងវិញបុណ្យតេតកាលពីមុន តាមរយៈសារមន្ទីរ សាលាភូមិ ឬមណ្ឌលកេរសំណែលនានា។

ក្រុម “Dinh lang Viet”  ផ្សព្វផ្សាយយ៉ាងសកម្មនូវតម្លៃបេតិកភណ្ឌវៀតណាម - ảnh 3 ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

លោកស្រី Tran Thi Thuy Lan អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងវិថីបុរាណហាណូយបានអោយដឹងថា៖ “ក្រុម Dinh lang Viet បានសហការជាមួយគណៈកម្មាធិការ គ្រប់គ្រងវិថីបុរាណហាណូយរៀបចំព្រឹត្តិការណ៍ជាច្រើន មិនត្រឹមតែនៅវិថីបុរាណហាណូយ ប៉ុណ្ណោះទេថែមទាំងនៅតំបន់បឹង Hoan Kiem ទៀតផង។ ក្រុម Dinh lang Viet ក៏បានជួយ យើងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីរៀបចំពិធីបុណ្យនានា។ សកម្មភាពលេចធ្លោរបស់ក្រុម Dinh lang Viet គឺការអភិរក្សសម្លៀកបំពាក់បុរសនិងការបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់បុរស។ នាពេលខាងមុខនេះគណៈគ្រប់គ្រងវិថីបុរាណហាណូយនិងក្រុម Dinh lang Viet នឹងមានសកម្មភាពជាច្រើនថែមទៀត ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ថែរក្សាសម្រស់ប្រពៃណីវប្បធម៌របស់ដូនតាពីបុរាណផងដែរ”។

រហូតមកដល់ពេលនេះ ក្រុម Dinh lang Viet បានប្រមូលអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ អ្នកថតរូប ស្ថាបត្យករ ជាងគំនូរ ជាងចម្លាក់ អ្នកកាសែត…ជាច្រើនផងដែរ។ ពួកគេចែករំលែកចំណាប់អារម្មណ៍ ការស្វែងយល់អំពីតម្លៃវប្បធម៌របស់សាលាភូមិវៀតណាម - ជាបេតិកភណ្ឌដែលមានភាពស្និទ្ធស្នាលនៅក្នុងគំនិតរបស់ប្រជាជនវៀតណាមគ្រប់រូប។

សកម្មភាពជាក់ស្តែងដើម្បីសង្គមរបស់ក្រុម Dinh lang Viet  ត្រូវបានអ្នកគ្រប់គ្រងនិងជំនាញការនានាចាត់ទុកថាជា "បណ្តាញព័ត៌មាន" រហ័សនិងមានប្រយោជន៍ ដើម្បីស្គាល់ពីស្ថានភាពជាក់ស្តែងរបស់សាលាភូមិវៀតណាម លើទូទាំងប្រទេស។ ក្រុម Dinh lang Viet  បានចូលរួមផ្សព្វផ្សាយនូវតម្លៃដ៏ស្រស់ស្អាតនៃបេតិកភ័ណ្ឌវប្បធម៌ជាច្រើនដែលទាក់ទងនឹងលំហវប្បធម៌សាលាភូមិនិងបរិយាកាសវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ