ក្រុមជនវ័យក្មេងលេងភ្លេងពិណពាទ្យនៅវត្ត Doi។
LAN ANH -  
(VOV) /  
សម្លេងដែលលោកអ្នកនាងកំពុងកំសាន្តជាបទភ្លេងពិណពាទ្យមួយ
លេងដោយបណ្ដាសិស្សានុស្សិសគ្រប់វ័យដែលជាជនជាតិខ្មែរសម្ដែង។ កំពុង
សំរាក់វិស្សមាកាលដូច្នេះប្អូនៗសិស្សានុស្សិសនាំគ្នាមកវត្តរៀនលេងបទភ្លេង
ជំនួសដោយត្រឹមតែមកក្នុងថ្ងៃសៅនិងថ្ងៃអាទិត្យដូចជាក្នុងឆ្នាំសិក្សា។ប្អូនធំ
បំផុតមានអាយុ១៥ឆ្នាំ តូចជាងគេទើបមានអាយុ៦ឆ្នាំបានអង្គុយលេងឧបករ
ភ្លេងពិណពាទ្យ។ Do Minh Duong អាយុ១៥ឆ្នាំកំពុងរៀនថ្នាក់ទី៧យកចិត្ត
ទុកដាក់ណែនាំឲ្យប្អូនៗតូចៗ។
|
ក្រុមជនវ័យក្មេងលេងភ្លេងពិណពាទ្យនៅវត្ត Doi។ (dulichsoctrang.org) |
VOV-
“ថ្ងៃសៅនិងថ្ងៃអាទិតជារៀងរាល់សប្ដាហ៍មកវត្តលេងភ្លេងបំរើឲ្យភ្ញៀវ។ នៅ
ទីនេះក៏មានគ្រូបង្រៀនដែរ។ នៅទីនេះមានប្អូនៗទើបនឹងរៀនលេង រីឯបណ្ដា
មិត្តធំៗទើបជាអ្នកលេង។”
ទើបតែបានរៀនលេងភ្លេងពិណពាទ្យបានត្រឹមតែ១ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែ
Duong ជាអ្នកលេងភ្លេងល្អបំផុតក្នុងក្រុម។ ប្អូនចេះលេងបទភ្លេងទាំងអស់ក្នុងវង់
ភ្លេងពិណពាទ្យ។
វង់ភ្លេងពិណពាទ្យត្រូវបានផលិតដោយវត្ថុធាតុចំនួន៥គឺ ឈើ សំរិទ្ធ ដែក
ស្បែកនិងដង្ហឹម។ ស្គរ Sam pho ជាប្រភេទស្គរមានផ្នែកចំនួន២បានបិទដោយ
ស្បែកគោ។ ក្នុងពេលប្រើប្រាស់អ្នកលេងប្រើដៃទះលើស្គរដើម្បីបង្កើតសម្លេង។ ឧបកររនៈរួមមានបន្ទះឈើរឺឬស្សីចំនួន២៦ត្រូវបានផ្គុំជាមួយគ្នា។ ក្នុងពេលលេងសិល្បករនឹងប្រើអន្លូងចំនួន២គោះលើបន្ទះឬស្សីបង្កើតឡើងសម្លេង។ វង់ភ្លេងពិណពាទ្យនៅមានគងវង់តូចរួមមានផ្លែសំនៀងចំនួន១៦ត្រូវបានធ្វើពីសំរិទ្ធ។
អ្នកលេងគងវង់អង្គុយនៅកណ្ដាលវង់ ប្រើអន្លូងចំនួន២មានមេលំធ្វើពីស្បែកនិង
ដងធ្វើពីឈើដើម្បីវាយ។
វង់ភ្លេងពិណពាទ្យអាចនិយាយបានថា ជាវង់ភ្លេងទទួលបានកំរិតល្អនិង
ស្ថិរភាពបំផុតអំពីសម្លេង។ វាមិនត្រឹមតែបង្ហាញបានចង្វាក់តន្ត្រីបុរាណប៉ុណ្ណោះ
ទេ ថែមទាំងវាបានសម្ដែងបណ្ដាចង្វាក់ភ្លេងប្រជាប្រិយនិងតន្ត្រីថ្មីទៀតផង។
ប៉ុន្តែប្អូនៗសិស្សានុស្សិសទើបបានលេងនៅកំរិតស្រួលៗតែប៉ុណ្ណោះទេ។ ប្អូន
Duong Van Ninh ត្រូវបានបងៗនាំមកវត្តរៀនលេងបទភ្លេងសប្បាយណាស់។
“ខ្ញុំទើបបានរៀន២សប្ដាហ៍។ រៀនបានបទភ្លេងចំនួន៣បទ។ ពិបាកលេង
ណាស់។ នាពេលយប់រៀនមួយផ្នែក ពេលព្រលឹមរៀនផ្នែកមួយទៀតគឺបាន១
បទ។”
បទភ្លេងពិណពាទ្យបានផ្សាភ្ជាប់ជាមួយជនជាតិខ្មែរទាំងក្នុងក្តីសប្បាយនិង
ទុក្ខព្រួយ។ តាំងពីពេលបានបង្កើតដល់ពេលទទួលមរណៈភាពបទភ្លេងពិណពាទ្យ
ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពរស់នៅ។ ប្រជាជនខ្មែរម្នាក់ៗសុទ្ធតែយល់ថាត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាតូរតន្ត្រីប្រពៃណីរបស់ជនជាតិខ្លួន។ ដូច្នេះមិនត្រឹម
តែនៅវត្ត Doi ប៉ុណ្ណោះទេថែមទាំងវត្តខ្មែរជាច្រើននៅខេត្ត Soc Trang សុទ្ធតែបង្កើតក្លឹបតូរតន្ត្រីពិណពាទ្យនិងបើកថ្នាក់បង្រៀនលេងបទភ្លេងដោយមិនគិតថ្លៃទៀត
ផង។ប្អូនៗគឺជាប្រភពបន្តចិញ្ចឹមថែទាំតូរតន្ត្រីដើម្បីបទភ្លេងពិណពាទ្យរបស់ជនជាតិ
ខ្មែរលាន់លឺនៅបណ្ដាភូមិឃុំរួមចូលក្នុងដង្ហើមក្នុងជីវភាពរស់នៅសម័យទំនើប៕
LAN ANH
-VOV