ក្រុមអ្នកអភិរក្សឧបករណ៍ភ្លេងនៃជនជាតិភាគតិច
HONG BAC – THU HOA -  
(VOVWORLD) -នាបច្ចុប្បន្ន បណ្ដាឧបករណ៍ភ្លេងនៃជនជាតិភាគតិចនៅប្រទេសវៀតនាមកំពុងបាត់បង់ជាបណ្ដើរៗពីមួយថ្ងៃទៅមួយថ្ងៃក្នុងពេលដែលក្រុមមនុស្សចេះកែច្នៃនិងប្រើប្រាស់ឧបករណ៍ភ្លេងទាំងនេះមានចំនួនតិចតួចណាស់និងភាគច្រើនសុទ្ធតែបានចាស់ទុំទៅហើយ។ ក្នុងគោលបំណងថែរក្សាវប្បធម៌នៃជនជាតិខ្លួន មានសិប្បករមួយចំនួនបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនតូរ្យតន្រ្តីប្រពៃណីនិងវិធីកែច្នៃឧបករណ៍ភ្លេងឲ្យជំនាន់យុវវ័យ។
នាបច្ចុប្បន្ន បណ្ដាឧបករណ៍ភ្លេងនៃជនជាតិភាគតិចនៅប្រទេសវៀតនាមកំពុងបាត់ បង់ជាបណ្ដើរៗពីមួយថ្ងៃទៅមួយថ្ងៃក្នុងពេលដែលក្រុមមនុស្សចេះកែច្នៃនិងប្រើប្រាស់ឧបករណ៍ ភ្លេងទាំងនេះមានចំនួនតិចតួចណាស់និងភាគច្រើនសុទ្ធតែបានចាស់ទុំទៅហើយ។ ក្នុងគោលបំណងថែរក្សាវប្បធម៌នៃជនជាតិខ្លួន មានសិប្បករមួយចំនួនបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនតូរ្យតន្រ្តីប្រពៃណីនិងវិធីកែច្នៃឧបករណ៍ភ្លេងឲ្យជំនាន់យុវវ័យ។
សិប្បករ Ama H’Loan នៅភូមិ Ako Dhong សង្កាត់Tan Loi ទីក្រុងBuon Ma Thuot ខេត្ត Dac Lac ជាអ្នកចេះកែច្នៃនិងលេងស្ទាត់ឧបករណ៍ភ្លេងនៃជនជាតិ E De។ លោកសង្កេតឃើញថា មានពិធីបុណ្យទានជាច្រើនរបស់ជនជាតិខ្លួនបានធ្លាក់ក្នុងភាពគ្មានអ្នកណានៅចាំ ហើយឧបករណ៍ភ្លេងជាច្រើនប្រភេទដូចជា ឃ្មោះ ត្រែ និងខ្លុយក៏បាត់បង់ជាបណ្ដើរ ៗផងដែរ។ ដោយខ្លាចថាវប្បធម៌ជាតិខ្លួនត្រូវរលាយសាបសូន្យនោះសិប្បករ Ama H’Loan បានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវដើម្បីស្ដារឡើងវិញឧបករណ៍ភ្លេងប្រពៃណីមួយចំនួន។ ពីវត្ថុធាតុដើមធម្មជាតិមានជាអាទិ៍ ឬស្ស៊ី ពក ស្នែងក្របី សំបកឃ្លោកមូល លោកបានកៃច្នៃឡើងឧបករណ៍ភ្លេងរបស់ជនជាតិ E De ខ្លះៗរួមមាន ត្រែ Dinh nam Dinh puot Tak ta ហើយបានយកមកសំដែងនៅតាមពិធីបុណ្យនានាក្នុងភូមិឃុំនិងក្នុងកម្មវិធីសិល្បៈធំៗនៃប្រទេសជាតិទៀតផង។ ស្ដីពីបញ្ហាអភិរក្សឧបករណ៍ភ្លេងនៃជនជាតិខ្លួន សិប្បករ Ama H’Loan បានឲ្យដឹងថា
“ខ្ញុំបានទៅកាន់ទីកន្លែងជាច្រើនហើយសង្កេតឃើញថានៅទីនោះមិនសូវឃើញឧបករណ៍ភ្លេងប្រពៃណីនៃជនជាតិខ្លួនដូចជាត្រែ Dinh puot Dinh nam ឡើយ។ វាមានន័យថា ឧបករណ៍ភ្លេងប្រពៃណីជាតិបានបាត់បង់ច្រើនហើយ។ ម៉្លោះហើយ លុះឆ្នាំ១៩៩៩ បន្ទាប់ពីចូលនិវត្តមកខ្ញុំចាប់ផ្ដើមការងារស្ដារឡើងវិញនូវឧបករណ៍ភ្លេងមួយចំនួន។ ពេលខ្ញុំផ្លុំគ្រឿងតន្រ្តីមួយៗដែលទើបកែច្នៃនោះគឺបងប្អូនក្នុងភូមិចូលចិត្តណាស់ ជាពិសេសគឺតាយាយដែលមានអាយុ៨០, ៩០ឆ្នាំប្រាប់ថាខ្ញុំបានដាស់អារម្មណ៍គេនឹករលឹកដល់សម័យជីដូនជីតាមុននេះ ”។
សិប្បករ Ama H’Loan |
ដូចលោក Ama H’Loan ដែរ សិប្បករ Luong Xuan Nghiep នៅភូមិ Cang ឃុំ Mon Son ស្រុក Con Cuong ខេត្ត Nghe An ជាមនុស្សមួយរូបជក់ចិត្តនឹងវប្បធម៌ជាតិយ៉ាងខ្លាំង។ ក្រោយពីមួយរយៈពេលត្រិះរិះលោកបានសំរេចបង្កើតឡើងក្លិបសិល្បៈចំរៀងប្រជាប្រិយជន ជាតិ Thai ដែលមានសមាជិកសមាជិកាចំនួន៤០នាក់។ លោក Luong Xuan Nghiep បានចំណាយពេលវេលាជាច្រើនដើម្បីស្វែងរក ស្រាវជ្រាវនិងថែរក្សាគ្រឿងតន្រ្តីមួយចំនួនដូចជា ខែន ខ្លុយ ទ្រ និងចាប៉ីដងវែងជាដើម។ តាមរយៈសកម្មភាពសិល្បៈនៅនឹងក្លឹបនេះ លោកបានបំផុសឡើងការជក់ចិត្តនឹងឧបករណ៍ភ្លេងជាតិដល់ជំនាន់វ័យក្មេង។ សិប្បករ Luong Xuan Nghiep បានឲ្យដឹងថា
“យុវជននាសព្វថ្ងៃចូលចិត្តតូរ្យតន្រ្តីសម័យទំនើបដោយបំភ្លេចនូវតន្រ្តីប្រជាប្រិយនៃជាតិខ្លួន។ ដូច្នេះ ខ្ញុំបង្កើតឡើងក្លិបនេះដើម្បីប្រមូលផ្ដុំមនុស្សសំរាប់បង្ហាត់បង្រៀនសិល្បៈប្រជា ប្រិយ។ ឥឡូវ គ្រឿងតន្រ្តីទាំងនេះត្រូវបានអភិរក្សនិងពង្រីកដោយសារប្អូនៗចេះលេងហើយ។មានកុមារប្រមាណ២០នាក់ចូលរួមក្លិប ក្នុងនោះមានទាំងចៅប្រុសចៅស្រីរបស់ខ្ញុំទៀតផង”។
សិប្បករ Luong Xuan Nghiep |
ក្លិបសិល្បៈចំរៀងប្រជាប្រិយជនជាតិ Thai ភូមិ Cang របស់សិប្បករ Luong Xuan Nghiep រួមជាមួយក្លិបនៃឃុំ Mon Son តែងតែចូលរួមការជួបប្រាស្រ័យវប្បធម៌សិល្បៈនៅក្នុងនិងក្រៅខេត្ត រួមចំណែកផ្សព្វផ្សាយចំរៀងរបាំប្រជាប្រិយជនជាតិ Thai ដល់មហាជនក្នុងទូទាំងប្រទេស។
នាបច្ចុប្បន្ននេះ រួមជាមួយការខិតខំប្រឹងប្រែងរបស់បណ្ដាសិប្បករដូចលោក Ama H’Loan និងលោក Luong Xuan Nghiep ពោលខាងលើគឺផ្នែកវប្បធម៌របស់រដ្ឋក៏មានគោលនយោបាយជាក់ស្ដែងប្រកកបដោយប្រសិទ្ធភាពដើម្បីអភិរក្សនិងពង្រីកតំលៃវប្បធម៌នៃគ្រប់ជនជាតិនៅក្នុងប្រទេសវៀតណាម៕
HONG BAC – THU HOA