ការរីកចំរើននៃផ្នែកសៀកវៀតណាម
NGOC NGA - TO TUAN -  
(VOVWORLD) - នាឆ្នាំ២០០៩ ជាលើកដំបូងហើយដែលវៀតណាមមានកម្មវិធីសំដែងសៀកមួយត្រូវបានអង្គការចាត់តាំងអន្តរជាតិអញ្ជើញទៅសំដែងនៅឯបរទេស។ គិតរហូតមកដល់សព្វថ្ងៃ វៀត ណាម មបានបញ្ជូនក្រុមសៀកទៅសំដែងនៅបរទេសជាច្រើនលើកហើយសៀកវៀតណាមក៏ត្រូវបានទស្សនិកជនស្គាល់ដល់ជាបណ្ដើរផងដែរ។ សកម្មភាពទាំងនេះបានបើកចេញទិសដៅអភិវឌ្ឍនន៍ថ្មីសំរាប់ផ្នែកសៀកវៀតណាម។
នាឆ្នាំ២០០៩ ជាលើកដំបូងហើយដែលវៀតណាមមានកម្មវិធីសំដែងសៀកមួយត្រូវបានអង្គការចាត់តាំងអន្តរជាតិអញ្ជើញទៅសំដែងនៅឯបរទេស។ គិតរហូតមកដល់សព្វថ្ងៃវៀត ណាមមបានបញ្ជូនក្រុមសៀកទៅសំដែងនៅបរទេសជាច្រើនលើកហើយសៀកវៀតណាមក៏ត្រូវបានទស្សនិកជនស្គាល់ដល់ជាបណ្ដើរផងដែរ។ សកម្មភាពទាំងនេះបានបើកចេញទិសដៅអភិវឌ្ឍនន៍ថ្មីសំរាប់ផ្នែកសៀកវៀតណាម។
ទើបវិលត្រឡប់មកប្រទេសពីការចូលរួមមហោស្រពសៀកអន្តរជាតិ Cuba Circuba 2017 តែសិល្បការិនី Ngoc Anh និងThu Thuy នៅសាលាមធ្យមសិក្សាសិល្បៈសៀកនិងល្ខោនរាយរងវៀតណាមបានមមាញឹកហ្វឹកហាត់ឈុតសំដែងសៀក”ស្លាបចាបវៀតណាម”ដើម្បីត្រៀមរៀបចំឲ្យការសំដែងនាពេលខាងមុខ។ ដោយទទួលបានពានរង្វាន់មាសនៅមហោស្រពសៀកអន្តរជាតិពោលខាងលើឈុតសៀក”ស្លាបចាបវៀតណាម”ត្រូវបានប្រទេសមយយចំនួនមានជាអាទិ៍អេស្ប៉ាញ អង់គ្លេសនិងមិកស៊ិកអញ្ញើញទៅសំដែងនៅប្រទេសគេ។ មិត្តភក្ដិអន្តរជាតិវាយតំលៃថាឈុតសំដែងនេះប្រកបដោយលក្ខណៈអត្តសញ្ញាណជាតិវៀតណាមតាមរយៈការប្រើប្រាស់ឧបករណ៍ភ្លេងរួមជាមួយសំលៀកបំពាក់ប្រពៃណីជាតិដ៏វិសេសវិសាលទៀត។ ម៉្លេះហើយ” ស្លាបចាបវៀតណាម”ឆ្លើយតបបានទៅនឹងសំណូមពរទាំងអំពីសិល្បៈនិងចំណូលសំរាប់អង្គការរៀបចំការសំដែងសិល្បៈអន្តរជាតិនានា។សិល្បការិនី Thu Thuy បានឲ្យដឹងថា
“ យើងត្រៀមរៀបចំការសំដែងសៀកតាមរបៀបប្រជាប្រិយរបស់វៀតណាមយើងគឺត្រូវបានភ្ញៀវអន្តរជាតិនិយមចូលចិត្តយ៉ាងខ្លាំង។ តាមរយៈសកម្មភាពសំដែងសៀកនៅឯបរទេសជាមួយមិត្តរួមវិជ្ជាជីវៈអន្តរជាតិនោះខ្ញុំអាចរៀនសូត្របាននូវបទពិសោធន៍ជាច្រើនពីគេដើម្បីយកមកបង្រៀនឲ្យសិស្សនៅក្នុងសាលាវិញ”។
ក្នុងការសំដែងសិល្បៈ លក្ខណៈចំឡែកគឺជាកត្តាសំរេចជោគជ័យ |
ក្នុងគោលបំណងនាំសៀកវៀតណាមទៅសំដែងនៅលើឆាកអន្តរជាតិនោះក្រុមសិល្បករសិល្បការិនីនៅសាលាមធ្យមសិក្សាសិល្បៈសៀកនិងល្ខោនរាយរងវៀតណាមរួមជាមួយសហព័ន្ធ សៀកវៀតណាមបានដាក់ឲ្យសំដែងនូវឈុតថ្មីៗដ៏ល្អមើលដូចជាឈុត”នារីភូមិផ្កា” “បង្កើតរូប លើខ្សែ”ដែលក្នុងនោះសិល្បករសិល្បការិនីត្រូវអនុវត្តកាយវិការដ៏ពិបាកនិងគ្រោះថ្នាក់។ តាមបណ្ឌិត Hoang Minh Khanh នាយកសាលាមធ្យមសិក្សាសិល្បៈសៀកនិងល្ខោនរាយរងវៀត ណាមបានឲ្យដឹងថា
“ក្នុងការសំដែងសិល្បៈ លក្ខណៈចំឡែកគឺជាកត្តាសំរេចជោគជ័យ។ ដោយសារការបង្កើតបានឈុតសំដែងថ្មីដែលក្នុងនោះសិល្បករសិល្បការិនីអនុវត្តកាយវិការពិបាកនិងចំឡែករនោះនាំឲ្យយើងសំរេចបានជោគជ័យ”។
ក្នុងរយៈពេលកន្លងទៅនេះ ផ្នែកសៀកវៀតណាមបានមានការអភិវឌ្ឍន៍យ៉ាងខ្លាំងតាម រយៈការបង្កើនបច្ចេកទេសនិងទ្រង់ទ្រាយសំដែងសៀក។ ក្រៅពីឈុតចាស់ៗនៅមានឈុតថ្មីៗដែលទាក់ទាញបានការស្រលាញ់ចូលចិត្តពីទស្សនិកជន។ សៀកវៀតណាមបានយកកម្មវិធី ”ភូមិខ្ញុំ”ទៅសំដែងជាទួរអស់រយៈពេល៣ឆ្នាំនៅទ្វីបអឺរ៉ុបរួមជាមួយឈុត ជាច្រើនទៀតសំដែងនៅប្រទេសឡាវ កម្ពុជានិងអង់គ្លេស៕
NGOC NGA - TO TUAN