ការរៃអង្គាសមូលនិធិសហគមន៍ដើម្បីផ្សព្វផ្សាយវប្បធម៌សិល្បៈ
PHUONG THUY - LE PHUONG -  
(VOVWORLD) /  
VOVWORLD_នាបច្ចុប្បន្ននេះ អ្នកនិពន្ធវ័យក្មេងវៀតណាមជាច្រើននាក់
បានជ្រើសរើសវិធានការថ្មីដើម្បីទាក់ទងផ្ទាល់ជាមួយមិត្តអ្នកអាននោះគឺការរៃ
អង្គាសមូលនិធិសហគមន៍សំដៅបោះពុម្ភផ្សាយសៀវភៅ។ ចាប់ប្រភពពីបំណង
ប្រាថ្នានិងសេចក្ដីស្នេហាចំពោះវប្បធម៌ជាតិ គំរោងការរៃអង្គាសមូលនិធិសហគមន៍
មួយចំនួនត្រូវបានអនុវត្តជាជំហានដំបូងហើយបើកចេញឱកាសជាច្រើនសំរាប់
អ្នកនិពន្ធនានារកឃើញផ្លូវចេញឲ្យស្នាដៃសិល្បៈរបស់ខ្លួន។
ការរៃអង្គាសមូលនិធិសហគមន៍ជារូបភាពថ្មី្មថ្មោងនៅវៀតណាម។ ក្នុងប៉ុន្មាន
ឆ្នាំកន្លងទៅនេះការរៃអង្គាសមូលនិធិសហគមន៍បានលេចឡើងនៅលើវិស័យមួយ
ចំនួន។ថ្វីបើដូច្នេះក្ដីតែរហូតដល់ឆ្នាំ២០១៤ រូបភាពនេះទើបត្រូវបានគេដឹងតាមរ
យៈការបញ្ចេញសៀវភៅគំនូរប្រវតិ្តសាស្រ្តក្រោមចំណងជើងថា” Long Than Tuong”។
នេះជាសៀវភៅគំនូរវៀតណាមរួមមាន៥ភាគដោយក្រុមយុវជន Phuong Duong
Comic បង្កើតឡើងជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំ២០១៤។ ក្នុងការរៃអង្គាស
មូលនិធិសហគមន៍ក្រុមអ្នកនិពន្ធ Phuong Duong Comic បានអំពាវនាវមិត្តអ្នក
អានជួយផ្ដល់ប្រាក់ចំណាយសំរាប់គេបោះពុម្ភផ្សាយសៀវភៅរបស់ខ្លួន។ ក្នុងការ
បោះពុម្ភផ្សាយលើកទីមួយ ក្រុមអ្នកនិពន្ធបានចលនាមិត្តអ្នកអានគាំទ្ររៃអង្គាស
បានទឹកបា្រក់ចំនួន៣០០លានដុង។លើកទីពីរបាន២០០លានដុង។មុនពេលភាគ
ទី៣ត្រូវបានបោះពុម្ភផ្សាយនាខែមេសាខាងមុខនេះ ក្រុមអ្នកនិពន្ធទទួលបាន
ព័ត៌មានដ៏គួរឲ្យរីករាយនោះគឺសៀវភៅគំនូរ” Long Than Tuong” ភាគទី១ ត្រូវ
បានអង្គការសៀវភៅគំនូរManga អន្តរជាតិជូនរង្វាន់ប្រាក់នាដើមខែមិនានេះ។
តាមលោក Nguyen Thanh Phong ជាវិចិត្រករគូរគំនូរក្នុងសៀវភៅ” Long Than
Tuong”បានឲ្យដឹងថា
“ យើងខ្ញុំជ្រើសរើសបែបផែនរៃអង្គាសមូលនិធិសហគមន៍ដើម្បីកសាងសៀវ
ភៅភាគនេះព្រោះយើងខ្ញុំលែងចង់ចំណុះលើបែបផែនបោះពុម្ភផ្សាយចាស់ទៀត។
បែបផែនរៃអង្គាសមូលនិធិមានចំណុចពិសេសនោះគឺបង្រួញចន្លោះរវាងអ្នក
និពន្ធនឹងអ្នកអាន។ តាមរយៈនោះអ្នកអានអាចគាំទ្រ អ្នកនិពន្ធដោយផ្ទាល់
ដើម្បីរៀបរៀងស្នាដៃមានសក្ដានុភាពឬស្នាដៃដែលខ្លួនពេញចិត្ត ”
ជោគជ័យនៃសៀវភៅ” Long Than Tuong”ត្រូវបានចាត់ទុកជាព្រឹត្តិការមួយ
របស់វិស័យបោះពុម្ភផ្សាយដែលតែងតែអនុវត្តតាមរូបភាពគ្រឹះស្ថានបោះពុម្ភផ្សាយ
លក់សៀវភៅ-យកប្រាក់។ ឥឡូវមានបន្ថែមសៀវភៅជាច្រើនទៀតត្រូវបានបោះ
ពុម្ភផ្សាយតាមរូបភាពរៃអង្គាសមូលនិធិសហគមន៍។ ថ្មីៗនេះ ក្រុមអ្នកនិពន្ធវ័យ
ក្មេង Dai Viet co phongបានបំផុសគំរោងការ” Hoa van Dai Viet”តាមរូបភាព
រៃអង្គាសមូលនិធិសហគមន៍ក្នុងគោលបំណងថែរក្សាគំនូរបុរាណរបស់វៀតណាម
ដោយបច្ចេកវិទ្យាឌីជីថលដើម្បីប្រើប្រាស់ក្នុងវិស័យវិចិត្រកម្ម ស្ថាបត្យកម្ម គូប្លង់
ជាដើម។ លោក Cu Minh Khoi ជាវិចិត្រករពិគ្រោះយោបល់និងវាយតំលៃគំរោង
ការ” Hoa van Dai Viet”បានថ្លែងថា
“ យើងត្រូវយល់ថាយើងធ្វើបានអ្វី ផ្គត់ផ្គង់បានអ្វីជូនអ្នកគាំទ្រដើម្បីគេជួយ
យើង។ដោយហេតុនេះយើងត្រូវតែសំរេចឲ្យបានគំរោងការនានាដែលនាំមកនូវ
ផលប្រយោជន៍ជូនសង្គម”។
|
ការរៃអង្គាសមូលនិធិសហគមន៍គឺជាការទទួលខុសត្រូវចំពោះសង្គមតាមរយៈការជ្រើសរើសនិងជំរុញការនិពន្ធសៀវភៅល្អៗ រួមចំណែកលើកកំពស់វប្បធម៌អានសៀវភៅរបស់សហគម៍ |
តាមលោកNguyen Anh Duong អ្នកបង្កើតក្រុមហ៊ុនភាគហ៊ុនសៀវភៅគំនូរ
Comicola ជាស្ថាប័នរៃអង្គាសមូលនិធិសហគមន៍ឲ្យគំរោងការសៀវភៅគំនូរ” Long
Than Tuong”និងគំរោងការ” Hoa van Dai Viet”ពោលខាងលើបានឲ្យដឹងថា នា
ពេលបង្ហើយគំរោងការ ក្រុមហ៊ុននឹងបង្ហោះសំរាំងគំនូរបុរាណលើបណ្ដាញអ៊ីន
ថឺណែតសំរាប់ចែករំលែកដោយឥតគិតថ្លៃជូនមនុស្សគ្រប់រូបទស្សនា។
“មនុស្សគ្រប់រូបជានិច្ចកាលគាំទ្រគំរោងការរបស់ជនវៀតណាម។ ចំពោះគំរោង
ការសៀវភៅគំនូរ” Long Than Tuong យើងខ្ញុំទទួលបានការគាំទ្រជាច្រើនពី
បរទេស។ គេផ្ទេរប្រាក់ជូនមកយើងខ្ញុំដោយភ្ជាប់ជាមួយអ៊ីមែលថា “ មិនចាំបាច់
ផ្ញើអី្វជូនខ្ញុំទេ មិត្តប្រឹងទៅ”។នេះជាការលើកទឹកចិត្តយ៉ាងខ្លាំងដើម្បីយើងខ្ញុំបន្ត
ពង្រីកគំរោងការនានា”។
អាចនិយាយបានថាការរៃអង្គាសមូលនិធិសហគមន៍គឺជាការទទួលខុសត្រូវ
ចំពោះសង្គមតាមរយៈការជ្រើសរើសនិងជំរុញការនិពន្ធសៀវភៅល្អៗ រួមចំណែក
លើកកំពស់វប្បធម៌អានសៀវភៅរបស់សហគម៍៕
PHUONG THUY - LE PHUONG
-VOVWORLD