ការលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់គ្រប់ជនជាតិវៀតណាម

VOVWORLD_ទិវាវប្បធម៌របស់គ្រប់ជនជាតិនៅវៀតណាមទើបនឹងបាន
ប្រារព្វធ្វើឡើង​នាពាក់កណ្ដាលខែមេសាកន្លងទៅ នៅបុរីវប្បធម៌ទេសចណ៍ជនជាតិ
វៀតណាម ​ជាយ​ក្រុងហាណូយ។ នេះជាអគាររួមរបស់ជនជាតិជាអមតៈទាំង៥៤ដែល​រួម
រស់​ជា​មួយ​​​គ្នានៅប្រទេសវៀតណាម។ តាមរយៈការរៀបចំចំនួន៨លើក ឥឡូវនេះ ​ទិវា
វប្បធម៌​របស់គ្រប់ជនជាតិនៅវៀតណាមបានក្លាយទៅជាបុណ្យសំរាប់ជនរួមជាតិគ្រប់
ជនជាតិជួបជុំគ្នាចែករំលែកមនោសញ្ចេតនានិងបង្ហាញវប្បធម៌ជាប្រពៃណីជាតិខ្លួន។
តាមរយៈនោះ​​រួមចំណែកថែរក្សាតំលៃវប្បធម៌ដ៏ថ្លៃថ្លារបស់គ្រប់ជនជាតិ។

     នៅក្នុងលំហរវប្បធម៌របស់ជនជាតិSan Chay ឃើញអាចារ្យនិងបងប្អូន​ជន
ជាតិ​នេះ​​កំពុងរួមគ្នារាំរបាំ Tac Xinh ក្នុងបុណ្យសុំរដូវអំណោយផលដែលជាកេរិ៍្តដំណែល​
វប្បធម៌អរូបីថ្នាក់ជាតិរបស់ជនជាតិ San Chay ។ ការសំដែងពិធីបុណ្យនេះជា​
សកម្មភាព​ដ៏​សំខាន់មួយក្នុងព្រឹតិ្តការណ៍ទិវាវប្បធម៌របស់គ្រប់ជនជាតិនៅវៀត
ណាមឆ្នាំនេះ។

    ក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃទិវាបុណ្យវប្បធម៌នេះ មានមេភូមិ
និងសិប្បករដំណាងឲ្យប្រជាជនគ្រប់ជនជាតិដូចជាជនជាតិ Kho Mu មកពីខេត្ត
 Dien Bien ភាគខាងជើងវៀតណាម ឬជនជាតិខ្មែរមកពីខេត្ត Soc Trang ភាគ
ខាងត្បូងបានជួបជុំ​គ្នាចែករំលែកមនោសញ្ចេតនានិងឧទ្ទេសនាមវប្បធម៌ជន
ជាតិខ្លួនក្នុងគោលបំណងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីផ្សាភ្ជាប់ជិតស្និទ
នៃសហគមន៍ទាំង៥៤ជនជាតិជាបងប្អូន។ ពិធីបុណ្យនានាដូចជា​ពិធីបុណ្យធំដឹង
ក្ដីរបស់ជនជាតិE De ឬពិធីបុណ្យរាំជុំវិញភ្នក់ភ្លើង​និង ​ជូនពរអាយុយឺនយូររបស់
ជនជាតិDaoជាដើម ត្រូវបានយកមកបង្ហាញឲ្យ​ទស្សនិកជន​។ មកចូលរួមទិវា
វប្បធម៌របស់គ្រប់ជនជាតិនៅវៀតណាមលើកនេះ អ្នកទេសចរមួយរូបឈ្មោះ
Nguyen Thanh Tam មក​ពីខេត្ត Nghe An ភូមិភាគកណ្ដាលវៀតណាមបាន​ចែក
​រំលែកថា

“ តាមរយៈសកម្មភាពទាំងនេះ​យើងខ្ញុំបានចេះដឹងតំលៃដ៏វិសែសវិសាលរបស់​
គ្រប់ជនជាតិដែលបានយកមកបង្ហាញនៅទិវាបុណ្យនេះ។ សុំឲ្យមនុស្សទាំងអស់គ្នា
ខិតខំថែរក្សាអភិរក្សនិងពង្រីកថែមទៀតនូវរាល់តំលៃវប្បធម៌របស់ជនជាតិខ្លួន
ដើម្បីឧទ្ទេសនាមជាមួយប្រជាជនក្នុងប្រទេសនិងអន្តរជាតិ”។

ការលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់គ្រប់ជនជាតិវៀតណាម - ảnh 1
ប្រទេសវៀណាមមានជនជាតិ៥៤រួមរស់ជាមួយគ្នាក្នុងគ្រួសារមួយសាមគ្គីហើយជានិច្ចកាលរួមគ្នាកសាងប្រទេសជាតិ


         ក្នុងទិវាបុណ្យនេះនៅមានរៀបចំការសំដែងសិល្បៈជាតិ ការប្រកួតកីឡានិងដាំ
ម្ហូបអាហាររបស់គ្រប់ជនជាតិទៀតផង។ មានវត្តមាននៅទីនេះអ្នកស្រី Bui Thi
 Lan Phuong ​ ជនជាតិMuong ខេត្ត Hoa Binh ភាគខាងជើងវៀតណាមបានឲ្យដឹង
ថា

 “ យើងខ្ញុំនាំយកវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួនមកតាំងបង្ហាញនៅ​
អគាររួមនេះ ដែលរួមមានគង់ ឃ្មោះ ចរបាប់ ល្បែងប្រជាប្រិយ។ ជាពិសេស ម្ហូប
អាហាររបស់ជនជាតិ Muongត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តយ៉ាងខ្លាំង។​ តាម
រយៈ​ព្រឹតិ្តការណ៍នេះ គណៈចាត់តាំងបានជួយគ្រប់ជនជាតិជិតស្និទនឹងគ្នាថែម
ទៀត សាមគ្គីគ្នាថែមទៀតដើម្បីកសាងប្រទេសវៀតណាមយើងកាន់តែអភិវឌ្ឍន៍
និងរក្សាបានអត្តសញ្ញាណជាតិ”។

គិតតាំងពីឆ្នាំ២០០៩មកនេះ តាមរយៈសកម្មភាពក្នុងទិវាវប្បធម៌របស់គ្រប់
ជនជាតិនៅវៀតណាម ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេសរួមទាំងភ្ញៀវ
ទេសចរអន្តរជាតិយល់ដឹងថែមទៀតនូវប្រទេសវៀណាមមានជនជាតិ៥៤រួមរស់
ជាមួយគ្នាក្នុងគ្រួសារមួយសាមគ្គីហើយជានិច្ចកាលរួមគ្នាកសាងប្រទេសជាតិ៕

       

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ