ការសំដែងសិល្បៈTuong នៅរោងល្ខោនធំក្រុងហាណូយ

          VOVWORLD_អនុវត្តតាមគោលការណ៍របស់ក្រសួងវប្បធម៌កីឡានិង
ទេសចរណ៍វៀតណាម ចាប់ពីខែកញ្ញាឆ្នាំ២០១៦តទៅបណ្ដាក្រុមសិល្បៈប្រពៃណី
ដូចជា Cheo Tuong Cai luong និងរបាំតុក្កតាទឹកបានមកសំដែងបំរើទស្ស
និកជននៅ​រោងល្ខោន​ធំ​ហាណូយ។ចំពោះក្រុមសិល្បៈ Tuongវៀតណាមគឺ
ព្រឹតិ្តការណ៍នេះបានធ្វើឲ្យ​បណ្ដា​សិល្បករសិល្បករិនីរំភើប​ចិត្តជាខ្លាំងព្រោះ
ចាប់ពីពេលនេះតទៅពួកគេមានឱកាស​សំដែងបំរើទស្សនិកជនរដ្ឋធានី។

        សិល្បៈTuongមានវត្តមាននៅប្រទេសវៀតណាមមុននេះប្រមាណ៥០០ឆ្នាំ។
នាគ្រាដំបូងTuongគ្រាន់តែបានសំដែងនៅក្នុងរាជវាំងឬនៅតាមគេហដ្ឋាន
របស់មន្រ្តីធំៗប៉ុណ្ណោះ។ក្រោយមក​ ពិសេសគឺចាប់ពីពេលវៀតណាមដណ្ដើម
បានឯករាជ្យ​មកវិញ​ដោយបដិវត្តន៍ខែកញ្ញាឆ្នាំ១៩៤៥នោះគឺសិល្បៈTuong
ត្រូវបានសំដែងយ៉ាងទូលំទូលាយនៅតាមទីប្រជុំជននានា។

ចំពោះសិល្បករសិល្បករិនីនៃក្រុមសិល្បៈ Tuongវៀតណាមទោះបីជារៀង​
រាល់​សប្ដាហ៍គេសំដែង២ពេលនៅរោងល្ខោន Hong Ha ក្រុងហាណូយក្ដីតែ
លើកនេះ​ការ​សំដែង​នៅរោងល្ខោនធំក្រុងហាណូយបាននាំមកនូវបរិយាកាស
ហ្វឹកហាត់​យ៉ាងផុល​ផុសនិងការត្រេកអរយ៉ាងខ្លាំង។អ្នកស្រី Nguyen Thi Loc
 Huyen ជាសិល្បការិនីវ័យ​ក្មេង​មួយរូបនៃក្រុមសិល្បៈ Tuongវៀតណាមបាន
ឲ្យដឹងថា

 “ ដូចទៅនឹងសិល្បៈ Cheo និងCai Luongដែរ ក្រុមសិល្បៈករTuong
យើងខ្ញុំអាច​សំដែង​នៅលើឆាកល្ខោនណាក៏បានដែរតែការសំដែងនៅ
រោងល្ខោនធំ​ក្រុងហា​ណូយ​គឺខុសប្លែកពីធម្មតាព្រោះវាមានឆាកធំទូលាយ
ដែលល្បីឈ្មោះនៅប្រទេសវៀតណាម។ការសំដែងនៅរោងល្ខោនធំនេះជា
កិត្តិយសនិសុភមង្គលដ៏ធំធេងរបស់សិល្បករសិល្បការិនីយើងខ្ញុំ”។

ការសំដែងសិល្បៈTuong នៅរោងល្ខោនធំក្រុងហាណូយ - ảnh 1
រឿងល្ខោន” Ngheu So Oc Hen”រៀបរៀងឡើងដោយក្រុមសិល្បៈ Tuongវៀតណាមមុននេះជិត៦០ឆ្នាំ


        លើកនេះ ក្រុមសិល្បៈ Tuongវៀតណាមនឹងយករឿងល្ខោន” Ngheu So Oc
 Hen”មកសំដែងនៅរោងល្ខោនធំហាណូយ។គិតរហូតមកដល់សព្វថ្ងៃសាច់រឿង
ល្ខោននេះនៅរក្សាបានដដែលនូវតំលៃអំពីខ្លឹមសារ ប្រធានបទសតិអារម្មណ៍និង
តំលៃសិល្បៈ។ទន្ទឹមនោះរឿងល្ខោន” Ngheu So Oc Hen”ក៏មានលក្ខណកំសាន្ត
មិនតិចដែរ។​ពេល​ទស្សនា​រឿងនេះទស្សនិកជននឹងពេញនិយមហើយកាន់តែ
ស្រលាញ់សិល្បៈ​Tuong ថែមទៀត។លោក Pham Ngoc Tuan ប្រធានក្រុមសិល្បៈ
Tuongវៀតណាមបានថ្លែងថា

 “ នាបច្ចុប្បន្ននេះប្រទេសយើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរថ្មីនិង
ធ្វើ​សមាហរណកម្ម​ហើយទស្សនិកជនពេលមកទស្សនារឿងល្ខោននេះក៏អាច
សង្កេត​ឃើញបាននូវបញ្ហានានាក្នុងជីវភាពនាបច្ចុប្បន្នកាលផងដែរ។ដូច្នេះ
អាចនិយាយបានថារឿងល្ខោននេះជាមេរៀនមានលក្ខណៈសង្គមសំរាប់មនុស្ស
ម្នាក់ៗ”។

        រឿងល្ខោន” Ngheu So Oc Hen”រៀបរៀងឡើងដោយក្រុមសិល្បៈ Tuong
​វៀត​ណាម​មុននេះជិត៦០ឆ្នាំ។រហូតមកដល់សព្វថ្ងៃ ស្នាដៃសិល្បៈដ៏គួរឲ្យទស្សនា
នេះ​នៅ​តែរក្សាដដែលនូវសាច់រឿង មិនកែប្រែអី្វសោះគឺគ្រាន់តែលើកកំពស់
បន្ថែមនូវលិល្បៈសំដែងដោយមានបន្ថែមឧបករណ៍បំពងសំលេងនិងបញ្ចាំង
ពន្លឺប៉ុណ្ណោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ