ការសារឡើងវិញវិធីសាស្រ្តសំដែងចំរៀង Cua Dinh
NGOC ANH -  
(VOVWORLD) - ការសំដែងចំរៀង Cua Dinhជាប្រភពដើមនៃចំរៀង Ca tru ដែលជិតសាបរលាបដោយគ្មានមនុស្សច្រៀង។ក្រោយ រយៈពេល៣ឆ្នាំសិក្សាស្រាវជ្រាវ Ca tru មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien នៅវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមនិងក្រុមសហការីបានស្ដារឡើងវិញដោយជោគជ័យនូវវិធីសាស្រ្តសំដែងចំរៀង Cua Dinh (ក្នុងពិធីសែនព្រេន)ដែលបានបាត់បង់អស់រយៈពេល៦០ឆ្នាំកន្លងទៅនេះ។
ការសំដែងចំរៀង Cua Dinhជាប្រភពដើមនៃចំរៀង Ca tru ដែលជិតសាបរលាបដោយគ្មានមនុស្សច្រៀង។ក្រោយរយៈពេល៣ឆ្នាំសិក្សាស្រាវជ្រាវ Ca tru មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien នៅវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមនិងក្រុមសហការីបានស្ដារឡើងវិញដោយជោគជ័យនូវវិធីសាស្រ្តសំដែងចំរៀង Cua Dinh (ក្នុងពិធីសែនព្រេន)ដែលបានបាត់ បង់អស់រយៈពេល៦០ឆ្នាំកន្លងទៅនេះ។
រួមជាមួយចំរៀង Tuong, Cheo, Cai luong នោះ Ca tru ជាសិល្បៈសំដែងប្រជាប្រិយមួយប្រភេទដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិវៀតណាម។ ចំរៀង Ca tru ឬហៅថាចំរៀង A dao, Co dau នេះគឺជាកេរដំណែលវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិវៀត ណាមដោយមានការគួបផ្សំយ៉ាងរស់រវើករវាងកំណាព្យនឹងតន្រ្តី។
ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien បានដំណើរការសិក្សាស្រាវជ្រាវពីវិធីសាស្រ្តសំដែងប្រភេទចំរៀង Cua Dinhក្នុងចំរៀង Ca tru។ នៅ ពេលនោះនៅសល់តែលោកតា Nguyen Phu De ជាអ្នកចំរៀងជំនាញចុងក្រោយនៃសតវត្សរ៍ទី២០ដែលចេះលេងចាប៉ីនិងច្រៀង Cua Dinhហើយបានជួយផ្ដល់យោបល់ពិគ្រោះយ៉ាងត្រឹមត្រូវដល់ការងារសិក្សាស្រាវជ្រាវ។ ដល់ចុងឆ្នាំ២០១៦ អ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien ត្រូវបានវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមប្រគល់ភារកិច្ចឲ្យអនុវត្តគំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”។ ចាប់ពីដើមឆ្នាំ២០១៧លោកបានបង្កើតឡើងក្រុមចំ រៀង Ca tru Phu Thiហើយយកក្រុមនេះដើម្បីធ្វើជាមុខសញ្ញាអនុវត្តប្រព័ន្ធទ្រឹស្ដីសិក្សាស្រាវ ជ្រាវថ្មី។
ក្រុម Ca tru Phu Thi សំដែងចំរៀង Cua Dinh |
ពេលស្ដារឡើងវិញឬស្រាវជ្រាវបានបទចំរៀងណាមួយលោក Bui Bui Trong Hien តែង តែយកទៅខេត្ត Hai Duong ដើម្បីពឹងលោកតា Nguyen Phu De ពិនិត្យវាយតំលៃ។ ស្ដីពីការ ងាររបស់ខ្លួន អ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien បានឲ្យដឹងថា
“មុននេះគេច្រៀងបទចំរៀងនានាតាមអារម្មណ៍និងចំណាំរបស់ខ្លួនទេ។ ឥឡូវខ្ញុំបានកត់ច្បាស់នូវណោតនិងចង្វាក់នៃបទចំរៀងពីសម័យជីដូនជីតាដើម្បីពន្យល់និងបង្រៀនឲ្យអ្នកចំរៀងវ័យក្មេង។ ចំរៀង Ca tru នេះស្មុគស្មាញពិបាកច្រៀងនិងពិបាកលេងឧបករណ៍តន្រ្តីណាស់ បានជាសិស្សត្រូវខិតខំរៀនតន្រ្តីទើបច្រៀងបាន”។
គំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”បានសំរេចជោគជ័យជាជំហានដំបូង។ទន្ទឹមនិងការស្ដារឡើងវិញនូវចំរៀងចាស់ៗនោះ លោក Bui Bui Trong Hien និងក្រុមចំរៀង Ca tru Phu Thiនៅថតអាល់ប៉ុម ”ចំរៀង Cua Dinh” រួមមានបទចំរៀងពីរោះៗមួយចំនួនទៀតផង។ ក្រៅពីនោះក៏មានសៀវភៅស្ដីពីវិធីសាស្រ្តច្រៀង Cua Dinh និងបច្ចេកទេសលេងចាប៉ី ទូងស្គររបស់សិល្បករសិល្បការិនីជើងចាស់ក្នុងការសំដែងចំរៀងប្រភេទនេះផងដែរ។ តាមសាស្រ្តចារ្យរង បណ្ឌិត Vu Nhat Thang ជាអតីតប្រធានដេប៉ាតឺម៉ង់ទ្រឹស្ដី តូរ្យតន្រ្តីប្រពៃណីជាតិវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមបានវាយតំលៃថា
“ខ្ញុំសង្កេតឃើញថានេះគឺជាសំណង់សិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់និងមានតំលៃ។ ការងារនេះគឺធំធេងណាស់ហើយលោក Hien បានអនុវត្តយ៉ាងផ្ចិតផ្ចង់និងត្រឹមត្រូវតាមវិធីសាស្រ្ត។ ខ្ញុំស្នើឲ្យវិទ្យាស្ថានវប្បធម៌សិល្បៈនិងសមាគមសិល្បៈប្រជាប្រិយវៀតណាមបោះពុម្ភផ្សាយនូវសំណង់នេះឲ្យបានឆាប់”។
គំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”បានបង្ហើយនាខែវិច្ឆិកាកន្លងទៅនេះ។គំរោងការណ៍បានបូកសរុបឯកសារអំពីចំរៀង Ca tru ក្នុងរយៈពេលមួយសតវត្សរ៍។តាមរយៈនោះធើ្វឲ្យរស់ឡើងវិញនិងអភិរក្សសិល្បៈមួយប្រភេទរបស់ប្រទេសជាតិ៕
NGOC ANH