ការអភិវឌ្ឍន៍សិល្បចំរៀងCa truនៅរដ្ឋធានីហាណូយ

VOVWORLD_រដ្ឋធានីហាណូយជាកន្លែងកកើតឡើងសិល្បចំរៀង​Ca tru។
ឥឡូវ​នៅហាណូយមានក្លឹបCa truល្បីឈ្មោះជាច្រើនដូចជាក្លឹបCa truThai Ha   
 ក្លឹបCa tru Ha Noi   ក្លឹបCa tru Thang Long។ក្រោយពីសិល្បចំរៀង​Ca truត្រូវ
បានអង្គការអប់រំ​វិទ្យាសាស្រ្ត​​និងវប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)
ទទួលស្គាល់​ជាកេរិ៍្ត​ដំណែលវប្បធម៌អរូបីដំណាងរបស់មនុស្សលោកដែលត្រូវការ
ការពារមកចំនួនក្លឹបCa truនៅរដ្ឋធានីបានកើនឡើងកាន់តែច្រើនឡើងពី
មួយថ្ងៃទៅមួយថ្ងៃ។

        នាបច្ចុប្បន្ននេះនៅក្រុងហាណូយមានក្លឹបCa truចំនួន១៤រួមមានគ្រូ
បង្រៀន​៥០​នាក់​និងសមាជិកប្រមាណ២២០នាក់។ក្លឹបទាំងនេះធ្វើសកម្មភាព
ដោយការ​បង់​ថវិកា​ពីក្រុមសមាជិកនិងអ្នកនិយមចូលចិត្តចំរៀង​Ca tru។
តាមលោកស្រីDo Thi Hao ប្រធានសមាគមសិល្បប្រជាប្រិយក្រុងហាណូយបាន
ឲ្យដឹងថា

 “​ មានក្លឹបCa truថ្មីៗជាច្រើនត្រូវបានបង្កើតឡើងហើយធ្វើសកម្មភាព
ប្រកប​ដោយ​ប្រសិទ្ធភាព។ថ្វីបើដូច្នេះក្ដីគុណភាពសំដែងសិល្បៈនៃក្លឹបមួយ
ចំនួននៅមានកំហិតហើយត្រូវការបំប៉ន់និងលើកកំពស់សមត្ថភាពថែមទៀត”

        ទោះបីជួបការលំបាកមួយចំនួ​នអំពីទីតាំងបើកក្លឹបក៏ដោយតែផ្ដើម
ចេញ​ពីការជក់ចិត្តនឹងចំរៀង​Ca truសមាជិកនានាបានរិះរកគ្រប់វិធីដើម្បីហាត់
ច្រៀង។​តាមអ្នកស្រីVu Thi Thuy Linh ជាសមាជិកាក្លឹបCa tru Phu Thi បាន
សំណេះសំណាលថា

     “​ ជារៀងរាល់សប្ដាហ៍យើងខ្ញុំហ្វឹកហាត់ច្រៀងមួយពេលនៅផ្ទះ។ក្រៅពីនោះ​
យើង​ខ្ញុំទៅរកយាយៗដែលពូកែច្រៀង Ca truដើម្បីសិក្សារៀនសូត្របទពិសោធន៍
ល្អៗ​ពី​ពួកគេ។បញ្ហាសំខាន់គឺខិតខំហ្វឹកហាត់ដោយខ្លួនឯង”។

ការអភិវឌ្ឍន៍សិល្បចំរៀងCa truនៅរដ្ឋធានីហាណូយ - ảnh 1
ចំរៀងCa truជាតូរ្យតន្ត្រីប្រជាប្រិយមួយប្រភេទនៅប្រទេសវៀតណាមដែលបានកកើតឡើងមុននេះរាប់រយឆ្នាំ


        ចំរៀង​Ca truជាតូរ្យតន្ត្រីប្រជាប្រិយមួយប្រភេទនៅប្រទេសវៀតណាមដែល
បាន​កកើត​ឡើងមុននេះរាប់រយឆ្នាំ។នាសព្វថ្ងៃនេះការងារអភិរក្សCa truកំពុង
ប្រឈមមុខ​នឹងបញ្ហាជាច្រើនខណពេលដែលជំនាន់អ្នកច្រៀងពូកែសុទ្ធតែចាស់
ហើយព្រមទាំងមិនសូវមានអ្នកបន្តវេនឡើយ។បញ្ហាដាក់ចេញគឺការបណ្ដុះបណ្ដាល
 អ្នកចំរៀងCa tru​ជំនាន់​ថ្មី។ឥឡូវនេះ​ស្រុក Dong Anh ក្រុងហាណូយបានបញ្ចូល
តូរ្យតន្រ្តីCa truទៅ​ក្នុង​កម្មវិធីសិក្សារៀនសូត្រក្រៅម៉ោងរបស់សិស្សនៅឃុំLien Ha
 ជាកន្លែងមានក្លឹបCa tru Lo Khe។តាមលោកស្រី Phung Thi Hong ប្រធានក្លឹប
Ca truនៃមជ្ឈមណ្ឌល​អភិវឌ្ឍន៍សិល្បៈ​តូរ្យតន្រ្តីវៀតណាមបានឲ្យដឹងថា

    “​បញ្ចូលតូរ្យតន្រ្តីCa truទៅ​ក្នុង​កម្មវិធីសិក្សារៀនសូត្រក្រៅម៉ោងនៅសាលា
រៀនគឺ​ដើម្បីប្អូនៗ​ក្រេបជញ្ជក់ចំណេះដឹងអំពីCa truឲ្យបានឆាប់។នេះជាប្រការ
ដែលខ្ញុំចង់​អនុវត្ត​ភ្លាមៗ​ហើយសុំអស់បណ្ដាស្ថាប័នជំនាញសិក្សាស្រាវជ្រាវដាក់
ឲ្យកម្មវិធីនេះ​ដំណើរការឲ្យបានទៀងទាត់ដើម្បីមិនទុកឲ្យប្រភេទសិល្បៈនេះត្រូវ
បាត់បង់”។

        ទន្ទឹមការអភិរក្សរក្សាទុកចំរៀងនិងរបាំបុរាណចំនួន៣០នោះក្លឹបCa tru​
ទាំង​ឡាយ​នៅក្រុងហាណូយក៏និពន្ធបានបន្ថែមនូវចង្វាក់ថ្មីៗចំនួន១៨ទៀត
ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការពីទស្សនិកជន។ក្នុងមហោស្រព
ស្វែងរកទេពកោសល្យវ័យក្មេងតូរ្យតន្រ្តីCa truក្រុងហាណូយឆ្នាំ២០១៦ដែលទើប
នឹងបានប្រារព្ធឡើងថ្មីៗ​នេះ​មានការចូល​រួម​ពីអ្នកចំរៀងចំនួន៣០នាក់ក្នុង
វ័យពី៦ដល់៣០ឆ្នាំ។ប្រការនេះបង្ហាញឲ្យ​ឃើញថា​យុវជនរដ្ឋធានីជច្រើននាក់
បានយល់ដឹងច្បាស់ពីតំលៃនៃបេតិកភណ្ឌCa truក៏ដូចជា​ការ​ទទួលខុសត្រូវ
ថែរក្សាអភិរក្សប្រភេទសិល្បៈនេះផងដែរ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ