កំលាំងរស់របស់បទចំរៀងប្រវត្តិសាស្ត្រ“ដូចជាមានលោកអ៊ំហូក្នុងថ្ងៃ មហាជ័យជំនះ”

កំលាំងរស់របស់បទចំរៀងប្រវត្តិសាស្ត្រ“ដូចជាមានលោកអ៊ំហូក្នុងថ្ងៃ មហាជ័យជំនះ” - ảnh 1
តន្ត្រីករ Pham Tuyen បាននិពន្ធបទចំរៀងប្រវត្តិសាស្ត្រ “ដូចជាមានលោកអ៊ំហូក្នុងថ្ងៃមហាជ័យជំនះ”

VOV-តន្ត្រីករ Pham Tuyen បាននិពន្ធបទចំរៀងប្រវត្តិសាស្ត្រ “ដូចជាមាន
លោកអ៊ំហូ​ក្នុង​ថ្ងៃមហាជ័យជំនះ” ត្រឹមតែក្នុងរយៈពេល២ថ្ងៃមុនពេល
ភាគខាងត្បូងបានរំដោះ​ទាំង​ស្រុង​ (ទី៣០មេសាឆ្នាំ១៩៧៥)។ ស្របនឹង
ទឹកចិត្តមនុស្ស ត្រូវបានប្រជាជន​ទូទាំង​ប្រទេសទទួលយក ដូច្នេះកំលាំង​ផ្សាយតៗគ្នារបស់បទចំរៀងបានហួស​ពីពេល​វេលា។ អត្ថបទសរសេរ
របស់អ្នកយកព័ត៌មាន Lan Anh បានជួយឲ្យលោកអ្នក​នាង​យល់ច្បាស់ ថែមទៀតអំពីបទចំរៀង“ដូចជាមានលោកអ៊ំហូក្នុងថ្ងៃ មហាជ័យជំនះ”
របស់តន្ត្រីករ Pham Tuyen។
 “ដូចជាមានលោកអ៊ំហូក្នុងថ្ងៃ មហាជ័យជំនះ ពាក្យទូន្មានរបស់លោក
អ៊ំហូបានក្លាយ​ទៅជាជ័យជំនះដ៏ត្រចះត្រចង់។ រយៈពេល៣០ឆ្នាំតស៊ូ
ដណ្ដើមបូរណភាព​ដែនដី។ រយៈពេល៣០ឆ្នាំប្រជាធិបតេយ្យសាធារណរដ្ឋ បដិវត្តទទួលបានជោគ​ជ័យ។ វៀតណាម-ហូជីមិញ។”
ពាក្យពេចន៍ក្នុងបទ ចម្រៀងមានតែចំនួន៥៨ពាក្យប៉ុណ្ណោះ ប៉ុន្តែវាបាន
និយាយឡើងប្រការទាំងអស់ ដែលប្រជាជនវៀតណាមពេលនោះ
មានបំណងចង់បាន នោះគឺ ឯករាជ្យ សន្តិភាព និងឯកភាព។ រយៈពេល ៣៧ឆ្នាំបានកន្លងផុតទៅហើយក៏ប៉ុន្តែ​តន្ត្រីករ Pham Tuyen មិនអាច
បំភ្លេចពេលវេលាដែលធ្វើឲ្យ​លោកកាន់ប៉ិចនិពន្ធបទចំរៀង  “ដូចជា
មានលោកអ៊ំហូក្នុងថ្ងៃ មហាជ័យជំនះ ”ភ្លាមមួយរំពេកបានឡើយ។ “នារាត្រីថ្ងៃទី២៨មេសាឆ្នាំ១៩៧៥ ខ្ញុំបានស្ដាប់វិទ្យុសម្លេងវៀតណាម
ជូនដំណឹង​ថា​មានអ្នកបើកយន្តហោះមួយរូបទម្លាក់គ្រាប់បែកមកលើ
ព្រលានយន្តហោះ Tan Son Nhat ក្រោយនេះទើបបានដឹងថានោះជា
វីរជន Nguyen Thanh Trung។​ ខ្ញុំភ្ញាក់ខ្លួនពី​ព្រោះ​មកដល់ Tan Son Nhat
គឺមកដល់ Sai Gon ហើយ។ ប្រសិនបើដល់ Sai Gon នោះគឺត្រឹមតែ១ ដល់២ថ្ងៃទៀតគឺរំដោះហើយ។ ខ្ញុំគិតថា​ ប្រសិនបើថ្ងៃស្អែករំដោះ​នោះ ប្រជាជនក្នុងទូទាំងប្រទេសហូរចេញមកលើផ្លូវ ជនគ្រប់រូបដើរតាមផ្លូវ
ដើម្បីច្រៀង ពេលនោះគេត្រូវការបទចំរៀងសប្បាយមួយនិងខ្ញុំក៏និពន្ធ
ភ្លាម។”
គួររំលឹកថានាដើមខែមេសាឆ្នាំ១៩៧៥ ក្នុងពេលកងទ័ពរំដោះវាយប្រហារ
ទៅ​លើ​ទីក្រុង Sai Gon ពេលនោះតន្ត្រីករ Pham Tuyen កំពុងធ្វើការនៅ
វិទ្យុសម្លេងវៀត​ណាម។ លោក​ Tran Lam និព័ន្ធនាយកវិទ្យុសម្លេងវៀត
ណាមក្នុងដំណាក់កាល​នោះជានិច្ចកាលក្រើនរំលឹកបណ្ដាតន្ត្រីករត្រូវ និពន្ធបណ្ដាវណ្ណកម្មស្ដីពីជ័យជំនះនាពេលខាងមុខ។ “ជំនាន់យើងខ្ញុំចងចាំជានិច្ឆនូវពាក្សទូន្មានរបស់លោកអុំហូ​ដែលថា៖​វាយ
ពូកចក្រពត្តអាមេរីកឲ្យរត់បាស់ផាយ  វាយពូកទីងមោងរហូតដល់ដួលរលំ។​
ចូរឈានទៅមុខ! យុទ្ធជន​ ជនរួមជាតិទាំងមូល! ភាគទាំង២​ជើង-ត្បូងជួបជុំ
គ្នា​ និទាឃរដូវឆ្នាំនេះគឺសប្បាយណាស់!។ នេះជានិទាឃរដូវពេញទៅដោយ
សេចក្តី សប្បាយរីករាយជាពិតៗ​ទើបត្រូវមានសម្លេងហ៊ោកញ្ជ្រៀវ។សម្លេង
ហ៊ោកញ្ជ្រៀវ នេះត្រូវបានខ្ញុំចាប់ផ្តើមដោយពាក្ស​​​វៀតណាម-​ហូជីមិញ។
បន្ទាប់នោះដោយសា អុំហូ ត្រូវទទួលមរណភាព​​ ខ្ញុំសរសេរ​​បទចម្រៀងដូច ជាមានអុំហូក្នុងថ្ងៃមហាជ័យជំនះ ​​ហើយខ្ញុំរំលឹកដល់សញ្ញាសំគាល់
ប្រវត្តិសាស្រ្ត​ពីឆ្នាំ​១៩៤៥​ ដល់ឆ្នាំ​១៩៧៥។​ នេះជា បណ្តាសញ្ញាសំគាល់ ប្រវត្តិសាស្រ្តដែលប្រជាជនវៀតណាមទាំងមូលសុទ្ធតែចង់ចាំជានិច្ឆ។” ដូចជាការប៉ាន់ស្មានរបស់តន្ត្រីករ ​នាម៉ោង​​១១​នឹង៣០នាទី​ថ្ងៃទី​៣០មេសា​​ប្រទេសវៀតណាមទទួលបានឯករាជទាំងស្រុង​ប្រជាជាតិវៀតណាមមាន
សេរីភាពទាំង ស្រុងមាតុភូមិវៀតណាមឯកភាពទាំងស្រុង។បទចម្រៀងនេះ
ត្រូវបានថត សម្លេងភ្លាម១រំពេក។​នេះជាការថតសម្លេង១គួរឲ្យរំជួលចិត្តជា
ទីបំផុតក្នុងជីវិតរបស់ តន្រ្តីករPham Tuyen  ។តន្រ្តីករ Pham Tuyen បានមាន
ចំណាប់អារមណ៏ថា៖ “នាម៉ោង១៣ក្រុមសិល្បះបានមានវត្តមានគ្រប់គ្រាន់ដើម្បីហាត់ច្រៀង។ខ្ញុំបាន
ចូលរួមការថតសម្លេងជាច្រើន​ ក៏ប៉ុន្តែគ្មានការថតសម្លេងណាគឺរំជួលចិត្តដូច្នេះ
ទេ។ ទាំងអ្នកចម្រៀង អ្នកលេងតន្រ្តីនឹងអ្នកបញ្ជាសុទ្ធតែយំ​។ អ្នកបញ្ជាវង់ភ្លេង
ពេលនោះ ជាបងCao Viet Bach រួមជាមួយក្រុមអ្នកចម្រៀងចំរុះនៃវិទ្យុសម្លេង
វៀតណាម។”
បទចម្រៀងត្រូវបានផ្សាយតាមរលកធាតុអាកាសចំពេលដែលប្រជាជនរាប់
លាននាក់ចុះដើរតាមផ្លូវវាយស្គរ គ្រវីទង់ជាតិនឹងច្រៀងតាម។ ស្តីពីពេលថត
សម្លេង នោះ​សិល្បះការីនី​ឆ្នើម​Tuyet Thanh បានចែករំលែកថា៖            
“ជនគ្រប់រូបច្រៀង ពោរពេញទៅដោយមនោសញ្ចេយនា ។គេច្រៀងផង យំ
ផង និងសប្បាយរីករាយផង។ពិតប្រាកដថានឹងមានថ្ងៃណាមួយជួបសាច់
ញាតិ ឡើងវិញ។មានជននៅរស់និងជនបានស្លាប់។ យើងខ្ញុំឃើញរំជួលចិត្ត
យ៉ាងខ្លាំងពេល ថតបទចម្រៀង។ខ្ញុំឃើញថាខ្លួនច្រៀងមិនត្រូវទេប៉ុន្តែនៅតែ
ខំច្រៀង។ ច្រៀរូច ​ផ្សាយភ្លាមមួយរំពេក។ បងប្អូនសប្បាយរីករាយយ៉ាងក្រៃ
លែងនិង អោបគ្នា យំ។ភ្លេងលើកំពស់រលភធាតុអាកាសមានចរិតលក្ខណះ
ប្រយុទ្ឋ ជាអាវុធមោះមុត ដើម្បីវាយប្រហារទៅលើខ្មាំងសត្រូវ“។
ពាក្សពេចន៍”  វៀតណាម-ហូជីមិញ ៣០ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យ
ការតស៊ូ ទទួលបានជោគជ័យហើយ”លាន់លឺលើកំពស់រលភធាតុអាកាស
នៃវិទ្យុសម្លេងវៀត ណាមក្នុងអំឡុង១សប្តាហ៍ក្រោយទិវាភាគខាងត្បូងត្រូវ
បានរំដោះ។កងទ័ពច្រៀង  ប្រជាជនច្រៀង។នៅទីណាគេក៍បានស្តាប់បទ
ចម្រៀងនេះដែរ។ កំលាំងរស់ នៃបទ ចម្រៀងបានហួសពីការប៉ាន់ស្មាន របស់អ្នកនិពន្ឋ។និងចំថ្ងៃទី២៨មេសាឆ្នាំ១៨៧៥ តន្រីករPham Tuyen ទទួល
បានអំណោយពី​នាង​ Molly ជាមិត្តនារីអាមេរិក១រូបដ៍ចៃដន្យ។           
 “ ខ្ញុំទទួលបានអំណោយពិសេស១ពីនារីអាមេរិក១នាក់។នាងក្រមុំនេះចូល
ចិត្តតូតន្រ្តីរបស់ខ្ញុំ ​ពិសេសគឺបទចម្រៀង​ដូចមានអ៊ុំ​ហូក្នុងថ្ងៃមហាជ័យជំនះ។
នាង ក្រមុំនេះបានជូនខ្ញុំនូវផ្ទាំង​pano១ ដែលគូទិដ្ឋភាពនៃទិវាជ័យជំនះ​៣០
មេសាឈ្មោះ ថា ដូចមានអ៊ុំ​ហូក្នុងថ្ងៃមហាជ័យជំនះ។ ខ្ញុំចាត់ទុកថានេះជា
រង្វាន់១ ជាអំណោយ ១មានអ្ថន័យចំពោះខ្លួនខ្ញុំ “។

ប្រតិកម្មទៅវិញ

ផ្សេងៗ