ក្លិបកេរ្តិ៍ដំណែលភូមិវៀតណាម

VOVWORLD_ក្លិបកេរ្តិ៍ដំណែលភូមិវៀតណាមត្រូវបានបង្កើតឡើងនាឆ្នាំ
២០០៧។សមាជិកនៃក្លិបនេះជាក្រុមអ្នកចង់ថែរក្សានិងអភិរក្សវប្បធម៌ជា
ប្រពៃណីជាតិតាមរយៈគ្រប់វិធីសាស្រ្តមានជាអាទិ៍ គូររូប កត់ត្រា និងសិក្សា
ស្រាវជ្រាវ។សមាជិកម្នាក់ៗសុទ្ធតែខិតខំប្រឹងប្រែងប្រើសមត្ថភាពរបស់ខ្លួន
ដើម្បីរក្សានឹងព្រីកកេរ្តិ៍ដំណែលវប្បធម៌ជាប្រពៃណីដោយជំនាន់ដូនតាបន្សល់
ទុកមក។

      ក្រោយរយៈពេលមួយថ្ងៃទស្សនាភូមិបុរាណមក ក្លិបកេរ្តិ៍ដំណែលភូមិវៀត
ណាមតែងតែធ្វើការបូកសរុបដោយការប្រលងគូរគំនូរ។ គំនូររូបភាពសាលា
ភូមិ វត្តអារាម ទន្លេបឹងបួឬផ្ទះនៅក្នុងភូមិបុរាណនោះត្រូវបានក្រុមសមាជិក
ក្លិបគូរជាមួយនឹងចំណេះដឹងអំពីកេរ្តិ៍ដំណែលនិងការស្រលាញ់ទឹកដីវៀតណាម។
គំនូរនីមួយៗគឺជារឿងរ៉ាវមួយស្ដីអំពីតំលៃវប្បធម៌ជាប្រពៃណីដែលយុវជន
យុវនារីស្ដែងឡើងដោយពណ៌សម្បុរ។តាមលោក Le Van Tung និស្សិតឆ្នាំទី៤
មហាវិទ្យាល័យសំណង់ដែលទើបនឹងបានទទួលរង្វាន់​លេខ​​​​មួយក្រោយពីទស្សនា
ភូមិHanh Thien ខេត្តNam Dinh ភាគខាងជើង​វៀតណាម​បាន​​ឲ្យដឹងថា

“ ខ្ញុំគូរវត្ត Hanh Thienហើយក៏ធ្លាប់គូរវត្តអារាមនិងសំណង់បុរាណជាច្រើន
ផ្សេងៗ​ទៀតនៅក្រុងហាណូយដែរ។វត្តHanh Thienនេះមានក្លោងទ្វារតូចនិង
ដំបូលវត្ត​បាន​សាង​​សង់តាមរបៀបស្ថាបត្យកម្មប្រពៃណីផងហើយក៏មានលក្ខណៈ
ដាច់ដោយឡែក​នៃតំបន់នេះផង”។

ក្លិបកេរ្តិ៍ដំណែលភូមិវៀតណាម - ảnh 1
ក្លិបក្កេរ្តិ៍ដំណែលភូមិវៀតណាម


        ទស្សនកិច្ចសិក្សាជាក់ស្ដែងនៅភូមិបុរាណនានាចំណុះទីក្រុងហាណូយឬនៅ
វាលសណ្ដភូមិភាគខាងជើងបានជួយសមាជិកនៃក្លិបភូមិវៀតណាមគ្រប់គ្នាឲ្យ
មានបន្ថែមនូវចំណេះដឹងអំពីកេរ្តិ៍ដំណែល ផែនការមេ ស្ថាបត្យកម្មភូមិនិង
ស្ថាបត្យកម្មផ្ទះ។សាស្រ្តាចារ្យរង បណ្ឌិតPham Hung Cuong​ប្រធានដេប៉ាឌឺម៉ង់
ស្ថាបត្យកម្មនិងផែនការមេ​មហា​វិទ្យាល័យ​សំណង់ ជាប្រធានក្លិបក្កេរ្តិ៍ដំណែលភូមិ
វៀតណាមបានឲ្យដឹងថា

 “​ នេះជាក្លិបបើកចំហហើយមានសមាជិកជានិស្សិត ស្ថាបត្យកររាប់ទាំង
អ្នក​ប្រកប​ការងារនៅវិស័យផ្សេងៗដែលស្រលាញ់កេរ្តិ៍ដំណែលភូមិហើយចូលចិត្ត
ទៅទស្សនាភូមិ។យើងខ្ញុំចង់ឲ្យមានមនុស្សជាច្រើនបានទៅទស្សនាភូមិដ្ឋាននា
នា។សង្ឃឹមថាតាមរយៈសកម្មភាពទាំងនេះក្រុមម្ចាស់កេរ្តិ៍ដំណែលអាចសង្កេត
ឃើញបាននូវតំលៃនៃភូមិដែលរូបគេកំពុងរស់នៅហើយមានបន្ថែមនូវ
មោទនភាពក៏ដូចជាការទទួលខុសត្រូវថែរក្សាការពារកេរ្តិ៍ដំណែលទៀតផង”។

        មានវត្តមានក្នុងគ្រប់សកម្មភាពនៃក្លិបកេរ្តិ៍ដំណែលភូមិវៀតណាមយុវតី
Nguyen Thi Diepនិស្សិតឆ្នាំទី២មហាវិទ្យាល័យសំណង់បានសំណេះសំណាលថា

 “ តាមរយៈទស្សនកិច្ចសិក្សាទាំងនេះខ្ញុំស្គាល់ដឹងបន្ថែមជាច្រើនអំពី​
ភូមិដ្ឋាន​ក្នុងទឹកដីវៀតណាម។ម្យ៉ាងទៀតខ្ញុំក៏យល់ដឹងបន្ថែមនូវកេរ្តិ៍ដំណែល
 ស្ថាបត្យកម្មភូមិ ទំនៀមទំលាប់និងជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។
ក្រោយពីទស្សនកិច្ច ខ្ញុំតែងតែមានគំនិតថ្មីៗចំពោះការកែលំអនឹងថែរក្សាភូមិ”។

        នាបច្ចុប្បន្ននេះក្លិបក្កេរ្តិ៍ដំណែលភូមិវៀតណាមមានផែនការបង្កើតសំណុំ
រឿងក្កេរ្តិ៍ដំណែលសំរាប់ភូមិប្រមាណ៥០នៅវាលសណ្តទន្លេក្រហម។ជារៀងរាល់ខែ
 ក្លិបតែងតែរៀបចំការទស្សនាសិក្សានៅតាមភូមិឃុំព្រមទាំងបើកសិក្ខាសាសា ​
លើកទឹកចិត្ត​និស្សិត​សរសេរអត្តបទ និងគូរគំនូរអំពីទេសភាពជនបទ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ