កុលាលភាជន៍Chu Dau របស់វៀតណាម

VOVWORLD_ក្រោយពីត្រូវសាបសូន្យអស់រយៈពេលជាង៥០០ឆ្នាំមក នាសព្វ
ថ្ងៃភូមិរបរធ្វើគ្រឿងភាជន៍បុរាណChu Dau នៅខេត្ត Hai Duong ភាគខាងជើង
វៀតណាមត្រូវ​បានស្តារឡើងវិញ។ ឥឡូវភូមិនេះបានក្លាយទៅជាកន្លែងទេសចរណ៍
ទាក់ទាញភ្ញៀវច្រើនកុះករមកទស្សនានិងទិញឥវ៉ែឥវ៉ាន់។ 

        ពាក្យ Chu Dauមានន័យថាកំពង់ទូកដរ។ នាសតវត្សទី១៥ Chu Dauជាឃុំមួយ
​ចំណុះស្រុក Thanh Lam តំបន់ Nam Sachខេត្ត Hai Duong មានទីតាំងនៅក្បែរ
ទន្លេ Thai Binhហើយអាចធ្វើដំណើរទៅរាជធានីថាំងឡុងឬចេញទៅសមុទ្រក៏បាន
ដែលអំណោយផលសំរាប់ធ្វើចរាចរណ៍ដោះដូរទំនិញ។ មុខរបរច្នៃកុលាលភាជន៍នៃ
ភូមិ Chu Dau ​អភិវឌ្ឍន៍រុងរឿងនាសករាជ្ជកាល Ly  Tran  Le  Mac ពីសតវត្សទី
១៤ដល់សតវត្សទី១៧។​ បន្ទាប់មក ដោយសារសង្គ្រាម របរនេះក៏ត្រូវសាបសូន្យទៅ។

        នាឆ្នាំ១៩៨០ដោយប្រទះឃើញ ថូភាជន៍មួយមានកំពស់៥៤សង់ទីម៉ែត្រច្នៃនៅ
ភូមិChu Dauពីឆ្នាំ១៤៥០ដែលបានតាំងបង្ហាញនៅប្រទេសទួរគីនោះ​ ស្ថាប័នរបស់
វៀត​ណាមបានចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវស្វែងរកផលិតផលកុលាលភាជន៍
Chu Dau។ រហូតដល់ឆ្នាំ២០០៣ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញគ្រឿងភាជន៍
Chu Dau ចំនួន៤ហ្មឺនលើទូកលិចមួយនៅលំហសមុទ្រខេត្ត Quang Nam ភាគ​
កណ្ដាល​វៀតណាម។ ការរកឃើញនេះបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ថែម
ទៀត​ចំពោះតំលៃវប្បធម៌ដ៏វិសេសវិសាលនៃប្រភេទផលិតផលនេះ។ ស្ដីពីការស្ដារ
បច្ចេកទេសកែច្នៃកុលាលភាជន៍Chu Dau លោក Nguyen Huu Hiep​​នាយករង
ក្រុមហ៊ុនភាគហ៊ុន​កុលាលភាជន៍Chu Dau បានឲ្យដឹងថា

 “ តាមរយៈការស្រាវជ្រាវវិទ្យាសាស្រ្ត យើងខ្ញុំបានរកឃើញថ្នាំរលោងនៃ​
កុលាលភាជន៍​Chu Dau។ មុននេះ ដូនតាយើងធ្វើថ្នាំរលោងដោយមិនប្រើសារធាតុ​
គីមី​ទេតែប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ។ នាសព្វថ្ងៃ យើងខ្ញុំយកផេះអង្កាមស្រូវ
ដំណើបធ្វើថ្នាំរលោង។ រីឯថ្នាំពណ៌គឺធ្វើពីដីទួលនិងទឹកជ្រោះ។ ហេតុនេះហើយ 
គ្រឿងភាជន៍ Chu Dau មិនប្រើប្រាស់ជាតិគីមីក្នុងការកែច្នៃឡើយព្រមទាំងរក្សា
បានជាតិថ្នាំបានយូរអង្វែង”។

        ផលិតផលកុលាលភាជន៍Chu Dau បង្ហាញឲ្យឃើញវប្បធម៌របស់ជនជាតិវៀត​
ណាម​រស់​នៅតំបន់ដីសណ្ដទន្លេក្រហម។ សោភ័ណភាពរបស់វានៅត្រង់ចំណុចរូប
រាង​ ពណ៌គំនូរនិងក្បូរក្បាច់យ៉ាងប្រណិត។ លោក  Nguyen Huy Kien នាយករង
ទទួលបន្ទុក​ផលិតកម្ម​ក្រុមហ៊ុនភាគហ៊ុន​កុលាលភាជន៍Chu Dau បានឲ្យដឹងថា

          “កុលាលភាជន៍Chu Dau នាសព្វថ្ងៃ ត្រូវបានផលិតដោយការគួបផ្សំរវាង​
បច្ចេកវិទ្យា​ទមនើបជាមួយបច្ចេកទេសប្រពៃណី។ ក្បូរក្បាច់លើផលិតផលនៅ
តែ​រក្សា​បាន​ដូចផលិតផលសម័យមុន ហើយយើងខ្ញុំគូរបន្ថែមរូបភាពមួយចំនួន
តាមសំណូមពរ​ពីអតិថិជន។ ផលិតផលទាំងអស់ត្រូវបានគូររូបរួចលាបថ្នាំ
រលោងហើយបញ្ចូលទៅក្នុងឡដុត”។

កុលាលភាជន៍Chu Dau របស់វៀតណាម - ảnh 1
កុលាលភាជន៍Chu Dau បានក្លាយទៅជាមោទនភាពរបស់សិល្បៈកុលាលភាជន៍វៀតណាម


        ទន្ទឹមនឹងការស្ដាររបរធ្វើកុលាលភាជន៍បុរាណ ក្រុមហ៊ុនភាគហ៊ុន​
កុលាលភាជន៍​Chu Dau  រួមជាមួយក្រុមហ៊ុនដទៃនិងប្រជាពលរដ្ឋចាប់ផ្ដើម
យកចិត្ត​ទុកដាក់​លើការ​អភិវឌ្ឍន៍​ទេសចរណ៍ភូមិរបរ។ ក្នុងនោះមានការកសាង
កន្លែងដាក់តាំងបង្ហាញ​ផលិតផល​លើផ្ទៃដីរាប់ពាន់ម៉ែត្រក្រឡានិងការសាង
សង់សួនកុលាលភាជន៍អក្សរផ្ចិត​ជាដើម។ ស្ដីពីបញ្ហានេះលោក Nguyen Huu
Hiep​​នាយករងក្រុមហ៊ុនភាគហ៊ុន​កុលាលភាជន៍Chu Dau បានឲ្យដឹងថា

“កុលាលភាជន៍Chu Dauជាផលិតផលមានគុណភាពល្អរបស់វៀតណាម
និង​ពិភពលោក។ ​យើង​ខ្ញុំនឹងបង្កើតឡើងតំបន់របរមួយដើម្បីភ្ញៀវក្នុងស្រុក
និងអន្តរជាតិមក​ទស្សនា​ ​ពង្រីក​ទេសចរណ៍។ នាបច្ចុប្បន្ន ក្រៅពីផលិតកម្ម
 យើង​ខ្ញុំក៏យកចិត្តទុកដាក់​ជា​ពិសេស​ចំពោះការថែរក្សាទិដ្ឋភាពនិងបរិស្ថាន
ផងដែរ”។

នាសព្វថ្ងៃនេះ កុលាលភាជន៍Chu Dau ត្រូវបានដាក់តាំងបង្ហាញនៅ
សារមន្ទីរ​ចំនួន​៤៦នៃ៣២ប្រទេសក្នុងតំបន់និងលើពិភពលោក។ ផលិតផល
នៃភូមិ Chu Dau ​បានលក់ចេញទៅប្រទេសចំនួន២០។​ហើយកុលាលភាជន៍
hu Dau បាន​ក្លាយ​ទៅ​ជាមោទនភាពរបស់សិល្បៈកុលាលភាជន៍វៀតណាម៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ