ខណះដែលជនវ័យក្មេងជក់ចិត្តចម្រៀង Tru.

(VOVworld)-នាឆ្នាំ១៩៩៩​​​​​​​ លោកតា Ngo Trong Binh នៅខេត្ត​ Thanh Hoa (ភាគ
ខាងជើងវៀតណាម) បានចូលរួម Bich Cau dao quan របស់សិល្បៈការិនី Le Thi
Bach Van (ជាកន្លែងប្រមូលផ្តុំសិល្បៈករសិល្បៈការិនីនិយមចូលចិត្តសិល្បៈចំរៀង
 Tru) ក្រោយរយៈពេលពាក់កណ្តាលទសវត្សន៍បោះបង់ការដេញចាប៉ី។ តាំងពី
នោះមក លោក​ Ngo Trong Binh បានរិះគិតក្នុងចិត្តថា “ប្រសិនបើពុំរក្សាបាន
សិល្បៈចំរៀង Tru គឺពិតជាមានកំហុសចំពោះ បុព្វបុរុសនិងជំនាន់ក្រោយៗ”។​
 ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានវ័យជរាសុរភាពខ្សោយ លោកមិនធ្វើដំណើរទៅ
ហាណូយទៀតទេ ហើយនៅឯស្រុក Thanh Hoa វិញបង្កើតក្លឹបចំរៀង Tru មាន
ឈ្មោះថា Huong xua ក្នុងបំណងរក្សានិងបង្ហាត់បង្រៀនជំនាន់ក្រោយៗនូវ
សិល្បៈចំរៀង Tru។ សិល្បៈករជើងចាស់អាយុ៨៥ឆ្នាំរូបនេះ បានចែករំលែកថា៖

        “មាននិស័យជាមួយអាជីព គឺត្រូវរស់នៅជាមួយអាជីព។ ចំពោះខ្ញុំ ខ្ញុំនឹងខំ
ប្រឹងប្រែងអភិរក្ស ចំរៀង Tru ។សមាជិកក្នុងក្លឹបរបស់ខ្ញុំមានទាំងអ្នករកស៊ី អ្នក
លក់បន្លែ និងអ្នករត់ម៉ួតូឌុបផង។ ដោយហេតុនេះ​ គឺពិបាកក្នុងការប្រមូលផ្តុំគ្នា ប៉ុន្តែយើងខ្ញុំនៅតែរក្សាអាជីពនេះរហូតដល់សព្វថ្ងៃបាន មានន័យថាអ្នកទាំង
អស់គ្នាក្នុងក្លឹបមានចំណង់ចំណូលចិត្តនឹងវិស័យនេះណាស់”។

 ខណះដែលជនវ័យក្មេងជក់ចិត្តចម្រៀង Tru. - ảnh 1
សិល្បៈករសិល្បៈការីនីទាំងចាស់ទាំងក្នេងរួមគ្នាសម្តេងសិក្បៈចំរៀង Tru


        មិនអាចខ្វះឡើយក្នុងបណ្តាមហោស្រពចំរៀង Tru គឺអ្នកច្រៀងវ័យជំទង់។ ពេលដែលអ្នកច្រៀងវ័យក្មេងៗទាំងនេះច្រៀងម្តងៗ មនុស្សគ្រប់រូបសុទ្ធតែពេញ
ចិត្តកំសាន្តនិងស្ងើចសរសើរ។ សិល្បៈNguyen Thi Thanh Dung ទើបមាន អាយុៈ
 ១៣ឆ្នាំ ជាសមាជិកក្លឹបច្រៀង Tru នៅស្រុក Thuan Thanh ខេត្ត Bac Ninh ទទួល
បានការបង្ហាត់បង្រៀនពីសិល្បៈការិនីប្រជាប្រិយ Nguyen Thi Diep រហូតមកដល់
ពេលនេះ នាងបានច្រៀងចំរៀង Tru យ៉ាងពិរោះរណ្តំ។ នាងឲ្យដឹង ថា៖

        “ប្អូនទៅសាលារៀនពេញមួយសប្តាហ៍​។ ជួនកាល ថ្ងៃអាទិត្យ ឬពេលយប់ ប្អូនបានឆ្លៀតពេលរៀនច្រៀង១ឬ២ម៉ោង។ រៀនច្រៀងបានមួយបទៗគឺពិបាក
ណាស់។ ប្រសិនបើមានអារម្មណ៍ថា ពិរោះ ឬពេញចិត្តទើបរៀនបាន”។

 ខណះដែលជនវ័យក្មេងជក់ចិត្តចម្រៀង Tru. - ảnh 2
ក្លឹបសិល្បៈចំរៀង Tru មួយកំពុងសម្តែង
 (​រូបថតៈ Yen Ngoc)


        សព្វថ្ងៃ មានមនុស្សជាច្រើននាក់ មានការពេញនិយមជាមួយចំសិល្បៈចំរៀង
 Tru ហើយចំនួនក្លឹបសិល្បៈចំរៀង Tru នៅបណ្តាខេត្ត ទីក្រុងលើទូទាំងប្រទេសក៏
មានការ កើនឡើងផងដែរ។ សាស្រ្តាចារ្យ To Ngoc Thanh ប្រធានសមាគមន៍
សិល្បៈប្រជាប្រិយ វៀតណាមបានឲ្យដឹងថាៈ ទោះបីជាមានការលំបាកក្នុងការ
រៀនច្រៀងក៏ដោយ ប៉ុន្តែនិស្ស័យជាមួយសិល្បៈចំរៀង Tru គឺមិនខ្វះទេចំពោះអ្នក
ច្រៀងគ្រប់រូប។ ដោយ ហេតុនេះ ត្រូវអភិរក្សសិល្បៈចំរៀង Tru  ដើម្បីឲ្យចំរៀង
Tru ងើបផុតពីស្ថានភាពការពារបន្ទាន់។ លោកTo Ngoc Thanh ចែករំលែកថា៖

        “ខ្ញុំផ្ទាល់ ទើបនឹងបានស្នើរលុបចោលពាក្យ “បន្ទាន់”ទៅ។ ដោយសារ នៅ
ក្នុងមហោស្រពនិមួយៗ មានទាំងប្អូនៗកុមារចូលរួម ប្រការនេះ សរឲ្យឃើញ ថា
 សិល្បៈចំរៀង Tru មិនចាំបាច់នូវការ ការពារបន្ទាន់ឡើយ។ កម្លាំងរស់របស់វា
កំពុង ត្រឡប់មកហើយ។​នោះជាសញ្ញាមួយល្អប្រសើរ”។

        លើឆាកសម្តែង បណ្តាអ្នកចំរៀង ពីអាយុ៤ឆ្នាំដល់បណ្តាសិល្បៈករ សិល្បៈ
ការិនីអាយុ៨៧ឆ្នាំ បានប្រគុំរួមជាមួយនឹងចាប៉ី។ ថ្ងៃណាមួយ សិល្បៈករ សិល្បៈ
ការិនី នឹងចាកចេញទៅ ប៉ុន្តែស្មារតីចូលរួមដ៏សកម្មរបស់ជំនាន់វ័យក្មេងនៅ បណ្តាក្លឹបជាមូលដ្ឋានដើម្បីជឿជាក់ថា សិល្បៈចំរៀង Tru នៅតែត្រូវបានសិល្បៈ
ករ សិល្បៈការិនីគ្រប់ជំនាន់ពង្រឹងនិងពង្រីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ