ខេត្ត Bac Kan អភិរក្សវប្បធម៌ចំរៀង Then និងចាប៉ីTinh
Truong Giang - Lan Anh -  
(VOVWORLD) /  
VOVWORLD_នៅតំបន់ប៉ែកឥសានប្រទេសវៀតណាមសិល្បៈចំរៀងThen និង
ចាប៉ី Tinh របស់ជនជាតិ Tay, Nung ត្រូវបានប្រជាជនគ្រប់ជនជាតិនិយមចូលចិត្ត
ហើយមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅ។ ជាស្រុកកំណើតនៃសិល្បៈប្រភេទនេះ
ខេត្ត Bac Kan កំពុងខិតខំអភិរក្សចំរៀង Then ដោយរក្សាបាននូវចំរៀង Then ជាច្រើន
បទផងព្រមទាំងលើកទឹកចិត្តក្រុមសិល្បករពង្រីកសកម្មភាពសំដែងចំរៀង Then និង
ចាប៉ីTinh ទៀតផង។
|
ចំរៀង Then និងចាប៉ី Tinh របស់ជនជាតិ Tay, Nung ត្រូវបានប្រជាជនគ្រប់ជនជាតិនិយមចូលចិត្តហើយមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅ |
ក្នុងការសំដែងចំរៀង Then គេប្រើប្រាស់ចាប៉ី Tinh។ ខ្សែចំនួន៣នៃចាប៉ីនេះជា
និមិត្តរូបឲ្យសំលេងឪពុក សំលេងម្ដាយនិងសំលេងមេឃដី។ ជនជាតិ Tay និងជន
ជាតិ Nung ទាំងចាស់ទាំងក្មេងសុទ្ធតែជក់ចិត្តដិតអារម្មណ៍នឹងការសំដែងចំរៀង
Then និងចាប៉ី Tinh ដូចការហូបបាយផឹកទឹកប្រចាំថ្ងៃដែរ។ តាមរឿងនិទានថានា
សម័យយួរមកហើយមានបុរសគមួយរូបឈ្មោះXien Can បានកែឆ្នៃចាប៉ីអំពីផ្លែឃ្លោក
មាន១២ខ្សែ។ ពេលដេញចាប៉ីនេះបានធ្វើឲ្យមនុស្សជក់ចិត្តលង់ស្មារតីស្រមើស្រមៃ
រីឯពួកសត្វក៏ព្រឺស្បែកដែរ។ ហេតុនេះហើយអាទិទេពត្រូវបន្ថយចំនួនខ្សែនោះឲ្យនៅ
ត្រឹមតែ៣ខ្សែដូចនាបច្ចុប្បន្ន។ ទោះបីមានតែ៣ខ្សែក្ដីតែចាប៉ី Tinh នៅតែធ្វើឲ្យអ្នក
ស្ដាប់កំសាន្តលង់អារម្មណ៍។ ចំរៀង Then ជាវប្បធម៌អរូបីមួយប្រភេទមានលក្ខណៈ
ប្រជាប្រិយដោយផ្សាភ្ជាប់ជាមួយអត្តសញ្ញាណនៃជនជាតិនិមួយៗ។សំនៀងច្រៀង
រួមជាមួយសំលេងចាប៉ី Tinh ប្រៀបដូចជាការរៀបរាប់ឡើងវិញអំពីការធ្វើដំណើរ
របស់មនុស្សលោកតាំងពីសម័យកាលដំបូងទៅកាន់ឋានសួគ៌ដើម្បីសូមសេចក្ដីសុខ
សំណាងល្អសុភមង្គល។ចំរៀង Then ត្រូវបានសំដែងក្នុងឱកាសបុណ្យឡើងស័ក
បុណ្យសែនស្រូវឬក្នុងការព្យាបាលជំងឺ។ ការច្រៀង Then បានក្លាយទៅជារូបភាព
ជីវភាពវប្បធម៌សិល្បៈនាពេលជួបជុំគ្នាប្រចាំថ្ងៃ។
អ្នក Bac Kan ច្រៀង Then យ៉ាងទន់ភ្លន់ប្រៀបដូចជាការខ្សឹបខ្សៀវគ្នាដោយ
ខុសឆ្ងាយពីការច្រៀង Then នៅខេត្ត Lang Son Cao Bang Tuyen Quang ដែល
សប្បាយអ៊ូអរ។ ប្រជាពលរដ្ឋខេត្ត Bac Kan ឲ្យដឹងថាបើចង់យល់ច្បាស់នូវព្រលឹង
នៃចំរៀង Then គឺសូមអញ្ចើញអ្នកទៅកាន់បឹង Ba Be ទឹកថ្លា ព័ទ្ធជំវិញដោយព្រៃ
ភ្នំហើយមានកំឡោះក្រមុំជនជាតិ Tay ពាក់អាវពណ៌ខៀវដេញចាប៉ី Tinh និង
ច្រៀង Then នៅកណ្ដាលវាល។ លោក Ma Van Vinh ជាសិប្បករមួយរូបបានឲ្យ
ដឹងថា
"ខ្ញុំសង្កេតឃើញថាវប្បធម៌ច្រៀង Then របស់ជនជាតិ Tay គឺចាំបាច់ត្រូវថែ
រក្សាឲ្យជំនាន់ក្រោយ។ឆ្នាំនេះខ្ញុំមានអាយុ៦៦ឆ្នាំហើយបានបង្កើតឡើងក្លិបមួយ
សំដៅទាក់ទាញតាយាយមកច្រៀងដើម្បីមនុស្សជាច្រើនអាចមកស្ដាប់កំសាន្ត។
ឥឡូវនេះឃើងខ្ញុំមានបន្ថែមបទចំរៀងថ្មីតែងដោយសិល្បករសិល្បការិនីឆ្នើមៗ។
ឃើងខ្ញុំនឹងបន្តអភិរក្សនិងលើកដំកើងចំរៀង Thenនេះតទភទៀត"។
ការច្រៀង Then គឺមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ស្មារតីរបស់ជនជាតិ
Tay ឡើយ។ នៅស្រុក Cho Moi Ba Be និង Cho Don មានក្លិបច្រៀង Then ចំនួន
៥កន្លែងដែលបើកទ្វារជាប្រចាំ។ នៅទីនេះក្រៅពីការសំដែងចំរៀង Then គេក៏
បើកថ្នាក់បង្រៀនច្រៀង Then សំរាប់យុវវ័យទៀតផង។ រីឯសាលាបឋមសិក្សា
នៅឃុំ Chu Huong បានបញ្ចូលសិល្បៈចំរៀង Then ទៅក្នុងខ្លឹមសារបង្រៀននិង
សិក្សា។ អ្នកស្រីLa Thi Anh អាយុ២២ឆ្នាំនៅស្រុក Cho Donកំពុងសិក្សានៅ
សាលាជាន់ខ្ពស់វប្បធម៌សិល្បៈViet Bacបានសំណេះសំណាលថា
"នាងខ្ញុំរៀនច្រៀង Then ពីតាយយាក្នុងភូមិ។ សិល្បករសិល្បការិនីជើង
ចាស់ទាំងនោះបានធ្វើឲ្យនាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងបានជានាងខ្ញុំចូលចិត្ត
ចង្វាក់ចំរៀងប្រចាប្រិយ ចំរៀង Then ណាស់។ សូមឲ្យយុវវ័យនិងមនុស្សគ្រប់
គ្នាខំថែរក្សាតូរ្យតន្រ្តីនិងបទចំរៀងជាប្រពៃណីនៃជាតិខ្លួនកុំឲ្យបាត់បង់"។
ចំរៀង Then នៃខេត្ត Bac Kan នាបច្ចប្បន្ននេះមានទំនុកច្រៀងថ្មីជាច្រើន
កោតសសើរលោកប្រធានហូជិមីញ បក្សនិងមាតុប្រទេស។ ផ្នែកវប្បធម៌ខេត្ត
Bac Kan បានបញ្ចូលចំរៀង Then និងចាប៉ីTinh ទៅក្នុងការបំរើទេសចរណ៍
ហើយបានក្លាយទៅជាផលិតផលវប្បធម៌ដ៍វិសេសវិសាលទាក់ទាញទឹកចិត្ត
ភ្ញៀវយ៉ាងខ្លាំង។ នៅក្នុងមហោស្រពវប្បធម៌កីឡានិងទេសចរណ៍នៃគ្រប់ជន
ជាតិតំបន់ឥសានលើកទី៩ដែលទើបនឹងប្រារព្ធឡើងនៅទីនេះចំរៀង Then
និងចាប៉ី Tinh ខេត្ត Bac Kan បានមានឱកាសសំដែងនៅចំពោះមុខជនជាតិជា
បងប្អូនទាំងឡាយ។ តាមលោក La Bao Duy ប្រធានការិយាល័យសិល្បៈ
មហាជន មជ្ឈមណ្ឌលវប្បធម៌ខេត្ត Bac Kan ឲ្យដឹងថា
"ក្នុងការត្រៀមរៀបចំចូលរួមកម្មវិធីនេះយើងខ្ញុំបានធ្វើការស្រាវជ្រាវនិង
សម្រាំងបណ្ដាសិប្បករសិល្បការសិល្បការិនីច្រៀង Then ឆ្នើមបំផុតព្រមទាំង
ពឹងគេតែងបទថ្មីជាមួយទំនុកច្រៀងថ្មីជាច្រើនទៀតផង។យើងខ្ញុំខំប្រឹងប្រែង
ឧទេ្ទសនាមជាមួយប្រទេសទាំងមូលអំពី ចំរៀង Then ខេត្ត Bac Kan"៕
Truong Giang - Lan Anh
-VOVWORLD