ខេត្ត Dak Lak ផ្សព្វផ្សាយវប្បធម៌គងឃ្មោះដល់សិស្សានុសិស្ស និស្សិត

(VOVWORLD) -  នាពេលថ្មីៗនេះ ខេត្ត Dak Lak បាន បើកថ្នាក់បង្រៀនវាយគងឃ្មោះនៅក្នុងសាលារៀន សម្រាប់សិស្សានុសិស្សនិងនិស្សិតជាជនជាតិភាគតិចផងដែរ។ សកម្មភាពនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្អូនៗសិស្សា នុសិស្សនិងនិស្សិត ព្រោះថា តាមរយៈសកម្មភាពនេះ បានជួយអោយប្អូនៗ ស្គាល់អំពីគងឃ្មោះ និងមានមនសិការ ឆ្ពោះទៅរកតម្លៃនៃប្រភពដើម។ ថ្នាក់បង្រៀនវាយគងឃ្មោះដើមដំបូង ត្រូវបានបើកនៅសាកលវិទ្យាល័យ Tay Nguyen ដែលបានជួយអោយសិស្សានុសិស្សនិងនិស្សិតជាច្រើន ស្គាល់ពីវប្បវធម៌គងឃ្មោះ និងបំផុសការស្រឡាញ់ និងការនិយមចូលចិត្តពីប្អូនៗ ដែលចូលរួមក្នុងថ្នាក់រៀននេះផង ដែរ។

ខេត្ត Dak Lak ផ្សព្វផ្សាយវប្បធម៌គងឃ្មោះដល់សិស្សានុសិស្ស និស្សិត - ảnh 1សិប្បករកំពុងណែនាំអោយសិស្សក្នុងថ្នាក់រៀន  (រូបថតៈ baodaklak.vn)

ក្នុងរយៈពេល៣ខែកន្លងមក ពោលគឺ នៅយប់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុខ ជារៀងរាល់សប្តាហ៍ បរិយាកាសនៅសាកលវិទ្យាល័យ Tay Nguyen គឺសប្បាយអូអរ លាន់រន្ទឺដោយសូរសម្លេង ពេលឡើងពេលចុះរបស់គងឃ្មោះ។ សំឡេងនេះគឺមកពីថ្នាក់រៀនវាយគងឃ្មោះរបស់និស្សិតជាជនជាតិភាគតិច។ សិក្ខាកាមត្រូវបានបែងចែកទៅជា ៤ក្រុម វគ្គបង្រៀនមួយមានការចូលរួមចំនួនពីរក្រុម ដោយបានហ្វឹកហាត់ក្នុងរយៈពេល ១៧ ដល់ ១៩ម៉ោងក្នុងមួយសប្តាហ៍។ នៅក្នុងថ្នាក់រៀន បរិយាកាសគឺរីករាយ លាយឡំនឹងសូរសំឡេងជជែក សំឡេងវាយគងឃ្មោះ សំឡេងសារសងគ្នានិងសើចរបស់កូនសិស្សនិងសិប្បករណែនាំ។

លោក Siu Lok ជនជាតិ J’rai ជានិស្សិតសាលាវេជ្ជសាស្ត្របានអោយដឹងថា ទោះបីជាលោកបានចេះលេងគងឃ្មោះរួចហើយក៏ដោយ ប៉ុន្តែពេលបានចូលរួមក្នុងថ្នាក់រៀននេះ ត្រូវទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីសិប្បករ លោកហាក់ដូចជាយល់ដឹងកាន់តែជ្រាលជ្រៅនូវវប្បធម៌គងឈ្មោះផងដែរ។ លោក Siu Lok បានសំណេះសំណាលថា៖ “តាមពិតទៅ វប្បធម៌របស់ជនជាតិ J’rai និង Ede គឺមានលក្ខណៈស្រ ដៀងគ្នាច្រើន តាមនោះ ការវាយឃ្មោះគឺមិនខុសគ្នាដែរ។ ភាគច្រើនអាស្រ័យទៅលើចង្វាក់ បានជា អាចរួមបញ្ជូនអោយបានស៊ីចង្វាក់គ្នា។ បន្ទាប់ពីបានសិក្សាក្នុងវគ្គបង្រៀនវាយឃ្មោះមក ខ្ញុំមានមោទនភាពណស់ ពីព្រោះ ខ្លួនហាក់ដូចជាផ្នែកមួយ ក្នុងការរក្សាវប្បធម៌ និងអត្តសញ្ញាគងឃ្មោះរបស់ជនជាតិខ្លួន។ ហេតុដូច្នេះ ខ្ញុំតែង តែមានអារម្មណ៍ថា ត្រូវរក្សានិងពង្រីកវប្បធម៌គងឈ្មោះ ដើម្បីថ្ងៃក្រោយយើងអាចអភិវឌ្ឍភូមិស្រុករបស់យើង តាមទិសដៅផ្សេងៗ ដូចជាការធ្វើទេសចរណ៍ជាដើម”។

ថ្នាក់បង្រៀនវាយគងឃ្មោះ ដោយសិប្បករជនជាតិ Ede ពីរនាក់នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak និងសិប្បករជនជាតិ Bana មួយរូបទៀត នៅខេត្ត Kon Tum បង្រៀនណែនាំផងដែរ។ ដោយសារមានសិក្ខាកាមថ្មីជាច្រើន បានជាដំបូងឡើយ សិប្បករតែងតែណែនាំអោយប្អូនស្គាល់អំពីកាយវិការនីមួយៗ តាំងពីការកាន់ឃ្មោះ ពីការរក្សាចង្វាក់អោយស៊ីគ្នា។ សិប្បករ A Biu ជនជាតិ Bana បានវាយតម្លៃថា ប្អូនៗសិស្សានុសិស្ស និស្សិតក្នុងថ្នាក់ គឺឧស្សាព្យាយាមណាស់។

“ខ្ញុំឃើញថា ប្អូនៗគឺខិតខំប្រឹងប្រែងនិងមានចំណង់ចំណូលចិត្តក្នុងការរៀនណាស់។ ខ្ញុំមិនត្រឹមតែបង្រៀនអំពីការវាយគងឃ្មោះប៉ុណ្ណោះទេ ថែមទាំងបង្រៀនអំពីស្មារតី ពោលគឺ បង្រៀនអោយប្អូនៗ មានមនសិការក្នុងការរក្សាអត្តសញ្ញាណវប្បធម៌គងឃ្មោះរបស់ជនជាតិខ្លួនទៀតផង ហើយប្អូនៗ គឺមានមោទនភាពដែលបានរួមចំណែករក្សាវប្បធម៌របស់ជនជាតិខ្លួន។ វិជ្ជាជីវៈរបស់ខ្ញុំគឺដូច្នេះដែរ ខ្ញុំត្រូវបង្រៀនអោយប្អូនៗ កុំអោយវប្បធម៌នេះសាបសូន្យទៅ”។

សូមជម្រាបថា សាកលវិទ្យាល័យ Tay Nguyen គឺជាសាលាដើមដំបូងនៅខេត្ត Dak Lak ដែលត្រូវបានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ជ្រើសរើសដើម្បីបង្កើតថ្នាក់បង្រៀនវាយគងឃ្មោះ។ ចូលរួមក្នុងថ្នាក់រៀននេះ មានសិក្ខាកាមចំនួន ៤០ នាក់ មានទាំងបុរសនិងនារី មកពីជនជាតិផ្សេងៗគ្នាដូចជា ជនជាតិ E De, J’rai, Thai, Tay, Nung ជាដើម ដែលសុទ្ធតែមានចំណង់ចំណូលចិត្តជាមួយនឹងវប្បធម៌គងឃ្មោះ Tay Nguyen។ ចូលរួមក្នុងថ្នាក់រៀននេះ ប្អូន Vi Thi Canh ជនជាតិ Thai និស្សិតគរុកោសល្យ បានសំណេះសំណាល់យ៉ាងរីករាយថា៖ “កាលពីមុន ការវាយឃ្មោះភាគច្រើនបុរស ប៉ុន្តែ ដោយសារលោកគ្រូ អ្នកគ្រូបង្កលក្ខណៈងាយស្រួលនិងបង្ហាត់បង្រៀន ដូច្នេះ នារីដូចរូបខ្ញុំក៏រៀនវាយឃ្មោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានស្គាល់អំពីវប្បធម៌របស់ប្រជាជននៅតំបន់ព្រៃភ្នំ Tay Nguyen អំពីការវាយឃ្មោះ យល់ពីចង្វាក់ឃ្មោះ និងទំនៀមទម្លាប់ដទៃទៀត។ ពិតជាមានប្រយោជន៍ណាស់សម្រាប់ប្អូននៅថ្ងៃក្រោយ ព្រោះខ្ញុំបានយល់កាន់តែជ្រាលជ្រៅអំពីអត្តសញ្ញាណវប្បធម៌ជនជាតិ”។

យោងតាមសិប្បករ Y Nuynh Bya ជនជាតិ E de ថា ដោយសារមានការខិតខំប្រឹងប្រែងហ្វឹកហាត់ បានជាសិក្ខាកាមសឹងតែទាំងអស់ សុទ្ធតែក្តាប់ជាប់វិធីលេងឃ្មោះ។ ប្រការពិសេសគឺមុននេះ សម្រាប់ជនជាតិ E De មានតែបុរស ទើបចេះលេងឃ្មោះ ប៉ុន្តែនៅថ្នាក់រៀននេះ នារីច្រើនមានទេពកោសល្យជាជាងបុរសដែរ។

“ពីមុននេះ គេចាត់ទុកថា មានតែបុរស ទើបចេះលេងឃ្មោះ ប៉ុន្តែ តាមការអភិវឌ្ឍរបស់សង្គម និងទទួលបានចំណេះដឹង យើងខ្ញុំសង្ឃឹមថា នារីក៏អាចវាយឃ្មោះបានដែរ។ ពេលដែលខ្ញុំបានចូលបង្រៀននៅសាកល Tay Nguyen គឺឃើញថា នារីលេងឃ្មោះប៉ិនប្រសពជាងបុរសដែរ”។ នេះបើយោងតាមការសំណេះសំណាលរបស់ សិប្បករ Y Nuynh Bya។

ពីថ្នាក់បង្រៀននេះ សិក្ខាកាមឆ្នើមនឹងបានជ្រើសរើសជាសមាជិកក្នុងក្រុមលេងគង ឃ្មោះរបស់សាកលវិទ្យាល័យ Tay Nguyen តែងតែបន្តការហ្វឹកហាត់ដើម្បីទៅសម្តែងនៅពេលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍សំខាន់ៗ ឬក្នុងកម្មវិធីជួបប្រាស្រ័យវប្បធម៌សិល្បៈជាដើម។ នេះក៏ជាសកម្មភាពដ៏ប្រសើរបំផុត ដើម្បីរួមចំណែកអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌គងឃ្មោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ