ខេត្ត Quang Ngai ពោពេញទៅដោយសក្តានុភាពអំពីបេតិកភ័ណ្ឌនៅក្រោមទឹក
TIEN CONG-LAN ANH -  
(VOVworld)-នាពេលថ្មីៗនេះ នៅតំបន់សមុទ្ររបស់ខេត្ត Quang Ngai (ភាគ
កណ្តាលវៀតណាម )បណ្តាបុរាណវិទូ បានរកឃើញនាវាបុរាណមួយចំនួនដែល
ផ្ទុកគ្រឿងភាជន៍ វត្ថុបុរាណជាច្រើនត្រូវលិចក្នុងសមុទ្រ។ ប្រការនេះសរឲ្យឃើញ
ថា តំបន់សមុទ្ររបស់ខេត្ត Quang Ngai បង្កប់នៅអាកំថ៌បាំងជាច្រើនដ៏ មានតម្លៃ
អំពីបុរាណវិទ្យានៅក្រោមទឹកផងព្រមទាំង ជាវិស័យថ្មីថ្មោងចំពោះវៀតណាម
ទៀតផង។
|
វត្ថុតាងក្នុងនាវាត្រូវពន្លិច Binh Chau នៅខេត្ត Quang Ngai
(រូបថតៈAnh Vinh ) |
បណ្តាបុរាណវិទូរបស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ Doan Anh
Duong ជាអង្គភាពអាជីវកម្ម១ដែលជំនាញស្វែងរក អូសស្រង់វត្ថុបុរាណនៅក្រោមទឹកនាពេលថ្មីៗនេះបានរកឃើញដុំថ្មការ៉េចំនួន៧ដុំ មានប្រវែង១,៥ម៉ែត្រ ដុំថ្ម
មូល រាប់សិបដុំ ដែលនៅរាយប៉ាយជំវិញតំបន់កោះសមុទ្រ Be ឃុំ An Binh ស្រុក
កោះ Ly Son ខេត្ត Quang Ngai។ បណ្តាអ្នកវិទ្យាសាស្រ្តវាយតម្លៃថា នេះជាថ្មភក់
Sa Thach ។ ដុំថ្មទាំងនេះ អាចជាសំភារៈសំណង់ជាច្រើនសតវត្សរ៍មុននេះ។ មានចម្ងាយពីកន្លែងរកឃើញថ្មភក់ Sa Thach ប្រមាណ២០០គីឡូម៉ត្រ បណ្តា
បុរាណវិទូបានរកឃើញបំណែកភាជន៍ គ្រឿងប៉ស៊ឺឡែនព័ណ៌បៃតង់និងស ដែល
មានអាយុកាល ពី៤០០ដល់៥០០ឆ្នាំមុននេះ។ លោក Doan Sung ទីប្រឹក្សាក្រុម
ហ៊ុនភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍ Doan Anh Duong បានឲ្យដឹងថា៖
“ខណៈដែលមុជចុះទឹកសមុទ្រគយគន់ ផ្កាថ្ម បណ្តាបុរាណវិទូរកឃើញ
ដោយចៃដន្យស្លាក់ស្នាមរបស់នាវាពន្លិចចំនួន២គ្រឿងលិចនេះជាបំណែកភា
ជនបុរាណ។ ប្រការនេះបញ្ជាក់ថា សក្តានុភាពបុរាណវត្ថុបុរាណរបស់កោះ
Ly Son គឺធំធេងណាស់ ប្រសីនបើយើង មានការសា្រវជ្រាវនិងវាយតម្លៃឲ្យ
ត្រឹមត្រូវ”។
|
តាមសាស្រ្តាចារ្យរង បណ្ឌិត Nguyen Giang Hai ប្រធានវិទ្យាស្ថានបុរាណ
វិទ្យាវៀតណាមថា តាំងពីរយូរយារមក ហើយប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍
បានចេះដម្លើងនាវាឆ្លងសមុទ្រ ដើម្បីធ្វើដំណើរដោះដូរពាណិជ្ជកម្មជាមួយប្រ
ទេសនានាលើពិភព លោក។ តំបន់សមុទ្រអាស៊ីអាគ្នេយ៍ ជាកន្លែងចូលចត់
របស់ពាណិជ្ជករ មកពីលោកខាងកើតនិងខាងលិច។ ជាច្រើនឆ្នាំកន្លងទៅ
ស្លាក់ស្នាមរបស់នាវា បុរាណពន្លិច ក្នុងសមុទ្រមួយចំនួន ត្រូវបានរកឃើញ
នៅរាយប៉ាយជុំវិញតំបន់ សមុទ្រវៀតណាម។ ជាពិសេសគឺនៅតំបន់ភាគ
កណ្តាលនិងខេត្ត Quang Ngai របស់វៀតណាម ដែលមានឆ្នេរសមុទ្រវែងនិង
កោះជាច្រើន។ កាលពីឆ្នាំ១៩៩៩ ខេត្ត Quang Ngai បានរកឃើញនាវាបុរាណ
ត្រូវពន្លិចក្នុងសមុទ្រចំនួន១០គ្រឿងក្នុងតំបន់សមុទ្រនៅស្រុក Binh Son និង
កោះ Ly Son ។ នាវាបុរាណទាំងអស់នេះ មានអាយុកាលពីសតវត្សទី៨ដល់
ទី១៨។ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Giang Hai ប្រធានវិទ្យាស្ថានបុរាណ
វិទ្យាវៀតណាមបានវាយតម្លៃថា៖
“ខេត្ត Quang Ngai ជាតំបន់បិទបាំងរតនាសសម្បត្តិ ទៅ ដោយបេតិ
កភ័ណ្ឌវប្បធម៌ក្រោមទឹក។ តាមរយៈការរកឃើញនាពេលថ្មីៗនេះបាន បញ្ជាក់
អំពីសក្តានុភាពអំពីបេតិកភ័ណ្ឌវប្បធម៌ក្រោមទឹករបស់ខេត្ត Quang Ngai”។
ក្នុងចំណោមបណ្តាវត្ថុបុរាណត្រូវបានរកឃើញ ក្នុងសមុទ្ររបស់ខេត្ត
Quang Ngai ក្រៅពីវត្ថុបុរាណជាង១០ម៉ឺនគ្រឿងដែលមានអយុកាលខុសគ្នា
បណ្តាបុរាណវិទូនៅជីកគាស់កកាយឃើញកាំភ្លើងធំចំនួន១០គ្រឿងនិងគ្រប់
កាំភ្លើងធំ ជាង១ពាន់គ្រាប់។ ប៉ុន្តែ នាសព្វថ្ងៃ តំបន់នេះនៅមិនទាន់ជ្រើសរើស
បានវិធានការ ល្អបំផុតដើម្បីរក្សានិងការពារបណ្តាបេតិកភ័ណ្ឌនេះនៅឡើយ
។ លោក Nguyen Dang Vu នាយកមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត
Quang Ngai បានឲ្យដឹងថា៖
“មានមតិខុសគ្នាថា យើងអាចរក្សាខ្មោចនាវានៅដដែលដូចជាវត្ថុតាង
រស់រវើកអញ្ជឹង។ មានមតិខ្លះថា គូរបញ្ចូនខ្មោចនាវាចូលសារមន្ទីដើម្បីស្រាវ
ជ្រាវ ឬតាំង បង្ហាញសម្រាប់ការទស្សនា។ យើងខ្ញុំរងចាំដល់សិក្ខាសាលា
បុរាណវិទ្យាក្រោម ទឹក ដើម្បីអ្នកវិទ្យាសាសស្វែងរកវិធានការល្អបំផុត”។
ការប្រមូលផ្តុំប្រជុំបេតិកភ័ណ្ឌ វត្ថុបុរាណវប្បធម៌ក្រោមទឹកនៅខេត្ត
Quang Ngai គឺកម្រមាន។ ការស្វែងរកថ្មីបំផុត អំពីបេតិកភ័ណ្ឌក្រោមទឹក
នៅខេត្ត Quang Ngai បានបង្ហាញឲ្យឃើញនូវផ្លូវសូត្រ១លើសមុទ្រខាង
កើត បើកចេញទិសដៅ ស្រាវជ្រាវសម្រាប់បុរាណវិទូនានា ក៏ដូចជាសក្តានុ
ភាពអភិវឌ្ឍន៍ទេសចរណ៍ នៅ សមុទ្រខេត្ត Quang Ngai ទៀតផង៕
TIEN CONG-LAN ANH