ខេត្ត Quang Ninh អភិរក្សវប្បធម៌បណ្ដាជនជាតិប៉ែកឦសាន

(VOVWORLD) -  ដោយមានទីតាំងស្ថិតនៅកណ្ដាលតំបន់ប៉ែកឦសានខេត្ត Quang Ninh នោះ ស្រុក Tien Yen ជាទីកន្លែងមានអំណោយផលក្នុងការធ្វើដំណើរទៅកាន់ឈូងសមុទ្រHa Long  Mong Cai  និង Van Don។ ហេតុនេះហើយលក្ខណៈទាំងនោះបានបង្កើតឡើងអត្តសញ្ញណវប្បធម៌ដោយឡែកសំរាប់ប្រជាជននៅស្រុក Tien Yen។

        ដោយមានទីតាំងស្ថិតនៅកណ្ដាលតំបន់ប៉ែកឦសានខេត្ត Quang Ninh នោះ ស្រុក Tien Yen ជាទីកន្លែងមានអំណោយផលក្នុងការធ្វើដំណើរទៅកាន់ឈូងសមុទ្រHa Long  Mong Cai   និង Van Don។ ហេតុនេះហើយលក្ខណៈទាំងនោះបានបង្កើតឡើងអត្តសញ្ញណវប្បធម៌ដោយ ឡែកសំរាប់ប្រជាជននៅស្រុក Tien Yen។

        យើងខ្ញុំទៅកាន់ទីរួមស្រុក Tien Yen ចំណុះស្រុក Tien Yen ខេត្ត Quang Ninh នារសៀលថ្ងៃមួយក្នុងរដូវវស្សា។ នៅតាមវិថី Tien Yen នៅរក្សាបាននូវផ្ទះបុរាណនានាដែលលេចធ្លោជាងគេគឺផ្ទះកសាងតាមស្ថាបត្យកម្មបារាំងនិងចិនដែលសាងសង់ឡើងមុននេះរាប់រយឆ្នាំ។ ទីរួមស្រុក Tien Yen ត្រូវបានកសាងតាមរបៀបការ៉េក្ដារអុក ផ្លូវថ្នល់គ្មានចិញ្ចើម ផ្ទះល្វែងប្រក់ គ្បឿង  ជញ្ជាំងថ្មមានកម្រាស់ប្រមាណ៤០សង់ទីម៉ែត្រដែលជួយធ្វើឲ្យបរិយាកាសក្នុងផ្ទះត្រជាក់ស្រួលនារដូវក្ដៅនិងកក់ក្ដៅក្នុងរដូវរងា។ Tien Yen មានប្រជាជនជាច្រើនជនជាតិរស់នៅដូច ជាជនជាតិ Kinh  ជនជាតិ Hoa ជនជាតិ San Chi និងជនជាតិ Dao។  តាមសិល្បករថត រូប Can Dinh Loan ជាអ្នកបាន កើតនិងធំដឹងក្ដីនៅ ទីរួមស្រុក Tien Yen បានឲ្យដឹងថា

    “ទីរួមស្រុក Tien Yen ខុសពីទីរួមស្រុកដទៃដោយសារវាតូចច្រឡឹងនិងស្ថិតនៅក្បែរទន្លេមួយស្រស់ស្អាតខ្សល់អាកាសបរិសុទ្ធ។ ប្រជាជនបណ្ដាជនជាតិមកផ្សារដោះដូរទិញលក់ទំនិញយ៉ាងអ៊ូអរ។ យើងខ្ញុំរស់នៅក្នុងបរិយាកាសសុខសាន្តត្រាណដោយមិនបារម្ភពីរឿងសន្តិសុខឡើយ។ មនុស្សក្នុងទីរួមស្រុកស្គាល់គ្នាទាំងអស់ហើយតែងតែគោរព គំនាប់គ្នាលើវិថី។ នេះពិត មែនជាជីវភាពនៅ Tien Yen ”។

ខេត្ត Quang Ninh អភិរក្សវប្បធម៌បណ្ដាជនជាតិប៉ែកឦសាន - ảnh 1ទីរួមស្រុក Tien Yen 

        ចាកចេញពីទីរួមស្រុក Tien Yen យើងខ្ញុំបន្តធ្វើដំណើរទៅកាន់ឃុំ Dong Ngu   Phong Du  Dai Thanh  Ha Lau ចំណុះស្រុក Tien Yen។ ប្រជាជននៅតំបន់នេះចំនួនជាងពាក់ កណ្ដាលជាជនជាតិភាគតិចហើយរបរសំខាន់គឺធ្វើស្រែចំការ។ ជារៀងរាល់សប្ដាហ៍គេតែងតែរៀបចំសកម្មភាពសំដែងសិល្បៈប្រពៃពីដូចជាការច្រៀងរាំប្រគំភ្លេងតាមក្លឹបសិល្បៈរបស់ជន ជាតិ Tay និងជនជាតិ Dao។

        ជារៀងរាល់យប់ថ្ងៃសៅរ៍សិស្សានុសិស្សជិត៦០នាក់ជាសមាជិកក្លឹបសិល្បៈប្រជាប្រិយចំណុះសាលាអន្តេវាសិកដ្ឋានជនជាតិអនុវិទ្យាល័យនិងវិទ្យាល័យ Tien Yen តែងតែប្រជុំគ្នាហ្វឹកហាត់ច្រៀងរាំ។ ប្អូន Chiu Thi Chi ជនជាតិ Dao បានឲ្យដឹងថា

        “ដើមឡើយខ្ញុំមិនចូលចិត្តច្រៀងនិងច្រៀងជាភាសាជនជាតិទេ។ តែក្រោយមកដោយឃើញមិត្តភក្ដិជាច្រើនច្រៀងពីរោះៗបានជាខ្ញុំសប្បាយចិត្តហើយក៏ជក់ចិត្តនឹងការច្រៀងបទចំរៀងនានាផងដែរ”។

        ការច្រៀងរាំបទប្រជាប្រិយទាំងនេះជួយឲ្យសិស្សកាន់តែមានការជិតស្និទ្ធនឹងគ្នាថែមទៀត ។ ក្រៅពីនោះប្អូនៗនៅបានរៀនប៉ាក់ដេរនិងប្រលងបង្ហាញម៉ូដសំលៀកបំពាក់នៃជនជាតិខ្លួនទៀតផង។ តាមអ្នកស្រី Nguyen Thi Thanh Thuy ប្រធានការិយាល័យវប្បធម៌ព័ត៌មានស្រុក Tien Yen បានថ្លែងថា

     “តាមរយៈសកម្មភាពវប្បធម៌សិល្បៈ ការបង្រៀននិងអភិរក្សវប្បធម៌ជាតិនេះជំនាន់ យុវវ័យនិងមានការយល់ដឹងនិងការទទួលខុសត្រូវចំពោះការថែរក្សាទំនៀមទំលាប់ប្រពៃណីនៃជាតិខ្លួន”។

ខេត្ត Quang Ninh អភិរក្សវប្បធម៌បណ្ដាជនជាតិប៉ែកឦសាន - ảnh 2ស្រុក Tien Yen បានជំរុញខ្លាំងនូវសកម្មភាពអភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ប្រជាជនគ្រប់ជនជាតិ 

        នាបច្ចុប្បន្ន ថ្នាក់ដឹកនាំស្រុកយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ជនជាតិទាំងអស់ក្នុងតំបន់។ ជាក់ស្ដែងគឺគេបានបើកថ្នាក់បង្រៀនភាសាជន ជាតិនិងបង្រៀនតូរ្យតន្ត្រីប្រជាប្រិយ។ ពិធីបុណ្យច្រត់នង្គ័លនៃជនជាតិ Tay   បុណ្យ Dai Phan នៃជនជាតិ San Diu និងបុណ្យ Cap sac របស់ជនជាតិ Dao ត្រូវបានស្ដារឡើង វិញដូចភាពដើម។ ស្ដីពីបញ្ហានេះលោក Truong Cong Ngan លេខាបក្សភាគប្រធានគណៈកម្មាធិការប្រជាជនស្រុកTien Yen បានថ្លែងថា

        “យើងខ្ញុំប្ដេជ្ញាចិត្តស្ដារឡើងវិញនូវគ្រប់តំលៃវប្បធម៌ដែលត្រូវសាបរលាយ។ ហើយតាំងពីនោះនឹងពង្រីកថែមទៀតនូវការអភិរក្សផ្ទះបុរាណនៅក្នុងទីរួមស្រុកនិងភូមិឃុំរបស់ជន ជាតិ  Tay ជនជាតិ Dao ព្រមទាំងឆ្ពោះទៅរករូបភាពទេសចរណ៍សហគមន៍ទៀតផង”។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះស្រុក Tien Yen បានជំរុញខ្លាំងនូវសកម្មភាពអភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ប្រជាជនគ្រប់ជនជាតិ។ ដោយហេតុនេះ ពិធីបុណ្យប្រពៃណីទាំងឡាយរបស់បងប្អូននៅតាមគ្រប់ភូមិឃុំនៅតែរក្សាបានដដែលនូវលក្ខណៈល្អប្រសើរដូចភាពដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ