គំនូរឃោសនាបដិវត្តន៍វៀតណាម

        VOVWORLD_គំនូរឃោសនាជាគំនូរមួយប្រភេទរបស់ខឿនវិចិត្រសិល្បៈ
វៀតណាមដែលបានតាំងបង្ហាញនៅក្នុងឱកាសទិវាបុណ្យធំៗនៃប្រទេសជាតិ
ដូចជាបដិវត្តន៍ខែសីហា ទិវារំដោះភាគខាងត្បូង៣០មេសាឆ្នាំ១៩៧៥ ទិវា
ឯករាជ្យជាតិទី២កញ្ញាឬមហាសន្និបាតបក្ស។ បណ្ដាវិចិត្រករបានខិតខំប្រឹង
ប្រែងគូរគំនូរឃោសនាទាំងនេះក្នុងគោលបំណងលើកទឹកចិត្តស្មារតីធ្វើ
ពលកម្មនិងប្រយុទ្ធរបស់ប្រជាជននិងកងទ័ពទាំងមូលក្នុងបុព្វហេតុកសាង
និងការពារមាតុភូមិ។

        តាមចំណាំរបស់ខ្លួនវិចិត្រករ Tran Mai តែងតែរំលឹកដល់កម្រងគំនូរ​
ឃោស​នា​​មានចំណងជើងថា “79​ និទាឃៈរដូវ”ដែលលោកយកមក
ឧទេ្ទសនាម​ជាមួយ​ទស្សនិកជននៅពិពណ៌មួយមុននេះ៦ឆ្នាំ។ នោះគឺគំនូរ
ចំនួន៧៩ផ្ទាំងគូរលោកប្រធានហូជីមិញក្នុងឥរិយាបទខុសពីគ្នាដែល
ពិពណ៌នាលោកប្រធានហូជីមិញនាគ្រាធ្វើសកម្មភាពនៅឯបរទេសរហូតដល់
ពេលលោកថ្លែងសេចក្ដីប្រកាសឯករាជ្យនៅទីលានBa Dinh​ ក្រុង Ha Noi 
ដោយបង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនា​ថ្ងៃ​ទី២​ខែកញ្ញាឆ្នាំ
១៩៤៥។គូរគំនូរ៧៩ផ្ទាំងនេះវិចិត្រករ Tran Mai ប្រើថ្នាំពណ៌​ត្នោត​និងក្រហម
ជាសំខាន់ដើម្បីពណ៌នារូបភាពលោកប្រធានហូជីមិញជាអ្នក​ដឹក​នាំដ៏ឈ្លាស
វៃផងនិងជាអ្នកវប្បធម៌ពិភពលោកផង។ ដោយសារការគោរពរាប់អាន
លោកប្រធានហូជីមិញយ៉ាងស្មោះស្ម័គ្រវិចិត្រករ Tran Mai បានប្រគល់គំនូរ
ទាំង​៧៩​ផ្ទាំងនេះជូនសារមន្ទីរ Nha Rong ក្រុងហូជីមិញ។ វិចិត្រករ Tran Mai 
បាន​សំ​ណោះ​សំណាលថា

”គំនូរទាំងនេះមានអត្ថន័យជ្រាលជ្រៅបំផុតក្នុងជិវិតសកម្មភាពរបស់ខ្ញុំ
។ ដើម្បីឆ្នៃប្រឌិតបាននូវវណ្ណកម្មទាំងនេះខ្ញុំបានចំណាយពេលស្រាវជ្រាវ
ឯកសារជាច្រើនស្ដីអំពីលោកប្រធានហូជីមិញ។ ខ្ញុំបានទៅសួរគេនៅសារ
មន្ទីរហូជីមិញនិងសមាគមវិចិត្រសិល្បៈវៀតណាមដើម្បីមានឯកសារនិងរូប
ថតគ្រប់គ្រាន់ ”។

គំនូរឃោសនាអំពីប្រធានបទលោកប្រធានហូជីមិញមានប្រិយភាពដ៏ទូលំ
ទូលាយនៅប្រទេសវៀតណាមក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ។ 
វិចិត្រករ Tran Khanh Chuong ប្រធានសមាគមវិចិត្រសិល្បៈវៀតណាម​បាន
រៀបរាប់​ថា​ក្នុង​ដំណាក់កាលលំបាកតោកយ៉ាកនៃប្រទេសជាតិគ្មានវិចិត្រករ
ណាម្នាក់ដែលមិនគូរគំនូរឃោសនាបានចំនួនពី១ដល់២ផ្ទាំងឡើយ។ មាន
ជាងគំនូរខ្លះអាចគូរបានរាប់រយផ្ទាំង។ គំនូរឃោសនាជាច្រើនត្រូវបានគូរលើ
ជញ្ជាំងនិងបោះពុម្ភលើកាសែតនិងបញ្ជូនទៅកាន់ភូមិភាគខាងត្បូងទៀតផង
។ វិចិត្រករ Tran Khanh Chuong ​បាន​ឲ្យដឹងថា

“នាគ្រានោះគេបើកការតាំងពិពណ៌គំនូរឃោសនាជាច្រើន។ ទីពីរគឺបើក
ការតាំងពិពណ៌ប្រឆាំងគ្រោះមិនចេះអក្សរ។​ ក្នុងឱកាសរំលឹកទិវាបដិវត្តន៍ខែ
សីហាថ្ងៃ​ទី១៩សីហានិងទិវាលោកប្រធានហូជីមិញថ្លែងសេចក្ដីប្រកាស
ឯករាជ្យនៅទីលាន Ba Dinh​ បង្កើតវៀតណាមប្រជាធិបតេយ្យ​សាធារណរដ្ឋនា
ថ្ងៃទី២ខែកញ្ញានោះ​ក៏មានរៀបចំពិពណ៌វប្បធម៌ដែលតាំងបង្ហាញវណ្ណកម្ម
ចំនួន២០០ផងដែរ“។

បន្តការឆ្នៃប្រឌិតប្រភេទគំនូរឃោសនាបដិវត្តន៍ជំនាន់វិចិត្រករវ័យក្មេងនា
បច្ចុប្បន្នបានម្ចាស់ការស្វែងរកវីធីបង្ហាញថ្មីថ្មោងនានា។ វិចិត្រករជើងចាស់
Ngoc Phan បានឲ្យដឹងថាវិចិត្រករវ័យក្មេងនាសព្វថ្ងៃចាប់អារម្មណ៍អំពីអតីត
កាលមិនត្រឹមតែតាមរយៈឯកសារប្រវតិ្តសាស្រ្តប៉ុណ្ណោះទេថែមទាំងតាម
រយៈតូរ្យតន្រី្តនិងកំណាព្យទៀតផង។

“ មានវិចិត្រករជាច្រើនពេលកំសាន្តចំរៀងគឺគេមានចំណាប់អារម្មណ៍
ដើម្បីគូរគំនូរហើយ។ ខ្លះទៀតស្វែងយល់តាមរយៈភាពយន្តឯកសារ បទ
ចំរៀងពិសេសគឺបទចំរៀងបទកំណាព្យឬប្រសាសន៍របស់លោកប្រធាន
ហូជីមិញ “។

នាបច្ចុប្បន្ននេះគំនូរឃោសនាកំពុងមានជំរើសជាច្រើនសំរាប់គេឆ្នៃប្រឌិត។
 ដោយសារមានបចេ្ចកវិទ្យាវិចិត្រករអាចគូរគំនូរឃោសនាលើកំព្យុទ័រយ៉ាង
ងាយស្រួលជាមួយនឹងប្រធានបទដ៏សម្បូរបែប។​ទោះជាយ៉ាងណាក៏ដោយ
តែគំនូរ​ឃោសនាអំពីប្រធានបទបដិវត្តន៍ជានិច្ចកាលជាកម្រងវណ្ណកម្មដ៏ថ្លៃ
ថ្នូរបស់ខឿនវិចិត្រសិល្បៈជាតិដែលផ្សាភ្ជាប់ជាមួយដំណាក់កាលតស៊ូស្វិត
ស្វាញដើម្បីឯករាជ្យជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ