គំនូរតាំងបង្ហាញក្នុងបុណ្យចូលឆ្នាំថ្មីវៀតណាម

VOVWORLD_មុននេះនាពេលបុណ្យចូលឆ្នាំថ្មី(តេត)មកដល់ម្ដងៗ
ប្រជាពលរដ្ឋវៀតណាមតែងតែដើរផ្សារទិញគំនូរមកព្យួរក្នុងផ្ទះរបស់ខ្លួន។
គំនូរបុណ្យតេតភាគច្រើនមានអត្ថន័យក្រើនរំលឹកមនុស្សគ្រប់រូបឲ្យចងចាំ
នូវទំនៀមទំលាប់ប្រពៃណីជាតិខ្លួន។ទន្ទឹមនេះលើគំនូរបុណ្យតេតនីមួយៗ
ក៏មានសរសេរពាក្យជូនពរឆ្នាំថ្មីផងដែរ។

គំនូរតេតរបស់វៀតណាមតែងតែមានទិដ្ឋភាពជីវភាពរស់នៅគ្រួសារ
សុភមង្គលហើយមានដើមឈើនិងសត្វចិញ្ចឹមរីកលូតលាស់ ធំធាត់រួមជា​មួយ
សេចក្ដីសប្បាយ​រីករាយដែលបង្ហាញនូវក្ដីសង្ឃឹមឆ្នាំថ្មីប្រកបដោយសេចក្ដីសុខ
សេចក្ដីចំរើន។ប៉ុន្តែដោយសារបំរែបំរួលក្នុងសង្គមបានជាទំនៀមទំលាប់ទិញ
គំនូរតេតមកព្យួរលំអផ្ទះរបស់ជនវៀតណាមក៏បាត់បង់ខ្លះៗដែរ។តាម
វិចិត្រការិនីNguyen Hong Van ឲ្យដឹងថាពេល​នៅតូច​អ្នកស្រីតែងតែបាន
ឱពុកនាំទៅមើលគំនូរតេតនៅវិថីHang Luoc និងវិថីMa Mayនៅ​ក្រុង​ហា​
ណូយ។គំនូរទាំងនោះភាគច្រើនជាគំនូរប្រជាប្រិយDong Ho និងHang
Trong ដែល​គូរ​រូបចក្រសត្វទាំង១២យ៉ាងរស់រវើក។វិចិត្រការិនីNguyen Hong
 Vanបានថ្លែងថា

“ខ្ញុំនៅចាំថាឱពុកនាំខ្ញុំដើរផ្សារទិញគំនូរតេតដែលទីនោះមានមនុស្ស
ច្រើនណាស់។គ្រានោះខ្ញុំឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកតាៗអង្គុយ​លើចិញ្ចើមផ្លូវ​សរសេរអក្សរ
ផ្ចង់ហើយ​មាន​​​គំនូរ​ឆ្លាក់​​​​លើឈើនិងគំនូរប្រជាប្រិយ Dong Hoព្យួរនិងដាក់
លក់​ពាសពេញ​លើវិថី​Hang Luoc”។

ក្នុងគោលបំណងស្ដារឡើងវិញនូវទំនៀមទំលាប់លេងគំនូរតេត ក្នុង
រយៈពេល២ឆ្នាំកន្លងមកនេះ មានវិចិត្រករជាច្រើននាក់បានបើកផ្សារ
លក់គំនូរតេតដោយដាក់លក់គំនូររាប់រយផ្ទាំង។តាមវិចិត្រការិនី Tran
Thi Thu បានឲ្យដឹងថាមានវិចិត្រករប្រមាណ​២០០​​នាក់បានយកស្នាដៃគំនូរ
របស់ខ្លួនមកតាំងបង្ហាញនៅផ្សារគំនូរនេះ។អ្នកស្រីបាន​ថ្លែង​ទៀតថា

“​បរិយាកាសនៅផ្សារនេះគឺកក់ក្ដៅសប្បាយរីករាយណាស់។គំនូរនានា
តាំង​បង្ហាញ​​​នៅទីនេះមានលក្ខណៈប្រពៃណីយ៉ាងច្បាស់លាស់។នាងខ្ញុំជឿថា
ផ្សារគំនូរ​តេតបែបហ្នឹងនឹងបង្កើតបរិយាកាសថ្មីសំរាប់មជ្ឈដ្ឋានវិចិត្រករ
វៀតណាម”។

គំនូរតាំងបង្ហាញក្នុងបុណ្យចូលឆ្នាំថ្មីវៀតណាម - ảnh 1
គំនូរតេតមួយផ្ទាំង


អាចនិយាយបានថាគំនូរតេតសម័យកាលនេះសំបូរបែបជាងមុនដោយ
មានបន្ថែមគំនូរថ្មីៗក្រៅពីគំនូរប្រពៃណី។តាមលោក Tran Huy Oanh ជាអ្នក
ស្រាវជ្រាវ​គំនូរតេត​នៅរដ្ឋធានីហាណូយបានឲ្យដឹងថាផ្សារគំនូរតេតនាបច្ចុប្បន្ន
មិនត្រឹមតែធ្វើឲ្យអ្នកផងនឹករលឹកដល់អតីតកាលជាមួយទំនៀមទំលាប់ល្អ
ប្រសើររបស់ដូនតាប៉ុណ្ណោះទេថែមទាំងជួយឲ្យតំលៃសិល្បៈកើនឡើងច្រើនថែម
ទៀត។លោក Oanhបានថ្លែងថា

“ខ្ញុំគិតថាផ្សារគំនូរតេតនេះបានជួយឲ្យមនុស្សម្នាពេញចិត្តដោយបាន
ទស្សនាគំនូរជាច្រើនដែលមានតំលៃសិល្បខ្ពស់។ទស្សនិកជនអាចរកឃើញនូវ
រចនាបទគំនូរដែលខ្លួនចូលចិត្ត”។

ក្នុងសង្គមទំនើប មជ្ឈដ្ឋានសិល្បករវៀតណាមនៅតែត្រិះរិះធ្វើយ៉ាងណា
ឲ្យស្នាដៃរបស់ខ្លួនបង្ហាញបាននូវវប្បធម៌ប្រពៃណីជាតិតាមរយៈការស្ដារឡើង
វិញគំនូរតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ