គំនូរប្រជាប្រិយ Dong Hoរបស់វៀតណាម

VOVWORLD_គំនូរDong Hoនៅខេត្ត Bac Ninh ជាគំនូរប្រជាប្រិយដ៏វិ
សេស​វិសាល​មួយប្រភេទដែលបានពុម្ភពីឈើពុម្ភ។ ប្រភេទគំនូរDong Hoត្រូ
វបាន​បង្កើតឡើង​និង​ពង្រីក​​​ដោយការច្នៃប្រឌិតរបស់ប្រជាជននៅភូមិDong
Ho ខេត្តBac Ninh ភាគខាង​ជើង​វៀតណាម។គំនូរDong Hoនីមួយៗបានបង្ហាញ
សាច់រឿងមួយអំពីសិលធម៌និងជំនឿ​សាសនា​យ៉ាងជ្រាលជ្រៅក្នុងជីវភាពរស់
នៅរបស់ប្រជាជន។

        គំនូរប្រជាប្រិយ Dong Hoបានកកើតឡើងនាសតវត្សទី១៧នៅភូមិDong
Ho ខេត្តBac Ninh។ គំនូរប្រជាប្រិយ Dong Hoគង់វង្សបានយូរអង្វែងនិងទាក់
ទាញអារម្មណ៍​ទស្សនិក​ជនវៀតណាមនិងបរទេសគឺដោយសាររូបភាពលើគំនូរ
ឆ្លុះបញ្ចាំងយ៉ាង​រស់​រវើកនូវជីវភាពរស់នៅពោរពេញទៅដោយវប្បធម៌ប្រពៃណី
របស់ជនជាតិវៀតណាម។ ក្ដីសុបិននិងបំណងប្រាថ្នារបស់មនុស្សអំពីជីវភាព
រស់នៅសុខសប្បាយសំបូរធូធារសុភមង្គលត្រូវបានស្ដែងឡើងយ៉ាងច្បាស់លាស់
ក្នុងគំនូរប្រភេទនេះ។ ស្ដីពីប្រវតិ្តសាស្រ្តនៃគំនូរប្រជាប្រិយ Dong Ho លោក
Nguyen Dang Che ជាវិចិត្រករវ័យចំណាស់​មួយរូប​ដែល​នៅរក្សាបាន​នូវរបរ​
ច្នៃគំនូរប្រជាប្រិយប្រភេទនេះបានឲ្យដឹងថា គំនូរDong Hoតែង​តែ​ឆ្លុះបញ្ចាំង
នូវ​ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយក៏បង្ហាញនូវបំរែបំរួល​តាម
សម័យ​កាល​ផងដែរ។ វិចិត្រករNguyen Dang Cheបានថ្លែងយ៉ាងដូច្នេះថា

  “ និយាយដល់គំនូរប្រជាប្រិយ Dong Hoម្ដងៗគឺអ្នកផងតែងតែនិយមចូល
ចិត្តគំនូរ​ពិធីអាពាហ៍ពិពាហ៍របស់សត្វកណ្ដុរ។ ពីមុនគំនូរDong Hoគ្មានរូបភាព
ច្រៀង quan ho Bac ​Ninh ឡើយ​តែឥឡូវយើងគូរបន្ថែមនូវប្រធានបទនេះ។​ 
ក្រៅពីនោះ​នៅមាន​ប្រធាន​បទ​ស្ដីពីការសិក្សារៀនសូត្រទៀតផង។បញ្ហាដាក់
ចេញគឺធ្វើយ៉ាងណាដើម្បីរៀបបញ្ចូល​ប្រធានបទថ្មីថ្មោងទៅក្នុងគំនូរប្រជាប្រិយ
Dong Ho”។

គំនូរប្រជាប្រិយ Dong Hoរបស់វៀតណាម - ảnh 1
គំនូរពិធីអាពាហ៍ពិពាហ៍របស់សត្វកណ្ដុរ


        ចំណុចវិសេសវិសាលទាក់ទាញទស្សនិកជននៃគំនូរDong Hoគឺពណ៌សំបុរ​និង​
វត្ថុធាតុដើមធ្វើក្រដាស។ក្រដាសសំរាប់ពុម្ភគំនូរគឺជាក្រដាសមួយយ៉ាងច្នៃពីដើម
do​ដែលមានលក្ខណៈទន់ ស្ដើង ស្វិត ងាយចាប់ពណ៌។គេប៉ាតម៉្សៅសំបកងាវលើផ្ទៃ
ក្រដាសនេះសំដៅបង្កើតភាពរលើបរលោង។រីឯថ្នាំពណ៌សំរាប់គូរគំនូរDong Ho​ក៏
ត្រូវ​បាន​កែច្នៃពីវត្ថុធាតុដើមធម្មជាតិដែរ។ដោយហេតុនោះគំនូរប្រជាប្រិយ Dong
 Hoតែងតែមាន​ពណ៌សម្បុរស្រស់ស្អាតនិងជិតស្និតជាមួយជីវភាពប្រចាំថ្ងៃរបស់
ប្រជាពលរដ្ឋ។ស្ដីពីការគូរគំនូរប្រភេទនេះ វិចិត្រការិនី Nguyen Thi Oanh នៅភូមិ
Dong Hoខេត្ត Bac Ninh បានឲ្យដឹងថា

        “ ខ្ញុំនៅតែគូរគំនូរដោយប្រើវត្ថុធាតុដើមប្រជាប្រិយប្រពៃណីដែលមានតាំង
ពី​ជំនាន់​ដូនតាតមក។ ក្រដាសគឺក្រដាស Do។​ពណ៌​ក្រហមច្នៃពីគ្រួសក្រហម។​ពណ៌​
ខ្មៅធ្វើពីការដុតចំបើង ពណ៌លឿងច្នៃពីការដាំទឹកផ្កា Hoe។​​ ទាំងអស់នេះជាវត្ថុ
ធាតុ​ដើមដែលមានក្នុងធម្មជាតិរបស់វៀតណាម​ដើម្បី​គូរ​គំនូ​រ​មួយផ្ទាំង”។

        ពណ៌សំបុរទាំងនោះរួមជាមួយបច្ចេកទេសលាយផ្សំ ពុម្ភចំរុះពណ៌បានបង្កើត
ឡើងគំនូរមួយប្រភេទដែលឆ្លុះបញ្ចាំងនូវជីវភាពរស់នៅដ៏រស់រវើកនៅតំបន់ជន
បទរបស់ប្រជាកសិករវៀតណាម៕

       

       

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ