Lan Anh -  
(VOVWORLD) /  
VOVWORLD_គំនូរKim Hoangជាគំនូរប្រជាប្រិយមួយប្រភេទដែល
អភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងអំឡុងពីសតវត្សទី១៨ដល់សតវត្សទី១៩នៅភូមិ Kim
Hoang ឃុំVan canhស្រុក Hoai Duc ខេត្តHa Tayចាស់ដែលសព្វថ្ងៃបានរៀប
បញ្ចូលទៅក្នុងក្រុងហាណូយ។ ប្រធានបទក្នុងគំនូរប្រជាប្រិយKim Hoangគឺ
ជារូបភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់វាលសណ្ដទន្លេ
ក្រហមភូមិភាគខាងជើងវៀតណាម។នោះគឺរូបសត្វគោ ក្របី ជ្រូក មាន់និង
ទិដ្ឋភាពភូមិករដ៏ស្រស់ស្អាតទៀតផង។
រួមជាមួយគំនូរ Dong Hoនៅខេត្ត Bac Ninh និងគំនូរHang Trongនៅ
ក្រុងហាណូយនោះគំនូរ Kim Hoangជាគំនូរប្រជាប្រិយមួយប្រភេទដ៏វិសេស
វិសាលរបស់តំបន់វាលសណ្ដទន្លេក្រហមភូមិភាគខាងជើងវៀតណាម។គំនូរ
ប្រជាប្រិយKim Hoangត្រូវបានគេហៅថាគំនូរក្រហមព្រោះវាបានពុម្ភលើ
ក្រដាសពណ៌ក្រហមខុសពីគំនូរHang Trongនិងគំនូរ Dong Hoដែលបាន
ពុម្ភលើក្រដាសសឬក្រដាសប៉ាតម៉្សៅសំបកងាវ។តាមលោកLe Bichជាអ្នក
ស្រាវជ្រាវគំនូរប្រជាប្រិយមួយរូបបានឲ្យដឹងថាលោកនិយមចូលចិត្តគំនូរ
ប្រជាប្រិយណាស់ហើយមានការចាប់អារម្មណ៍ពិសេសចំពោះប្រភេទគំនូរ
ក្រហមKim Hoangនេះ។ លោកLe Bichបានថ្លែងយ៉ាងដូច្នេះថា
“គំនូរKim Hoangដែលគេហៅគំនូរក្រហមនោះគឺជាប្រភេទគំនូរលេចធ្លោ
បំផុត។ខ្ញុំចូលចិត្តគំនូរ២ផ្ទាំងនោះគឺគំនូរសត្វជ្រូកនិងសត្វមាន់។ ការគូររូប
នេះវាមានលក្ខណៈសាមញ្ញដោយពណ៌នានូវរូបសត្វជ្រូកក្នុងជីវភាពប្រចាំថ្ងៃ
របស់ជនវៀតណាម។ ពណ៌សំបុរក្នុងគំនូរទាំងនេះគឺស្រស់ស្អាតណាស់ហើយ
មានលក្ខណៈវិចិត្រសិល្បៈដោយផាត់ពណ៌ក្រហម ពណ៌ខ្មៅនិងពណ៌ស”។
|
រូបសត្វជ្រូកក្នុងគំនូរKim Hoang |
មុននេះ អ្នកច្នៃគំនូរKim Hoangតែងតែប្រើប្រាស់ឈើពុម្ភដើម្បីពុម្ភគំនូរ។
គេរវល់នឹងការងារពុម្ភគំនូរប្រភេទនេះក្រោយពីបានប្រមូលផលស្រូវនាខែ
កទ្របទជារៀងរាល់ឆ្នាំ។ពេលនោះប្រជាជនច្រើនតែទិញគំនូរKim Hoangដើម្បី
ត្រៀមរៀបចំធ្វើបុណ្យចូលឆ្នាំឬហៅថាបុណ្យតេត។តាមលោកស្រី Nguyen Thi
Thu Hoa ជាអ្នកស្រាវជ្រាវគំនូរប្រជាប្រិយបានឲ្យដឹងថា
“គំនូរKim Hoangត្រូវបានច្នៃនៅភូមិជនបទមួយកន្លែងនៅជាយក្រុង
សំរាប់បំរើតែប្រជាពលករ ប៉ុណ្ណោះបានជាពណ៌សំបុរនិងការគូររូបភាពក្នុងគំនូរ
បែបនឹងមានលក្ខណៈសាមញ្ញណាស់។ចំពោះកសិករពេលបុណ្យចូលឆ្នាំមកដល់
ម្ដងៗគេតែងតែទិញគំនូរពណ៌ក្រហមមកព្យូរក្នុងផ្ទះក្នុងក្ដីសង្ឃឹមពីសេចក្ដីសុខ
សំណាងល្អសំរាប់សមាជិកទាំងអស់ក្នុងគ្រួសារ”។
ទោះបីជាយ៉ាងណាក៏ដោយនាបច្ចុប្បន្ននេះមានគ្រួសារយ៉ាងតិចដែលនៅ
រក្សាបាននូវឈើពុម្ភសំរាប់ច្នៃគំនូរKim Hoang។ លោកស្រី Nguyen Thi Thu Hoa
ជាអ្នកស្រាវជ្រាវគំនូរប្រជាប្រិយនិយាយាថានាឆ្នាំ១៩១៥ គ្រោះទឹកជំនន់ដ៏ធំមួយ
បានបំបាក់ទំនប់ទឹក Lien Macហើយឈើពុម្ភស្ទើតែទាំងអស់នៃភូមិKim
Hoangត្រូវទឹកគួចទៅបាត់។បន្ទាប់មក ដោយសារការប្រមូលផលដំណាំបាន
បរិមាណតិចតួចហើយប្រទេសជាតិកើតសង្គ្រាមបានជាប្រភេទគំនូរKim
Hoangក៏បាត់បង់ជាបណ្ដើរៗផងដែរ។នាសព្វថ្ងៃនេះប្រជាជនជាច្រើននាក់
មានបំណងប្រាថ្នាស្ដារឡើងវិញនូវការច្នៃគំនូរKim Hoangដើម្បីរួមចំណែក
អភិរក្សវប្បធម៌ជាតិ៕
Lan Anh
-VOVWORLD