គំនូរប្រជាប្រិយភូមិ Sinh ក្រុងហ្វេ

VOVWORLD_នៅរដ្ឋធានីហាណូយមានប្រភេទគំនូរ Hang Trong។នៅ
ខេត្ត Bac Ninh ភាគខាងជើងវៀតណាមមានគំនូរប្រជាប្រិយ Dong Ho។រីឯ
នៅ​ភូមិភាគ​កណ្ដាល​គឺតំបន់ Thua Thien ហ្វេមានគំនូរភូមិ Sinhជាប្រភេទ
គំនូរបំរើជីវភាពជំនឿសាសនាវិញ។​គំនូរប្រភេទនេះត្រូវបានច្នៃដោយឈើ
ពុម្ភដែលបានផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនអតីតរាជធានី
តាំងពីយូរមកហើយ។

        ​ ភូមិ Sinhឬម៉្យាងទៀតថាLai An ចំណុះឃុំ Phu Mau ស្រុក Phu Vang
 ដែល​មាន​​ចំងាយ​៩​គីឡូម៉ែត្រពីទិស​ខាង​កើតក្រុង ​ហ្វេ។ភូមិនេះមានរបរ
ធ្វើ​គំនូរ​ប្រជា​ប្រិយដោយផ្សាភ្ជាប់ជាមួយជីវភាពជំនឿសាសនារបស់ប្រជា
ពលរដ្ឋ។ ខុសពីប្រភេទគំនូរប្រជាប្រិយ Dong Hoដែលតែងតែឆ្លុះបញ្ចាំងនូវ
ជីវភាពរស់នៅនិងស្មារតីរបស់​ប្រជាជននៅតំបន់វាលសណ្ដភូមិភាគខាងជើង
នោះគឺគំនូរប្រជាប្រិយភូមិ Sinhគ្រាន់​តែ​បំរើឲ្យជំនឿសាសនានិងការសែនព្រេន
ប៉ុណ្ណោះ។តាមលោក​Nguyen Van Tien​ ជាពលរដ្ឋមួយរូបនៅThua Thien ហ្វេបាន
ឲ្យដឹងថា

 “ ប្រជាពលរដ្ឋនៅក្រុងហ្វេទិញគំនូរប្រជាប្រិយភូមិ Sinhគឺដើម្បីបំរើជីវភាព​
ជំនឿសាសនា។គេទិញគំនូរនេះហើយយកព្យួរនៅទីសក្ការបូជាក្នុងផ្ទះ។ធ្វើបាន
បែបនេះទើបគេមានការស្ងប់ចិត្តហើយមានអារម្មណ៍ជិតស្និទជាមួយពិភពពិសិដ្ឋ
មួយផ្សេងទៀត”។

គំនូរប្រជាប្រិយភូមិ Sinh ក្រុងហ្វេ - ảnh 1
គំនូរប្រជាប្រិយភូមិ Sinhជាវិត្ថុមួយដែលមិនអាចខ្វះក្នុងជីវភាពជំនឿសាសរបស់ពួកគេ


        គំនូរប្រជាប្រិយភូមិ Sinhចែកជា៣ប្រភេទរួមមាននគំនូរមនុស្ស គំនូរវត្ថុ
 ​និងគំនូ​រសត្វ​។គំនូរមនុស្សតែងតែគូររូបទេវតាតាមជួយថែរក្សាអាយុជីវិតឲ្យ
ម្ចាស់ផ្ទះ។​ គំនូរ​វត្ថុមានពុម្ភរូបសំលៀកបំពាក់ ព្រួញនិងអាវទ័ព។ រីឯគំនូ​រសត្វ
មានរូបចក្រសត្វ​ចំនួន​១២​។​ក្រៅពីនោះនៅមានគំនូរគូររូបសត្វពាហនៈដូចជា
គោក្របីសេះជ្រូកត្រូវបាន​ប្រជាជន​ព្យួរក្នុងទ្រុងក្នុងគោលបំណងសូមឲ្យសត្វ
ចិញ្ចឹមជៀសវាងបានអាសន្នរោគ។ចំណែកគំនូររូបសត្វដំរីនិងខ្លាគឺត្រូវបានព្យួរ
នៅតាមទីធ្វើសក្ការបូជានានាដើម្បីសុំឲ្យសត្វទាំងនេះមិននាំមកគ្រោះចង្រៃដល់
មនុស្ស។លោកស្រី Nguyen Thi Thu Hoa ជាអ្នកសំរាំងគំនូ​រប្រជាប្រិយ​វៀតណាម
បានឲ្យដឹងថា

“គំនូរភូមិ Sinhជាប្រភេទគំនូបំរើឲ្យទំនៀមទំលាប់គោរពបូជាទេវតាថែ
រក្សា​អាយុជីវិតរបស់ប្រជាជននៅភូមិភាគកណ្ដាល។ពេលប្រជាពលរដ្ឋចំណាក
ស្រុកទៅរស់នៅកន្លែងថ្មីដោយសារវិទ្យាសាស្រ្តមិនទាន់មានភាពជឿនលឿននៅ
ឡើយបានជាគេមានជំនឿលើអាទិទេព។ប្រការទាំងនេះសុទ្ធតែត្រូវបានឆ្លុះ
បញ្ចាំងក្នុងគំនូរភូមិ Sinh”។

        ដូចគំនូរប្រជាប្រិយ Hang Trongនិងគំនូរ Dong Hoដែរ គំនូរភូមិ Sinhត្រូវ
បាន​ច្នៃដោយឈើពុម្ភ។មុនបង្អស់គេឆ្លាក់រូបលើឈើដើម្បីធ្វើពុម្ភ រួចពុម្ភរូបភាព
នោះលើក្រដាស់ហើយផាត់ពណ៌ចំរុះ។នាបច្ចុប្បន្ននេះចំពោះប្រជាជននៅទឹកដីហ្វេ
 គំនូរប្រជាប្រិយភូមិ Sinhជាវិត្ថុមួយដែលមិនអាចខ្វះក្នុងជីវភាពជំនឿសាសរបស់
ពួកគេ៕

       

       

       

       

 

ប្រតិកម្មទៅវិញ

ផ្សេងៗ