គំនូរប្រជាប្រិយ១២ប្រភេទរបស់វៀតណាម
NGA BAC – LAN ANH -  
(VOV) /  
VOVWORLD_មកទស្សនាការតាំងពិពណ៌”គំនូរប្រជាប្រិយ១២ប្រភេទរបស់
វៀតណាម”ដែលប្រារព្ធឡើងនៅសារមន្ទីរក្រុងហាណូយនោះទស្សនិកជនឹងបានគយ
គន់និស្វែងយល់បន្ថែមពីប្រភពដើមនិងបច្ចេកទេសគូរគំនូរប្រជាប្រិយរបស់វៀត
ណាម។ក្នុងនោះមានការធ្វើពុម្ភ បោះពុម្ភ និងលាបពណ៌ក្នុងការគូរគំនូរ Dong Ho
Hang Trong និងKim Hoangដែលជាប្រភេទគំនូរប្រជាប្រិយដ៏ល្បីល្បាញនៅប្រទេស
វៀតណាម។
|
ការតាំងពិពណ៌”គំនូរប្រជាប្រិយ១២ប្រភេទរបស់វៀតណាម” |
គំនូរ” Tu Phu cong dong”ជាគំនូរសំរាប់សែនព្រះពុទ្ធ ដែលមានទំហំ១,៨ម៉ែត្រ
គុណ១,៤ម៉ែត្រនោះជាស្នាដៃទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតពីទស្សនិកជននៅ
ពិពណ៌”គំនូរប្រជាប្រិយ១២ប្រភេទរបស់វៀតណាម”។ សិប្បករវ័យក្មេងឈ្មោះLe Hoan
ជាកូនប្រុសនិងជាអ្នកបន្តវេនតែម្នាក់គត់របស់សិប្បករជំនាញគូរគំនូរHang Trong
គឺលោកLe Dinh Nghienនោះបានឲ្យដឹងថានេះគឺជាគំនូរលេចធ្លោមួយផ្ទាំងតំណាងឲ្យ
ប្រភេទគំនូរ Hang Trong ដែលបង្ហាញនូវជំនឿសាសនាគោរពបូជាព្រះម៉ែរបស់ប្រជា
ពលរដ្ឋ។ ក្រៅពីគំនូរ” Tu Phu cong dong”នេះ នៅមានគំនូរHang Trong មួយផ្ទាំង
ទៀតយកមកតាំងបង្ហាញដែរនោះគឺគំនូរ “ Ly ngu vong nguyet”មានន័យថាត្រីមើល
ព្រះច័ន្ទ។តាមសិប្បករLe Hoanឲ្យដឹងថាប្រភេទគំនូរនីមួយៗក្នុងចំណោមគំនូរប្រជា
ប្រិយ១២ប្រភេទរបស់វៀតណាមសុទ្ធតែមានសោភ័ណភាពដោយឡែកហើយឆ្លុះបញ្ចាំង
នូវភាពស្រដៀងនិងភាពខុសប្លែកពីគ្នាក្នុងជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជន
តាមគ្រប់តំបន់ក្នុងទូទាំងប្រទេស។លោកLe Hoanបានថ្លែងយ៉ាងដូច្នេះថា៖
“នៅភូមិភាគខាងត្បូង ប្រជាជនភាគច្រើនគោរពបូជាព្រះពុទ្ធដោយហេតុនោះ
គេមានប្រភេទគំនូរសែនព្រែន Cho Lon។ នៅភាគកណ្ដាល មានប្រភេទគំនូរបរម
ជវាំងហ្វេដែលមានតាំងពីរាជ្ជកាល Nguyen មក រួមជាមួយប្រភេទគំនូរភូមិ Sinh
ដែលតែងតែបានប្រើជាគ្រឿងដង្វាយហើយចប់ពិធីបុណ្យគឺគេយកទៅដុតចោល។
រីឯនៅភាគខាងជើងមានគំនូរ” Tu Phu cong dong”គោរពបូជាព្រះពុទ្ធនិងព្រះម៉ែ។
ជារួមគឺប្រភេទគំនូរនីមួយៗសុទ្ធតែបំរើឲ្យជំនឿសាសនារបស់ប្រជាជនវៀតណាម”។
|
ការតាំងពិពណ៌”គំនូរប្រជាប្រិយ១២ប្រភេទរបស់វៀតណាម” |
គំនូរប្រជាប្រិយ១២ប្រភេទរបស់វៀតណាមនេះគឺស្ថិតក្នុងសម្រាំងរបស់សារមន្ទីរ
កុលាលភាជន៍ឯកជនហាណូយរួមមាន២០០ផ្ទាំងដែលជាប្រភេទគំនូរ Dong Ho គំនូរ
Kim Hoang គំនូរHang Trong គំនូរThap Vat គំនូរភូមិ Sinh គំនូរ Do the Nam Bo គំ
នូរ កញ្ចក់ Nam Bo និងគំនូរកញ្ចក់ហ្វេជាដើម។តាមលោកស្រី Nguyen Thi Thu Hoa
នាយិកាសារមន្ទីរកុលាលភាជន៍ឯកជនហាណូយបានឲ្យដឹងថា៖
“ ស្ដីពីគោលដៅនៃការតាំងពិពណ៌នេះគឺខ្ញុំចង់អភិរក្សនិងពង្រីកតំលៃរបស់គំ
នូរប្រជាប្រិយវៀតណាម។ ទន្ទឹមនឹងការអភិរក្សគឺត្រូវតែពង្រីកដើម្បីកុំទុកឲ្យគំនូរប្រ
ជាប្រិយរបស់យើងរងការបាត់បង់។ បើមិនសិក្សាឲ្យបានជ្រាលជ្រៅទេគឺយើងគ្រាន់តែ
ឃើញពណ៌ស្រស់ស្អាតរបស់គំនូរប៉ុណ្ណោះដោយមិនយល់ពីតំលៃវប្បធម៌ឬតំលៃខាងជំនឿ
សាសនារបស់គំនូរនីមួយៗនោះឡើយ”។
គំនូរប្រជាប្រិយ១២ប្រភេទរបស់តំបន់ភូមិភាគខាងជើង ភាគកណ្ដាល ភាគខាងត្បូងវៀតណាមដែលបានយកមកតាំងបង្ហាញនៅពិពណ៌នេះបានសរឲ្យឃើញនូវភាពសំ
បូរបែបនៃគំនូរប្រជាប្រិយ។ការតាំងពិពណ៌នេះកំពុងបើកទ្វារនៅសារមន្ទីរក្រុងហា
ណូយហើយគ្រោងនិងបន្លាយពេលដល់ដើមឆ្នាំ២០១៧ខាងមុខសំដៅឧទ្ទេសនាមជា
មួយប្រជាជនរដ្ឋធានីហាណូយនិងភ្ញៀវអន្តរជាតិអំពីចំណុចវិសេសវិសាលរបស់គំនូរ
ប្រជាប្រិយវៀតណាម ព្រមទាំងរួមចំណែកថែរក្សានិងពង្រីកវប្បធម៌ប្រពៃណីជាតិទៀត
ផង៕
NGA BAC – LAN ANH
-VOV