គំនូរវប្បធម៌របស់វៀតណាមក្នុង ឆ្នាំ២០១៣។
TO TUAN -  
(VOVWORLD) /  
Vovworld-ព្រឹត្តិការណ៍វប្បធម៌លេចធ្លោបំផុតជាងគេក្នុងឆ្នាំ២០១៣គឺ សិល្បះ
ចម្រៀងDon ca tai tu ណាមបូ(វៀតណាម)ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ
វប្បធម៌អរូបីរ៍ដំណាងមនុស្សជាតិ នៃ គណះកម្មាធិការវប្បធម៌អប់រំវិទ្យាសាស្រ្ត
អង្គការសហប្រជាតិ(UNESCO)ក្នុងកិច្ចប្រជុំលើកទី៨នាថ្ងៃទី៥ធ្នូ២០១៣នៅ
ប្រទេស Azerbaijan។ប្រការនេះបានសរឲ្យឃើញថា៖សហគមន៍អន្តរជាតិវាយ
តំលៃខ្ពស់ចំពោះប្រភេទសិល្បះនេះ។ស្តីព្រឹត្តិការនេះលោក Nguyen Thanh Son អនុរដ្ឋមន្រ្តីការបរទេសវៀតណាមនិងជាប្រធានគណះកម្មាធិការ UNESCOរបស់
វៀតណាមចាត់ទុកថា៖“ នេះ មិនមែនជាក្តីសោនស្សរីករាយរបស់ប្រជាជននៃ
ខែត្រណាមបូចំនួន២១ប៉ណ្ណោះទេថែមទាំងជាក្តីសំនោសរីករាយ របស់ប្រជាជន
ទូទាំងប្រទេសក៍ដូចជាសហគមន៍ជនវៀតណាមនៅឯបរទេសទៀតផង។ ការ
លើកដម្កើងសិល្បះ ចម្រៀងDon ca tai tu បានបង្ហាញពីការយកចិត្តទុកដាក់១ការ
រីករាលដាលនិងឥទ្ឋិពលនៃប្រភេទសិល្បះនេះក្នុងជីវភាពរសនៅជាដើម។ “
|
សិល្បះ Don ca tai tu ណាមបូ(វៀតណាម)ត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីរ៍ដំណាងមនុស្សជាតិ(រូបថតVOV_ |
វៀតណាមក្លាយទៅជាសមាជិកគណះក្មាធិការបេតិកភណ្ឌពិភពលោកនៃ គណះ
កម្មាធិការវប្បធម៌អប់រំវិទ្យាសាស្រ្តអង្គការសហប្រជាតិកាលពីថ្ងៃទី២០វិច្ឆិកាឆ្នាំ
២០១៣។ព្រឹត្តិការណ៍នេះបានអះអាងនូវកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់
និងនៅលើសកលលោកក្នុងវការងារគ្រប់គ្រងអភិរក្សបេតិកភណ្ឌពិភពលោក។ពី
ឥឡូវនេះតទៅវៀតណាមមានសិទ្ឋិសម្រេចកំណត់ក្នុងការបោះឆ្នោតជ្រើសរើស
បេតិកភណ្ឌពីភពលោកនិងការពារអត្តសញ្ញាណវប្បធម៌ទៀតផង។សាស្រ្តាចារ្យ
Ngo Duc Thinhអ្នកស្រាវជ្រាវវប្បធម៌វៀតណាមអោយដឹងថា៖“ ក្នុងបណ្តាឆ្នាំខាងមុខ វៀតណាមត្រូវមានការឧទ្ទេសនាមអំពីបេតិកភណ្ឌដើម្បីបញ្ជូនក្នុងបញ្ជីឈ្មោះ បេតិកភណ្ឌវប្បធម៌ជាតិនិងអន្តរជាតិទៀតផងរួមជាមួយគ្នានោះយើងធ្វើសុក្រិតច្បាប់
បេតិកភណ្ឌពិភពលោក។ការដែលវៀតណាមក្លាយទៅជាសមាជិកនៃគណះកម្មាធិការ
បេតិកភណ្ឌពិភពលោកបានបង្ហាញថា៖វៀតណាមបានអនុវត្តល្អនូវកិច្ចការអភិរក្ស
បេតិកភណ្ឌនិងទទួលបានទំនុកទុកចិត្តពីសហគមន៏អន្តរជាតិ។“
|
វៀតណាមក្លាយទៅជាសមាជិកគណះក្មាធិការបេតិកភណ្ឌពិភពលោក(រូបថតVNA) |
ព្រឹត្តិការវប្បធម៌លេចធ្លោបំផុតនៅវៀតណាមនាពាក់កណ្តាលខែសីហាឆ្នាំ២០១៣គឺជា
សន្និសីទបូកសរុប១៥ឆ្នាំ(១៩៩៨-២០១៣)អនុវត្តនូវសេចក្តីសម្រេចចិត្តមជ្ឈឹមស្តីពីការ
កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមវៀតណាមជឿនលឿនពោរពេញទៅ
ដោយអត្តសញ្ញាណវប្បធម៌ជាតិរបាយការណ៍ដែលបានច្លែងក្នុងឱកាសនេះបានបូកស
រុបការអនុវត្តសេចក្តីសម្រេចចិត្តលើវិស័យចំនួន១០។ក្នុងនោះមានការងារកសាង
មនុស្សវៀតណាមក្នុងដំណាក់កាលថ្មីការកសាងបរិយាកាសវប្បធម៌និងការអភិវឌ្ឍន៍
បុព្វហេតុអប់រំបណ្តុះបណ្តាលវិទ្យាសាស្រ្តបច្ចេកវិទ្យាជាដើម។ការរៀបចំសប្តាហ៍មហាសាមគ្គីបណ្តាជនជាតិបេតិកភណ្ឌវប្បធម៌វៀតណាមក៍ជាព្រឹត្តិការ
ណ៍លេចធ្លោ១ក្នុឆ្នាំ២០១៣។ក្នុងសប្តាហ៍នេះសកម្មភាព់វប្បធម៌ជាច្រើនបានប្រព្រឹត្តទៅ។នេះជាពិពណ៍ខ្លែងប្រពៃណីរបស់វៀតណាមការបង្កើតផ្សារបណ្តែតទឹកណាមបូឬពិធី
បុណ្យអកអំបុក។ក៍ក្នុងឆ្នាំ២០១៣កន្លងទៅផ្នែកវប្បធម៌វៀតណាមបានរៀបចំfestival បេតិកភណ្ឌQuang Nam២០១៣ festivalប្រឡងទុកងររបស់ជនរួមជាតិខ្មែរណាមបូនិង
ពិធីបុណ្យផ្កាទីក្រុង Da Latប្រកបដោយជោគជ័យទៀតផង។
|
ពិធីបុណ្យផ្កាទីក្រុង Da Lat( រូបថតVNA) |
សកម្មភាពវប្បធម៌សិល្បះទាំងនេះបានបង្កើតផ្ទាំងគំនូរ១ដ៍រសរវើកនៃផ្នែកវប្បធម៌និង
បន្សល់ទុកមកនូវចំណាប់អារម្មណ៍ដ៍ជ្រាលជ្រៅអំពីទឹកដីនិងមនុស្សវៀតណាម៕
TO TUAN
-VOVWORLD