គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” និងការរីកសាយភាយវប្បធម៌អានចូលក្នុងសាលារៀន

(VOVWORLD) - គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” ចាប់ផ្ដើមដំណើរការនៅទីក្រុង Hai Phong ចាប់តាំងពីខែឧសភាឆ្នាំ២០២០។ ដោយមានសារ “ទំព័រសៀវភៅ នីមួយៗជាការបោះជំហានមួយ” គម្រោងការណ៍នេះមានសកម្មភាពដ៏សម្បូរបែប សំដៅលើកទឹកចិត្តការអានសៀវភៅតាមរបៀបវិទ្យាសាស្ត្រ ឆ្ពោះទៅរកលើក កំពស់វប្បធម៌អានសម្រាប់សិស្សានុសិស្សនិងនិស្សិត។

អត្ថបទប្រឡងជិតមួយពាន់របស់ប្អូនៗសិស្សានុសិស្សដែលចូលរួម គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” បានណែនាំពីចំណេះដឹងនៅក្នុង សៀវភៅជាច្រើនក្បាល់ តាមរយៈចំណាប់អារម្មណ៍ដ៏ស្មោះស្ម័គ្ររបស់ប្អូនៗ ហើយជួយបំផុសសេចក្ដីស្រឡាញ់របស់ប្អូនៗចំពោះការអានសៀវភៅ។ ប្អូន Le Thanh Ngan សិស្សថ្នាក់ 7A4 នៃសាលាមធ្យមសិក្សា Ngo Gia Tu ខ័ណ្ឌ Hong Bang ទីក្រុង Hai Phong បានចែករំលែកថា៖ “បន្ទាប់ពីអានសៀវភៅរួច ខ្ញុំយល់ដឹងថែមទៀតអំពីសង្គម វប្បធម៌នៃ ប្រទេសផ្សេងៗ។ ខ្ញុំបានថតវីដេអូឃ្លីបដើម្បីណែនាំអំពីសៀវភៅដែលខ្លួនបាន អានជាមួយមិត្តភក្តិ ក៏ដូចជាខ្លឹមសារស្នូលៗក្នុងសៀវភៅនេះផងដែរ។ បន្ទាប់ពី ស្ដាប់ខ្ញុំណែនាំរួច ពួកគេក៏ចូលចិត្តហើយទៅទិញសៀវភៅមកផ្ទះអាន”។
គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” និងការរីកសាយភាយវប្បធម៌អានចូលក្នុងសាលារៀន - ảnh 1សិស្សានុសិស្សនៅទីក្រុង Hai Phong បានកសាងបណ្ណាល័យ 5K នៅហ្នឹងថ្នាក់រៀនរបស់ខ្លួន។ (រូបថត៖ VOV)
រួមជាមួយការប្រឡងណែនាំអំពីសៀវភៅ បណ្ដាគំរូបណ្ណាល័យ 5K ក៏ត្រូវ បានកសាងឡើងនៅតាមសាលារៀននៅខ័ណ្ឌ ស្រុកទាំង១៥នៃទីក្រុង Hai Phong ផងដែរ។ សិស្សានុសិស្សម្នាក់ៗនឹងរ៉ៃអង្គាសសៀវភៅមួយក្បាល់ចូល បណ្ណាល័យថ្នាក់រៀន ហើយក្រោយមួយរយៈមក សាលានឹងផ្លាស់ប្ដូរបណ្ណា ល័យសៀវភៅរវាងបណ្ដាថ្នាក់ជាមួយគ្នា ហើយទូលំទូលាយជាងទៀតគឺរវាងបណ្ដាសាលាក្នុងទីក្រុង ឬនៅខេត្ត ក្រុងផ្សេងៗ។
ជាមួយនឹងគំរូនេះ សៀវភៅជាង១,៣លានក្បាល់នៅក្នុងបណ្ណាល័យ 5K កំពុងត្រូវបានផ្ទេរប្រគល់ជាបន្តបន្ទាប់ដល់ដៃប្អូនៗសិស្សានុសិស្សនៅទីក្រុង Hai Phong ផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូបង្រៀនឆ្នើម Le Quoc Tien នាយក មន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុង Hai Phong និងជាបិតានៃគម្រោង “ការបោះជំហាន របស់សៀវភៅ” ឲ្យដឹងថា៖ “គម្រោង “ការបោះជំហានរបស់សៀវភៅ” នាំមកនូវសមភាពដ៏អស្ចារ្យ មិនថាប្អូនៗ សិស្សានុសិស្សនៅទីក្រុង ឬនៅតំបន់ដែលមានលក្ខណៈលំបាកបំផុត ក៏មាន ឱកាសដូចគ្នាដើម្បីអានសៀវភៅដ៏ល្អបំផុត។ កន្លងមក យើងខ្ញុំបានបើកវគ្គហ្វឹក ហ្វឺនជូនសិស្សានុសិស្សនិងគ្រូបង្រៀនអំពីរបៀបអានសៀវភៅយ៉ាងណាឲ្យបានលឿន ចាំបានយូរ ហើយប្រើប្រាស់របៀបនេះដើម្បីសិក្សារៀនសូត្រឲ្យមាន ប្រសិទ្ធភាពបំផុត។ ជាងនេះទៅទៀត ជួយប្អូនៗមានជម្រៅអំពីព្រលឹង មាន ចំណេះដឹងទូលំទូលាយ ដើម្បីសិក្សារៀនសូត្រឲ្យបានល្អជាង ហើយចេះតម្រង់ ទិសដៅសម្រាប់អនាគតរបស់ខ្លួន។ នេះគឺជាគោលដៅដែលគម្រោងចង់នាំ មកជូន”។
គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” និងការរីកសាយភាយវប្បធម៌អានចូលក្នុងសាលារៀន - ảnh 2វិទ្យាល័យ Hang Hai ដាក់បញ្ចូលម៉ោងអានសៀវភៅទៅក្នុងកម្មវិធីសិក្សា។ (រូបថត៖ VOV)
ក្រៅពីគំរូបណ្ណាល័យ 5K សាលារៀនជាច្រើននៅទីក្រុង Hai Phong នៅ មានរបៀបធ្វើប្រកបដោយប្រសិទ្ធភាពជាច្រើនទៀត សំដៅបំផុសឡើងនិង ចិញ្ចឹមបីបាច់វប្បធម៌អានសម្រាប់កូនសិស្ស។ វិទ្យាល័យ Hang Hai បានដាក់ បញ្ចូលម៉ោងអានសៀវភៅទៅក្នុងកម្មវិធីសិក្សា ដែលជារៀងរាល់សប្ដាហ៍ ក្រុម សិស្សានិស្សនីមួយៗ នឹងបង្ហាញពីសៀវភៅដែលខ្លួនបានអាន។ ប្អូន Nguyen Thi Hong Ngoc សិស្សានុសិស្សថ្នាក់ ១១B៩ នៅវិទ្យាល័យ Hang Hai ចែករំលែកថា៖ “មុននេះ ពេលវេលាអានសៀវភៅរបស់យើងខ្ញុំមិនសូវមានច្រើនទេ ដោយ សារត្រូវសិក្សារៀនសូត្រច្រើនណាស់។ សំណាងល្អថា សាលាបានបំផុស ចលនាអានសៀវភៅ ដែលជួយយើងខ្ញុំអានសៀវភៅក្នុងរយៈពេលឈប់សម្រាក ចែករំលែកជាមួយគ្នាអំពីសៀវភៅល្អៗ ក្រេបយកចំណេះដឹងថ្មីៗជាច្រើន ហើយបង្កើតឡើងទំលាប់អានសៀវភៅជាប្រចាំ”។
ពីជោគជ័យនៃទីក្រុង Hai Phong រហូតមកដល់ពេលនេះ គម្រោង “ការបោះជំហាន របស់សៀវភៅ” បានតភ្ជាប់ហើយប្រគល់សៀវភៅជាង១ពាន់ក្បាល់ជូនសាលា រៀននានានៅទីក្រុង Yen Bai និងស្រុក Mu Cang Chai នៅខេត្តព្រៃភ្នំ Yen Bai ទៀតផង។ គម្រោងនេះមិនត្រឹមតែបំផុសឡើង និងពង្រីកវប្បធម៌អានក្នុងសិស្សា នុសិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែករីកសាយភាយសារដ៏ល្អ ប្រសើរ តភ្ជាប់ប្អូនៗជាមួយគ្នាទៀតផង។ តាមនោះ ជួយប្អូនៗជឿជាក់លើ ខ្លួនឯងដើម្បីបោះជំហានឆ្ពោះទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ