គំរោងស្ដារឧបករណ៍តូរ្យតន្រ្តីជាតិ

VOVWORLD_អស់រយៈពេលច្រើនឆ្នាំធ្វើការសិក្សាស្រាវជ្រាវមក ក្រុមតូរ្យ
តន្រ្តីបុរាណ Dong Kinh បានរកឃើញនិងស្ដារឡើងវិញនូវឧបករណ៍តូរ្យតន្រ្តីជាតិ
រួមមានពិណ​ចំនួន១៦ប្រភេទ។ចំណុចពិសេសគឺចាប៉ីទាំងនេះសុទ្ធតែបានធ្វើពី
ឈើហើយខ្សែធ្វើពីអំបោះសូត្រធម្មជាតិដែលត្រូវបានជំនាន់ដូនតាប្រើប្រាស់មុន
នេះរាប់រយឆ្នាំ។នេះជាលទ្ធផលនៃគំរោងការ” ពិណខ្សែសសៃសូត្រ”ដោយក្រុម​តូរ្យ
តន្រ្តីបុរាណ Dong Kinh​សហការ​​​ជាមួយស្ថាប័នជួយឧបត្ថម្ភអភិវឌ្ឍន៍ស្វីសអនុវត្ត
សំដៅស្ដារឡើងវិញ​ឧបករណ៍​ភ្លេងដែលប្រើខ្សែធ្វើពីអំបោះសូត្រ។

 នេះជាសំលេងដ៏ពិរោះនៃពិណដែលមានខ្សែធ្វើពីអំបោះសូតរួមជាមួយ
សំនៀងរបស់សិល្បករប្រជាជនXuan Hoach នៅក្នុងពិធីបើកការតាំងពិព៌ណ”
ឧបករណ៍តូរ្យតន្រ្តី​ប្រពៃណីជាតិ”នាពេលថ្មីៗនេះនៅមជ្ឈមណ្ឌលប្រាស្រ័យវប្បធម៌
វិថីបុរាណហាណូយដោយក្រុម​តូរ្យតន្រ្តីបុរាណ Dong Kinhសហការ​ជាមួយគណៈ
កម្មការគ្រប់គ្រង​វិថីបុរាណ​ហាណូយរៀបចំឡើង។ តាមរយៈសំលេងសាមញ្ញរបស់
សិល្បករនិងក្រុមចាប៉ីជាតិឌេលធ្វើឲ្យទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាង
ខ្លាំងចំពោះតូរ្យតន្រ្តីជាតិវៀតណាម។

គំរោងស្ដារឧបករណ៍តូរ្យតន្រ្តីជាតិ - ảnh 1
គំរោងការ” ពិណខ្សែសសៃសូត្រ”ដោយក្រុមតូរ្យតន្រ្តីបុរាណ Dong Kinhសហការជាមួយស្ថាប័នជួយឧបត្ថម្ភអភិវឌ្ឍន៍ស្វីសអនុវត្តសំដៅស្ដារឡើងវិញឧបករណ៍ភ្លេងដែលប្រើខ្សែធ្វើពីអំបោះសូត្រ


        តាមតន្ត្រីករ Vu Nhat Tan ប្រធានក្រុម​តូរ្យតន្រ្តីបុរាណ Dong Kinhបានឲ្យដឹង
ថា សសៃសូត្រជាវត្ថុធាតុដើមសំរាប់ច្នៃឧបករណ៍ភ្លេងនៅតំបន់អាស៊ីនិយាយរួម
និងនៅវៀតណាមនិយាយដោយឡែកតាំងពីសម័យបុរាណមក។ថ្វីបើដូច្នេះក្ដីតែ
ដោយសារការប្រែប្រួលនៃប្រវតិ្តសាស្រ្តនិងការជ្រាបចូលនៃវប្បធម៌លោកខាងលិច
បានជាការប្រើប្រាស់អំបោះសូត្រធ្វើជាខ្សែចាប៉ីតាមប្រពៃណីវៀតណាមក៏ត្រូវបាត់
បង់ជាបណ្ដើរៗផងដែរ។ហេតុនេះហើយក្រុមសិល្បករពិសេសគឺសិល្បករប្រជាជន
Xuan Hoachបានខិតខំ​ប្រឹង​ប្រែង​សិក្សាស្រាវជ្រាវស្វែងរកចាប៉ីប្រើខ្សែធ្វើពីសសៃ
សូត្រជាប្រពៃណី។​តាម​តន្ត្រីករ Vu Nhat Tanបានរៀបរាប់ថា

    “ មុនដំបូងយើងខ្ញុំចង់ស្ដារឡើងវិញនូវតូរ្យតន្រ្តីបុរាណដែលក្នុងនោះមាន
ក្រុម​ពិណបុរាណរបស់វៀតណាម។ ព្រោះយើងខ្ញុំគិតថានាសម័យមុនដូនតាយើង
កែច្នៃចាប៉ីអំពីឈើនិងឬស្សី បន្ទាប់មកគេចងខ្សែធ្វើពីសសៃសូត្រហើយដូនតា
យើងបានដេញចាប៉ីបែបនឹងអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ក៏ប៉ុន្តែនា
បច្ចុប្បន្ន ពិណប្រពៃណីកំពុងមានការប្រែប្រួលដែលត្រូវបានច្នៃពីដែក ប្រើខ្សែ
ដែកហើយបានភ្ជាប់ជាមួយឧបករណ៍បង្កើនកំលាំង។ នេះជាមូលហេតុធ្វើឲ្យ
យើងខ្ញុំចង់ស្វែងរកចាប៉ីជាប្រពៃណីដែលបានបាត់បង់ទៅហើយនោះ”។

          គិតរហូតមកដល់សព្វថ្ងៃ ក្រុម​តូរ្យតន្រ្តីបុរាណ Dong Kinhស្ដារឡើងវិញ
បាននូវ​ចាប៉ីប្រពៃណីនៅភូមិភាគខាងជើងចំនួន៦ដោយធ្វើដោយដៃជាមួយ
វត្ថុធាតុដើមឈើ ឬស្សីនិងខ្សែជាសសៃសូត្រ។ ប្រការសំខាន់គឺពិណទាំងអស់
នេះអាចដេញបានដោយមានសំលេងពិរោះគួរឲ្យកត់សំគាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ