ចក្ខុវិស័យនាពេលអនាគតចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌នៅវៀតណាម
(VOVWORLD) - ប្រមុខរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc នាពេលថ្មីៗនេះ បានចង្អុលបង្ហាញនូវតម្រូវការថ្មីសម្រាប់កិច្ចការពារនិងពង្រីកនូវបេតិក ភណ្ឌវប្បធម៌នៅវៀតណាម។ តាមនោះ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់នៅវៀតណាមត្រូវតែបំពេញក្របខ័ណ្ឌច្បាប់យ៉ាងឆាប់រហ័ស ជាពិសេសកំណត់ការទទួលខុស ត្រូវក្នុងការគ្រប់គ្រងនិងពង្រីកនូវតម្លៃរបស់បេតិកភណ្ឌវប្បធម៌នៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទស្តីពីកិច្ចការពារនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌វៀតណាមចំពោះការអភិវឌ្ឍន៍ចីរភាពថ្មីដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ |
ឃ្លាំងបេតិកភ័ណ្ឌវប្បធម៌បណ្តាជនជាតិវៀតណាមគឺសម្បូរបែបណាស់។ នៅទូទាំងប្រ ទេស មានបេតិកភណ្ឌថ្នាក់ខេត្ត ក្រុងចំនួន ១០ម៉ឺនកន្លែង បេតិកភណ្ឌថ្នាក់ជាតិ ចំនួន ៣.៥០០កន្លែង បេតិកភណ្ឌជាតិពិសេស ចំនួន៩៥កន្លែង និងបេតិកភណ្ឌវប្បធម៌អរូបីជាង៦០ម៉ឺនកន្លែងផងដែរ។ រហូតមកដល់ពេលនេះ អង្គការវប្បធម៌អប់រំនិងវិទ្យាសាស្រ្តនៃអង្គការសហប្រជាជាតិ (UNESCO) បានទទួលស្គាល់នូវតំបន់បេតិកភណ្ឌវៀតណាមចំនួន៨ ជាបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិពិភពលោក។ UNESCO ក៏បានចុះបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី ចំនួន១២និងបេតិកភណ្ឌឯកសារចំនួន៧ របស់វៀតណាមទៅក្នុងផែនទីបេតិកភណ្ឌវប្បធម៌ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌នៅវៀត ណាមក្នុងបរិបទដែលការអភិវឌ្ឍទេសចរណ៍នៅតែពុំគ្រប់គ្រាន់ ហើយមិនទាន់ឆ្លើយតបនឹងតុល្យភាពក្នុងយុទ្ធសាស្ត្រនិងការអនុវត្តការអភិរក្សបេតិកភណ្ឌ។ នាពេលថ្មីៗនេះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរៀបចំសន្និសីទមួយស្តីពី "កិច្ចការពារនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព" សំដៅដាក់ចេញនូវដោះស្រាយជំនះពុះពារលើសស្ថានភាពនេះ។ នៅទីនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្តល់សារសំខាន់ៗស្តីពីកិច្ចការពារនិងពង្រីកនូវតម្លៃរបស់បេតិកភណ្ឌវប្បធម៌វៀតណាម។
នៅឆ្នាំ 1994 UNESCO បានទទួលស្គាល់ឈូងសមុទ្រ Ha Long ជាតំបន់បេតិកភ័ណ្ឌធម្មជាតិពិភពលោកដោយសារតម្លៃពិសេសអំពីទេសភាព។ នៅឆ្នាំ 2000 ឈូងសមុទ្រ Ha Long ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោកទី 2 ដោយសារតែតម្លៃភូមិសាស្ត្រ |
មុននេះនាយករដ្ឋ មន្រ្តីវៀតណាម។ លោក Nguyen Xuan Phuc បានអះអាងថា៖ “បេតិកភ័ណ្ឌវប្បធម៌គឺជារតនៈសម្បត្តិដោយធម្មជាតិអំណោយផលនិងជាការផ្តុំគ្នា ពីពលកម្មច្នៃប្រឌិតដែលបុព្វបុរសបានស្ថាបនាឡើងពីជំនាន់មួយទៅជំនាន់មួយ។ ហើយយើងទាំងអស់គ្នាត្រូវតែជ្រួតជ្រាបនូវស្មារតីគឺ “អ្វីៗក៏អាចសាងសង់បាន ផលិតបាននិងនិពន្ធបានដែរ ប៉ុន្តែបេតិកភណ្ឌកឺមិនអាចបង្កើតបានឡើយ»។ ហេតុដូច្នេះមិនត្រូវបំផ្លិចបំផ្លាញ ធ្វើឲ្យខូចខាតឬបោះបង់ចោលកេរ្តិ៍ដំណែលដោយហេតុផលណាមួយដើម្បីបំរើការអភិវឌ្ឍឡើយ”។
ដោយបានចាត់ទុកថា បេតិកភណ្ឌតាមពិតទៅចំណុះអតីតកាលហើយយើងត្រូវដាស់កុំឲ្យបេតិកភណ្ឌនៅសំងំស្ងៀមឡើយ នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាមត្រូវមានភាពច្នៃប្រឌិតមានការស្វាហាប់ ដើម្បីធ្វើឲ្យបេតិក ភណ្ឌមានតម្លៃធំធេងក្នុងជីវភាពរស់នៅសម័យកាល៖ “ឬត្រូវអប់រំអំពីបេតិកភណ្ឌដើម្បីជាការបំផុសគំនិតចិញ្ចឹមមោទនភាពជាតិ។ ឬមួយទៀតស្វែងរកវិធានការសមស្របដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយច្បាប់ ការចាត់ចែងវិមជ្ឈការ ការបណ្តុះបណ្តាលបុគ្គលិកយកចិត្តទុកដាក់លើជំនាញការ ដើម្បីពង្រីកនូវតម្លៃបេតិក ភណ្ឌ បង្កើតពាណិជ្ជសញ្ញាទេសចរណ៍ជាតិរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជន”។
ភ្លេងវាជវាំង Hue |
យោងតាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដើម្បីអភិរក្សនិងពង្រីកនូវតម្លៃបេតិកភ័ណ្ឌ ចាំបាច់ត្រូវដោះស្រាយសមស្របផលប្រយោជន៍រវាងការអភិរក្សនិងការអភិវឌ្ឍ រក្សាបេតិកភណ្ឌនិងអភិវឌ្ឍន៍ទេសចរណ៍។ ដូច្នេះភារកិច្ចដំបូងរបស់ផ្នែកវប្បធម៌គឺធ្វើយ៉ាងម៉េចដើម្បីបេតិកភណ្ឌបានរស់រានមានជីវិតឡើងវិញ រស់រវើក ជាពិសេសត្រូវបណ្តុះបណ្តាលឲ្យបានប្រភពធនធានមនុស្ស ដែលមានគុណភាពដើម្បីបំពេញតាមតម្រូវការនេះ។
ដោយស្មារតីនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងនូវដំណោះស្រាយជាក់ស្តែងមួយចំនួនដែលក្នុងនោះ ត្រូវបំពេញក្របខ័ណ្ឌច្បាប់ ពង្រឹងការឃ្លាំមើលលើកិច្ចការពារបេតិកភណ្ឌរូបីយ និងអរូបីយ៍ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។ ការគ្រប់គ្រងវិមជ្ឈការនិងកំណត់ច្បាស់អំពីការទទួលខុសត្រូវក្នុងការគ្រប់គ្រងបេតិកភណ្ឌ៕