VOVWORLD_នៅលើពិភពលោកមានចាប៉ីខ្សែមួយជាច្រើនប្រភេទ ប៉ុន្តែ
ចាប៉ីខ្សែមួយឈ្មោះ Bau គឺមានតែនៅប្រទេសវៀតណាមប៉ុណ្ណោះ។ចាប៉ីBau មាន
សំលេងស្រាលស្រទន់គួរឲ្យទាក់ទាញអារម្មណ៍ដែលសមស្របនឹងមនោសញ្ចេតនា
ព្រលឹងនិងភាសារបស់ជនជាតិវៀតណាម។មិនត្រឹមតែជាឧបករណ៍ភ្លេងជា
ប្រពៃណីប៉ុណ្ណោះទេចាប៉ីBauក៏ជាកសិណសាក្សីពិសេសក្នុងការអភិវឌ្ឍន៍នៃ
ប្រវត្តិសាស្រ្តនិងវប្បធម៌វៀតណាមផងដែរ។
ចាប៉ីBauដែលមានឈ្មោះមួយទៀតគឺDoc Huyen Cam នោះជាឧបករណ៍
ភ្លេងរបស់ជនជាតិវៀតណាមហើយត្រូវបានចាត់ទុកជាចាប៉ីវិសេសវិសាលមួយ
ប្រភេទលើពិភពលោក។ទំរង់នៃចាប៉ីនេះគឺសាមញ្ញណាស់។ វត្ថុធាតុដើមសំរាប់
កែច្នៃចាប៉ីនេះរួមមានឬស្សី ពក និងសំបកផ្លែឃ្លោកដែលងាយរកនៅប្រទេស
វៀតណាម។ មុននេះដងចាប៉ីBauត្រូវបានធ្វើអំពីឬស្សីឬពក តែឥឡូវបានធ្វើ
អំពីឈើមួយកំណាត់ប្រវែងប្រមាណ១ម៉ែត្រឯណោះ។ប្រអប់សំលេងរបស់វាធ្វើ
អំពីសំបកផ្លែឃ្លោកហើយមានខ្សែមួយចងសន្ធឹងពីចុងដងព្រហួត។ដងអង្រួន
មុននេះធ្វើអំពីឬស្សីតែសព្វថ្ងៃជំនួសដោយស្នែងក្របីវិញ។រីឯខ្សែចាប៉ីធ្វើពីវលិ្ល
ចេស ហើយក្រោយមកធ្វើអំពីស្ពាន់វិញ។ពេលលេងចាប៉ីBau គេកេះនឹងក្រចក
ដែលបង្កើតឡើងសំលេងឆាងៗហើយគួបផ្សំជាមួយការបញ្ជាដងអង្រួនដើម្បី
បងើ្កតសូរសំលេងពិរោះៗគ្រប់បែបយ៉ាង។ សិល្បករចាប៉ីBau អ្នកស្រីKim Thanh
បានឲ្យដឹងថា
“ ចំណុចពិសេសនៃចាប៉ីBauនោះគឺបង្កើតឡើងសំនៀងស្រុះស្រួលគ្នា។ការ
លេងចាប៉ីប្រភេទនេះមានកាយវិកាសំខាន់២គឺការកាន់ក្រចកកេះខ្សែដើម្បី
បង្កើតឡើងសំលេងនិងការកាន់ដងអង្រួនដើម្បីបង្កើនឬបន្ថយខ្ទង់សំលេង។
នេះជាចំណុចដ៏វិសេសវិសាលនៃចាប៉ីBau ”។
|
ចាប៉ីBau មានសំលេងស្រាលស្រទន់គួរឲ្យទាក់ទាញអារម្មណ៍ដែលសមស្របនឹងមនោសញ្ចេតនា ព្រលឹងនិងភាសារបស់ជនជាតិវៀតណាម |
ក្នុងប្រវតិ្តសាស្រ្តរាប់ពាន់ឆ្នាំរបស់ជនជាតិវៀតណាម ចាប៉ីBauបានចូលរួម
គ្រប់សកម្មភាពសិល្បៈប្រជាប្រិយមានជាអាទិ៍ ចំរៀងXam ចំរៀងCheo Cai
Luong ចំរៀងTai Tu ណាមបូនិងតូរ្យតន្ត្រីព្រះរាជទ្រព្យនៅរាជវាំងហ្វេ។
ចាប៉ីBauគឺដោយជនជាតិវៀតណាមបង្កើតឡើង។តាមសាស្ត្រាចារ្យរង
បណ្ឌិតDang Hoanh Loan អតីតនាយករងវិទ្យាស្ថានតូរ្យតន្ត្រីវៀតណាមបានឲ្យ
ដឹងថាចាប៉ីBauមាននៅប្រទេសវៀតណាមតាំងពីយូរណាស់មកហើយ។ចាប៉ីBau
មានខ្សែមួយហើយមិនដូចទៅនឹងចាប៉ីខ្សែមួយណាមួយលើពិភពលោកនោះ
ឡើយ។សាស្ត្រាចារ្យរង បណ្ឌិតDang Hoanh Loanបានថ្លែងយ៉ាងដូច្នេះថា
“ចាប៉ីBauវៀតណាមក៏ដូចទៅនឹងចំរៀងប្រជាប្រិយវៀតណាមដែរដែលបាន
បង្កើតឡើងចាប់តាំងពីពេលជនជាតិវៀតណាមសំគាល់ខ្លួនជាជនវៀតណាម។
មានការងារ មួយចំនួនដែលចាំបាច់ត្រូវធ្វើដើម្បីបញ្ជាក់អះអាងចាប៉ីBauគឺជា
របស់វៀតណាម។ក្នុងនោះក៏មានការកសាងសំណុំរឿងថ្នាក់ជាតិនិងបង្កើត
វចនានុក្រមតូរ្យតន្រ្តីប្រពៃណីវៀតណាមផងដែរ”។
នាបច្ចុប្បន្ន ចាប៉ីBauរបស់វៀតណាមត្រូវបានឧទ្ទេសនាមជាមួយ
ទស្សនិកជនអន្តរជាតិតាមរយៈការសំដែងសិល្បៈនៅក្នុងនិងក្រៅប្រទេស។
ចាប៉ីBauជាពិតប្រាកដបានរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស
វៀតណាមទៅទូទាំងពីភពលោក៕