ចាប់អារម្មណ៍ជាមួយសិល្បៈពហុជនជាតិនៅ Festival Hue ២០១៤
LE PHUONG -  
|
ចាប់អារម្មណ៍ជាមួយសិល្បៈពហុជនជាតិនៅ Festival Hue ២០១៤ (VOV) |
Vovworld-ក្នុងអំឡុង៩ថ្ងៃប្រព្រឹត្តទៅ Festival Hue ២០១៤ (ចាប់ពីថ្ងៃទី១២
មេសាដល់២០មេសា) គឺបណ្ដាថ្ងៃអតីតរាជធានី Hue ដែលមានសភាពនោះប្រែ
ក្លាយទៅជាផុលផុសជាមួយពន្លឺចែងចាំងតូរតន្ត្រីនិងកម្មវិធីសម្ដែងសិល្បៈ។ ពីឆាកល្ខោនក្នុងបរមរាជវាំងដល់ឆាកល្ខោននានានៅក្នុងទីក្រុងរឺដំបន់ជនបទ
ដំបន់ឆ្ងាយដាច់ស្រយាលនៅ Hue សុទ្ធតែមានកម្មវិធីសម្ដែងរបស់ក្រុមសិល្បៈ
ក្នុងនិងក្រៅប្រទេស។
ក្រុមសិល្បៈអន្តរជាតិចំនួន៦៨ក្នុងនោះមានក្រុមសិល្បៈបទដ្ឋានអន្តរជាតិ
ដូចជាក្រុមសិល្បៈ Bati Holic មកពី Kyoto ជប៉ុនក្រុមសិល្បៈប្រពៃណី Gugak ជាតិ
របស់កូរ៉េខាងត្បូងជាដើម។ បណ្ដាឈុតសម្ដែងវិសេសវិសាលមិនត្រឹមតែទាក់ទាញ
ភ្ញៀវទេសចរណ៍និងប្រជាជនប៉ុណ្ណោះទេ ថែមទាំងបណ្ដាសិល្បករសិល្បការិនីក៏ចូលចិត្តជាមួយការសម្ដែងរបស់ក្រុមសិល្បៈផ្សេងៗទៀតផង។ នាដករ Cristian
Andress ក្រុមសិល្បៈ Los Andes មកពីស៊ីលីបានចែករំលែកថា៖
“យើងខ្ញុំសម្ដែងបណ្ដាឈុតសិល្បៈវប្បធម៍របស់យើងខ្ញុំ បណ្ដារបាំប្រពៃណីរបស់
ប្រទេសជាតិ ដោយហេតុនេះបណ្ដាមិត្តអាចឃើញផ្ទាល់នឹងភ្នែកយើងខ្ញុំរាំយ៉ាងម៉េច។ឆ្នាំនេះមានខឿនវប្បធម៍ជាច្រើនមកពីប្រទេសទ្វីបអាមេរិកឡាទិនដូចជាក្រុមសិល្បៈ
ស៊ីលីយើងខ្ញុំ រឺក្រុមសិល្បៈ Colombi។ យើងខ្ញុំចង់សម្ដែងបំរើមិត្ត។ យើងខ្ញុំក៏ទទួល
បានចំណេះដឹងជាច្រើនអំពីបណ្ដាក្រុមសិល្បៈផ្សេងៗ។”
ក្នុងពេលនោះ ក្រុមសិល្បៈ Cheo ខេត្ត Phu Tho បានផ្ញើរដល់ទស្សនិកជន
រាល់ចង្វាក់ចម្រៀង Xoan ប្រភេទសិល្បៈត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍អង្គការសហប្រជាជាតិ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់មនុស្សលោក។ លោក Ngo Minh Toan ប្រធានក្រុមសិល្បៈ Cheo ខេត្ត
Phu Tho បានឲ្យដឹងថា៖
“Festival ជាឱកាសកម្រមានដើម្បីយើងខ្ញុំជួបជាមួយខឿនវប្បធម៍វិសេសវិសាលលើពិភពលោកក៏ដូចជាដំបន់ដីអតីតរាជធានី Hue។ យើងខ្ញុំបានរៀនសូត្រជួបប្រាស្រ័យជាច្រើនដោយសារប្រទេសនីមួយៗ ក្រុមសិល្បៈនីមួយៗមានផ្នែកពិសេសដោយឡែក។”
នៅ Festival Hueលើកដំបូងដែលបានរៀបចំនាឆ្នាំ២០០០ Festival Hue មានការ
ចូលរួមរបស់ក្រុមសិល្បៈជាង៣០របស់វៀតណាមនិងបារាំង។ក្រោយរយៈពេល៧
លើក Festival បរិមាណនេះបានកើនឡើងជា២ដង។ តាមលោក Valeriu Arteni ឯកអគ្គរដ្ឋទូតរូម៉ានីប្រចាំនៅវៀតណាមថា ប្រការនេះបង្ហាញថា Festival Hue បាន
បង្កើតកំលាំងទាក់ទាញចំពោះមិត្តភក្តិអន្តរជាតិ ទន្ទឹមនឹងនោះបង្ហាញប្រសិទ្ធភាព
របស់គោលនយោបាយពហុបែប ពហុភាគីបនិយកម្មរបស់វៀតណាមមិនត្រឹមតែ
ក្នុងវិស័យនយោបាយ ថែមទាំងក្នុងវិស័យវប្បធម៍ទៀតផង។
“ការចូលរួមរបស់ក្រុមសិល្បៈមកពីប្រទេសជាច្រើនលើកនេះ ជាឯកទគ្គកម្ម។ ក្រុមជាច្រើនមកពីប្រទេសឆ្ងាយដូចជាអាមេរិកឡាទិន ទ្វីបអឺរ៉ុបជាដើម ទ្វីបទាំង៥
សុទ្ធតែមានក្រុមសិល្បៈចូលរួម។ ប្រការនោះបង្ហាញថា ទំនាក់ទំនងអំពីវប្បធម៍
រវាងវៀតណាមនិងប្រទេសនានាបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងវប្បធម៍វៀតណាម
ក៏ទៅដល់បណ្ដាប្រទេសជាច្រើនជាង។”
តាមរយៈពិធីបុណ្យនានា Festival Hue បានក្លាយទៅជាឆាកល្ខោនគួរឲ្យទាក់ទាញរបស់ក្រុមសិល្បៈអន្តរជាតិមកចូលរួម ហើយពេលលាគ្នា អ្នកណាក៏រំភើបចិត្តចំពោះ
ជប់លៀងសិល្បៈនានាក្នុងចំណងប្រាស្រ័យរវាងបណ្ដាប្រជាជាតិបណ្ដាប្រទេស៕
LE PHUONG