ចំរៀង Cheo បុរាណលើឆាកល្ខោនទំនើប

ចំរៀង Cheo បុរាណលើឆាកល្ខោនទំនើប - ảnh 1
កម្មវិធី សិល្បៈ” នារីក្នុងតចំរៀងប្រជាប្រិយ“ប៉ុនប៉ងបង្ហាញនូវសោភ័ណ្ណភាពវប្បធម៌នៃសិល្បៈចំរៀង Cheo ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រជាកសិករនៅតំបន់ដីសណ្តរភូមិភាគខាងជើងវៀតណាម

VOVWORLD_កម្មវិធី សិល្បៈក្រោមចំណងជើងថា” នារីក្នុងចំរៀង ប្រជាប្រិយ “គឺ
ជាការសំដែងបណ្តាបទ ចំរៀង Cheo បុរាណ តាមរយៈសំនៀងរបស់​ក្រុម​អ្នកចំរៀង
ជួរមុខ។ នេះជាការគួបផ្សំរវាងតូរ្យតន្រ្តីជាមួយវិចិត្រកម្មដែល​ប្រារព្វឡើងនៅក្រុង
ហាណូយថ្មីៗនេះ។ ការសំដែងចំរៀងCheo ត្រូវបាន​រៀបចំឡើងនៅលើឆាកទំនើប
តុបតែងដោយវិចិត្រករមួយរូបជាអ្នកនិយម​ចូលចិត្តតំលៃប្រពៃណីជាតិ។ កម្មវិធី
សិល្បៈ” ​នារីក្នុងតចំរៀងប្រជាប្រិយ“​ប៉ុនប៉ងបង្ហាញនូវសោភ័ណ្ណភាពវប្បធម៌នៃ
សិល្បៈចំរៀង Cheo ដែលមាន​អាយុកាលរាប់ពាន់ឆ្នាំរបស់ប្រជាកសិករនៅតំបន់ដី
សណ្តរភូមិភាគខាងជើងវៀតណាម។

ឃ្លាដកស្រង់ក្នុងរឿងល្ខោន “ Xuy Van ធ្វើពុតឆ្កួត “ ដែលលោក​អ្នក​កំពុង​កំសាន្ត
នោះស្តីអំពីនារីម្នាក់ឈ្មោះ Xuy Van។ ឃ្លាដកស្រង់នេះបង្ហាញ​នូវ​ការឈឺចាប់របស់
នាងដែលជាអ្នកឆាប់ទន់ជ្រាយនឹងសេចក្តីស្នេហា​ដែល​កំពុងធ្លាក់​ក្នុងសភាពទុក្ខ
ព្រួយដោយស្រលាញ់គេតែម្នាក់ឯង។​ នារីរូបនេះ​ចង់បោះបង់ចោលទំនាក់តំនងប្តី
ប្រពន្ធដើម្បីរត់ទៅតាមប្រុសថ្មី។ ចូលរួមការសំដែងរឿងល្ខោនXuy Van ធ្វើពុតឆ្កួត
នេះគឺសិល្បករសិល្បការិនី​នៃ​ក្រុម​”តូរ្យតន្រ្តី Dong Kinh”។ រាត្រី” នារីក្នុងចំរៀង
ប្រជាប្រិយ “យកអត្ថន័យពី​បណ្តា​គំនូរ​​ប្រជាប្រិយលើក្រដាស់ធ្វើពីសំបកដើមឈើ
របស់វិចិត្រករ Ly Truc Son ដែលតាំងបង្ហាញនៅមជ្ឈមណ្ឌលវប្បធម៌បារាំងក្រុង
ហាណូយ។​ ក្នុងតួនាទីជាអ្នកតុបតែងឆាកល្ខោនវិចិត្រករLy Truc Sonបានឲ្យដឹង
ថា

"ខ្ញុំតុបតែងឆាកល្ខោនដោយការគូររូបភាពនានាតាមចំណាប់អារម្មណ៍​ខ្លួនឯង។ 
បន្ទាប់ពីតុបតែងវាំងននមកខ្ញុំមានគំនិតថ្មីភ្លាមៗហើយបន្តការ​លំអរឆាកល្ខោន
សំរាប់ត្រៀមរៀបចំឲ្យក្រុមសិល្បករសំដែងល្ខោន Cheo" ។

ក្នុងកម្មវិធី” នារីក្នុងចំរៀង ប្រជាប្រិយ “នេះបណ្តាសិល្បករបានសំដែង នូវ
សំលេងដ៏ស្អាតរបស់ខ្លួនដោយមិនប្រើមីក្រូក្នុងគោលបំណងបង្ហាញនូវតំលៃ
វប្បធម៌ជាប្រពៃណីជូនដល់ទស្សនិកជន។ នេះជាការគួបផ្សំរវៀងតូរ្យតន្រ្តីជា
មួយវិចិត្រកម្មដោយមានការចូលរួមពីសិល្បករសិល្បការិនីល្បីឈ្មោះក្នុង​
មជ្ឈដ្ឋានចំរៀង Cheo វៀតណាមដូចជាសិល្បករប្រជាជនThanh Hoai 
សិល្បការិនីឆ្នើមThanh Binh​ សិល្បការិនី Thuy Ngan និងសិល្បករ ​Manh Phong
 ជាដើម។ មិនដូចការសំដែងរឿងល្ខោន​ចំរៀង ​Cheo ទាំង​ស្រុង​​នោះទេ​កម្មវិធី
នេះគ្រាន់តែឧទេ្ទសនាមជាមួយទស្សនិកជនអំពី​ឈុត​ដក​ស្រង់មួយចំនួនពិរោះ
បំផុតក្នុងរឿង “ Xuy Van ធ្វើពុតឆ្កួត” ” Chinh Phu” ” ក្រុមតន្រ្តីជិតរលាយ” និង
”ពីងពាងត្បាញសំបុក”។​ សិល្បការិនីប្រជាជន​Thanh Hoai ចែករំលែកថា

"កម្មវិធីនេះខុសប្លែកពីកម្មវិធីផ្សេងៗ។ រចនាបទនេះហៅថា” នារី​ក្នុងចំរៀង
ប្រជាប្រិយ “គឺយើងខ្ញុំគ្រាន់តែច្រៀងបណ្តាបទចំរៀង Cheo បុរាណដោយដូន
តាបន្សល់ទុកមកហើយដកស្រង់ឈុតពិសេសតែប៉ុណ្ណោះ។ ឧទាហរណ៍ក្នុងរឿង
 “ Xuy Van ធ្វើពុតឆ្កួត”យើងខ្ញុំសំដែងឈុតនាងរវៃ​អំបោះត្បាញក្រណាត់"។

រីឯលោក Dam Quang Minh ជា​អ្នកផ្តើមគំនិតកម្មវិធីបានឲ្យដឹងថា” នារីក្នុង
ចំរៀងប្រជាប្រិយ “ត្រូវបានរៀបចំឡើងវិញដើម្បីលើកកំពស់​លក្ខណៈសិល្បៈនិង
ភាពរស់រវើកឲ្យសំស្របជាមួយទស្សនិកជននាបច្ចុប្បន្ន។ ឯលោក Minhសំណោះ
សំណាលថា

"ការគួបផ្សំរវាងតូរ្យតន្រ្តីជាមួយវិចិត្រកម្មបានបង្កើតឡើងនូវឆាកល្ខោនខុស
ប្លែកមួយជាមួយពណ៌និងរបៀបសំដែងខុសប្លែកដោយការគោរពភាពបុរាណនិង
បញ្ចូលនូវវិចិត្រកម្មយុគសម័យទៅក្នុងការសំដែងផង។តាមរយៈបទចំរៀង Cheo 
នានាអ្នកផងនឹងចាប់អារម្មណ៍បាននូវមនាសញ្ចេតនា​របស់ជនជាតិវៀតណាម"។

ចំណែកបណ្តាសិល្បករសិល្បការិនីចង់ពង្រីកការសំដែងចំរៀងCheoដើម្បីឧទេ្ទស
នាមទ្រព្យសម្បតិ្តជាតិនេះដល់ជំនាន់យុវវ័យ។ សិល្បករិនីឆ្នើម ​Doan Thanh Binh
បានសំណេះសំណាលថា

"យើងខ្ញុំជាសិល្បករដែលផ្សាភ្ជាប់ជីវិតខ្លួនជាមួយសិល្បៈដូចជា Cheo អីចឹង។
 ក្នុងចំណាមនោះមានអ្នកចំរៀងអ្នកដេញចាប៉ីដែលរៀនពីជំនាន់មុននិងរៀនដោយ
ខ្លួនឯង។ គោលដៅរបស់យើងខ្ញុំគឺថែរក្សាសិល្បៈប្រពៃណី​ជាតិតាមរយៈការ
សំដែងជាមួយជំនាន់យុវជន"។

បន្ទាប់ពីកម្មវិធីនេះក្រុម”តូរ្យតន្រ្តី Dong Kinh”គ្រងនឹងរៀបចំកម្មវិធី​សំដែង​សិល្បៈ
មួយទៀតនាចុងឆ្នាំ២០១៥ដោយគួបផ្សំរវាងកំណាព្យ​នឹង​តូរ្យតន្រ្តីក្រោមប្រធានបទ
”ចំរៀងបំពេកូននៃឬស្សី”៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ