(VOVworld)-ចំរៀងHueត្រូវបានចាត់ទុកជាប្រភេទតូតន្រ្តី១ក្នុងចំណោមប្រភេទតូរ
តន្រី្តជនជាតិចំនួន៣ ដែលមានសង្វាក់អន្លង់អន្លោចពោពេញដោយមនោសញ្ចេត
នា ដែលមានតួនាទីជាអាវុធស្មារតីមានឥទ្ធិពលបំផុសឡើងនូវទឹកចិត្តស្នេហាជាតិ
របស់ប្រជាជនលើរលកវិទ្យុសម្លេងវៀតណាមគា្រប្រឆាំងចក្រព័ត្តិអាមេរិក។ សំ
នៀងច្រៀង សំលេងចាប៉ីបានផ្សាភ្ជាប់ជាមួយចំរៀង Hue នាគ្រាមុននេះ ដូចជា
សិល្បៈករ Tran Ngoc Bich, Mong Ứng សិល្បៈការិនី Ton Nu Thi Ninh, Chau Loan
និង Hong Le។ល។ សិល្បៈករទាំងនេះ អ្នកខ្លះបានលាចាកលោកទៅហើយក្តី ប៉ុន្តែកម្លាំងរស់របស់ប្រភេទតូរតន្រ្តីជនជាតិនេះនៅតែរស់រវើកសក្តិសមទទួល
បានការគោរពនិងថែរក្សាជារៀងរហូត។
ទន្ទឹមនឹងព័ត៌មានព្រឹត្តការណ៍ទាន់ហេតុការនិងបានផ្សាយជាបន្តបន្ទាប់ តូរតន្រ្តីលើរលកវិទ្យុសម្លេងវៀតណាមក៏មានតួនាទីសំខាន់ដែរ។ ក្តាប់ជាប់បាន កម្លាំងរស់ដ៏ធំធេងរបស់តូរតន្រ្តី ជាពិសេសគឺតូរតន្រ្តីជនជាតិ ក្រុមចំរៀង Hue នៃវិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងតាំងពីប្រជាជនវៀតណាមកំពុង
ប្រយុទ្ធប្រឆាំងចក្រព័ត្តិអាមេរិក។
|
សិល្បៈការិនី Chau Loan (រូបថតៈ ឯកសារ) |
តន្រ្តីករ Phan Phúc ជាអតីតប្រធានក្រុមអ្នកចំរៀងនៃវិទ្យុសម្លេងវៀតណាម
បានឲ្យដឹងថា មិនមែនជាការចៃដន្យទេដែលចំរៀង Hue ត្រូវបានជ្រើសរើស
ជាប្រភេទសិល្បៈមួយក្នុងចំណោមប្រភេទសិល្បៈចំនួន៣របស់ក្រុមតូតន្រ្តីជន
ជាតិនៃក្រុមអ្នកចំរៀងនៃវិទ្យុសម្លេង វៀតណាមនាគ្រាប្រឆាំងចក្រព័ត្តិអាមេរិក
សង្រ្គោះប្រទេសជាតិ។ ជនជាច្រើនរូប ក្នុងគ្រានោះបានរំលឹកឡើងវិញថា បទ
ចំរៀង Hue បានផ្សាយលើវិទ្យុសម្លេង វៀតណាមសុទ្ធតែបានជ្រៀបចូលក្នុង
អារម្មណ៌របស់មនុស្សគ្រប់រូប។ តន្រ្តីករ Phan Phuc ឲ្យដឹងថា៖
“នាគ្រានោះ គ្រាន់តែស្តាប់វិទ្យុសម្លេងវៀតណាមទើបនឹងបានស្តាប់កំសាន្ត
ចំរៀង Hue ទាំងតំបន់ Hue និងភាគកណ្តាលផង។ ប្រជាជនស្តាប់តែវិទ្យុជាតិ
ដើម្បីដឹង ព័ត៌មាន ដោយហេតុនេះហើយទើបត្រូវបានផ្សាយចំរៀង Hue ។មុន
ពេលចេញទៅសមរភូមិ យុទ្ធជនតែងតែស្តាប់វិទ្យុ និងកំសាន្តបទចំរៀង Hue។
ដោយហេតុនេះត្រូវមាន អាហារស្មារតីដើម្បីបំរើជនរួមជាតិ ក្នុងនោះមានចំរៀង
Hue”។
ឈ្មោះសិល្បៈករ សិល្បៈការិនីបានផ្សារភ្ជាប់ជាមួយចំរៀង Hue លើរលក វិទ្យុសម្លេងវៀតណាមនាគ្រាដំបូង ត្រូវគិតដល់សិល្បៈការិនី Chau Loan ឬ សិល្បៈ
ការិនី Hong Le ។ សំនៀងរបស់សិល្បៈការិនី Chau Loan ត្រូវបានគេ ស្គាល់ដល់
ជាច្រើនបង្អស់។ បទចំរៀងដែលច្រៀងដោយលោកស្រីត្រូវបានផ្សាយ ជាច្រើន
លើរលករបស់វិទ្យុសម្លេង ជាពិសេសគឺតាមរយៈបទកំណាព្យរបស់កវី To Huu
ដូចជា “រយៈពេល៣០ឆ្នាំជីវិតយើងមានបក្សកុម្មុយនិស្ត” “បទចំរៀងនិទាឃៈ
រដូវឆ្នាំ១៩៦១” ឬ “អ្នកម្តាយឈ្មោះ Suot”ជាដើម។
សិល្បៈករឆ្នើម លោក Dao Quy Duy ឲ្យដឹងថា៖ តាំងពីពេលបង្កើតក្រុមអ្នក
ច្រៀងបទចំរៀង Hue (ឆ្នាំ១៩៥៥)មក សំនៀងរបស់សិល្បៈការិនី Chau Loan បាន ធ្វើឲ្យរំជួលចិត្តមនុស្សជាច្រើនរូបនៅសង្ខាងទន្លេ Hien Luong កំពង់ Tung Luat ៖
“នាគ្រានោះ ពីស្ពាន Hien Luong ដល់កំពង់ Tung Luat សុទ្ធតែមានបងប្អូន ជាជននៅភាគខាងជើងមកទស្សនា។ កំពង់ Tung Luat មានប៉ុស្តិ៍យាមដែល ប៉ូលិសទាំងសង្ខាងអាចជួបប្រាស្រ័យ ហើយបានផ្លាស់វែនគ្នារៀងរាល់សប្តាហ៍។
មានថ្ងៃ១ ក្រុមអ្នកចំរៀងនៃវិទ្យុសម្លេងវៀតណាមបានមកសម្តែង។ ដោយសារ មិនចង់ឲ្យទាហានទៅទស្សនានិងកំសាន្តបទចំរៀង Hue ដូច្នេះមេបញ្ជានៅទី
នេះ បានបិទទ្វាប៉ុស្តិ៍យាមមិនឲ្យទាហានចេញទៅក្រៅ។ ប៉ុន្តែ ទាហារក្នុងប៉ុស្តិ៍
យាមនេះ បានលួចចេញទៅក្រៅទស្សនាការសម្តែងរបស់សិល្បៈការិនី Chau
Loan និងសិល្បៈករ សិល្បៈការិនីរបស់ក្រុមអ្នកចំរៀងនៃវិទ្យុសម្លេងវៀតណាម”។
សិល្បៈការិនី Hong Duyen គ្មានវត្តមានក្នុងក្រុមអ្នកច្រៀងចំរៀង Hue ឡើយ ប៉ុន្តែសំនៀងរបស់លោកស្រីត្រូវបានមិត្តអ្នកស្តាប់ស្រឡាញ់រាប់អាននាគ្រា
សង្រ្គាម។រំលឹកអំពីគ្រាមុននេះ លោកស្រីសំនេះសំណាលថា៖
“ពេលមកធ្វើការនៅវិទ្យុសម្លេងវៀតណាម ខ្ញុំបំពេញភារកិច្ចនៅភូមិភាគ
ទី៤។ នាគ្រានោះគឺសហាវអស្ចារ្យណាស់ សម្តែងបំរើកងទ័ពលើទីលានកាំភ្លើងធំ
។ ប៉ុន្តែ គ្រាសង្គ្រាមនោះអ្នកណាក៏ធ្វើដូច្នេះដែរ។ហើយគ្រានោះ ចំរៀង Hue ក៏
ជានាទី ស្នូលរបស់តំបន់ភូមិភាគទី៤ដែរ”។
ក្នុងគា្រនោះ ចំរៀង Hue រួមចំណែកផ្សារភ្ជាប់ប្រជាជនភាគកណ្តាល។ ប្រជាជននិងយុទ្ធជនលើសមរភូមិទាំងពីរបានរួមគ្នាផ្ទាងស្តាប់ បទចំរៀង Hue ដែលសម្តែងដោយសិល្បៈករ សិល្បៈការិនីនៃវិទ្យុសម្លេងវៀត ណាម។ ការស្រុះចិត្តគំនិត្យក្នុងសង្វាក់បទចំរៀងទាំងអស់នោះបានជ្រៀបចូល ក្នុងអារម្មណ៌របស់មនុស្សគ្រប់រូបដើម្បីរួមដៃផ្សារភ្ជាប់ភាគទាំងពីររបស់វៀត
ណាម៕