ចំរៀងរបាំសាលាភូមិនៅតំបន់ឥសាន្តវៀតណាម

VOVWORLD-ចំរៀងរបាំសាលាភូមិជារបៀបសំដែងសិល្បៈ ប្រពៃណីដ៏ វិសេស
វិសាលនៃប្រជាជននៅតំបន់ក្បែរឆ្នេរសមុទ្រខេត្ត Quang Ninh​ប៉ែកឥសាន្ត វៀតណាម
។  ​សិល្បៈ​ប្រភេទមួយនេះទើបនឹងបានក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀត
ណាមទទួលស្គាល់ជាកេរ៌្តដំណែលវប្បធម៌អរូបីជាតិ។

ចំរៀងរបាំសាលាភូមិនៅខេត្ត Quang Ninhតែងតែត្រូវបានសំដែងក្នុងឱកាស
​បុណ្យ​ទាន​នារដូវផ្ការីកនៅក្នុងបរិវេណសាលាភូមិសំដៅស្ងើចសសើរអ្នកតា​និង​វីរៈជន
ដែលមានគុណូបការៈបង្កើតនិងការពារប្រទេសជាតិព្រមទាំងបួងសួងសូមឲ្យទេវតា
តាមជួយថែរក្សាផ្ដល់នូវសេចក្ដីសុខនិងភាពសំបូរសប្បាយរុងរឿងដល់អ្នកភូមិ។ 
កេរ៌្តដំណែលវប្បធម៌អរូបី​ចំរៀង​របាំ​សាលាភូមិមួយនេះ​ឥឡូ​វមានត្រឹម​តែ​នៅឃុំ២គឺ
ឃុំ Van Ninh និង Quang Nghia​​ ខេត្ត Mong Cai ជាប់ព្រំដែនវៀតណាម ចិន​តែ
ប៉ុណ្ណោះ។ តាមលោក Nguyen Quang Vinh ប្រធានសមាគមសិល្បៈ​ប្រជាប្រិយខេត្ត
  Quang Ninh បានឲ្យដឹងថា
“ប្រភពដើមនៃសិល្បៈចំរៀងរបាំសាលាភូមិ មានតាំងពីសតវត្សទី១៣មក ពោល
គឺ ក្រោយពីវីរៈជន Ly Thuong Kiet នាំទ័ពពីភូមិភាគកណ្ដាលមកប្រមូលផ្ដុំ នៅ ទីនេះ
 ទើបបន្សល់ទុកមកនូវសិល្បៈប្រភេទមួយនេះ។ ទី២គឺ ប្រជាពលរដ្ឋ នៅភាគកណ្ដាល
ដូចជាខេត្ត Nghe An  Ha Tinh  Thanh Hoa មកប្រកបរបរនេសាទ នៅតំបន់នេះ រួច
កសាងសាលាភូមិនិងទីសក្ការៈបូជាអ្នកមានសគុណជាមួយ​ប្រទេស​ជាតិ។ ឃុំ Van
Ninh គឺជាស្រុកកំណើតមួយរបស់ចំរៀងរបាំសាលាភូមិ”។

ចំរៀងរបាំសាលាភូមិនៅតំបន់ឥសាន្តវៀតណាម - ảnh 1
សិល្បៈប្រភេទមួយនេះទើបនឹងបានក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមទទួលស្គាល់ជាកេរ៌្តដំណែលវប្បធម៌អរូបីជាតិ


ចំរៀងសាលាភូមិចាប់ប្រភពពីសិល្បៈចំរៀង Tru វៀតណាម។ តែចំណុច​ខុស​គ្នា
គឺក្នុងការសំដែងចំរៀងសាលាភូមិនេះមានបន្ថែម​របាំអុជធូបទៀន​ជូនផ្កា​ដល់អ្នកតា
ដោយគ្រាន់តែរៀបចំឡើងក្នុងបរិវេណសាលាភូមិនាឱកាសបុណ្យទាននៅដើមរដូវ
ផ្ការីកប៉ុណ្ណោះ។ ក្នុងគ្រួសារមានឪពុកម្ដាយទៅទស្សនា​គេសំដែង​ចំរៀង​សាលាភូមិ
ហើយមកផ្ទះបង្រៀនឲ្យកូនចៅវិញ។ក្នុងការសំដែង​ចំរៀង​សាលា​​ភូមិមានទាំងរបាំ
ទៀតផង។កាយវិកាទន់ភ្លន់របស់នាដក នាដការួមជាមួយ​សំលេងស្គរធំស្គរឆៃយ៉ាំនិង
ត្រឡោកបានបង្កើតឡើងបរិយាកាសយ៉ាងផុលផុសនៃពិធីបុណ្យ។ ការសំដែង
សិល្បៈប្រភេទនេះរួមមានសិល្បករសិល្បៈការិនី៥នាក់ក្នុងនោះមានសិល្បករមួយ
នាក់ដេញចាប៉ីDayជាចាប៉ីដងវែងម្យ៉ាងមាន៣ខ្សែ សិល្បករមួយនាក់ទៀតទូងស្គរ
 និងអ្នកចំរៀងនារី៣នាក់។ សិប្បការី Hoang Thi Thao អាយុ៨០ឆ្នាំនៅក្លិបសិល្បៈ
ប្រជាប្រិយភូមិ Nam ឃុំ Van Ninh ក្រុង Mong Cai បានឲ្យដឹងថា

“នាគ្រានោះ ម្ដាយនាងខ្ញុំជាសិល្បៈការិនីហើយបានបង្រៀនឲ្យខ្ញុំចេះច្រៀង។
 នាងខ្ញុំជក់ចិត្តនឹងការសំដែងសិល្បៈណាស់ហើយវប្បធម៌ប្រជាប្រិយបានជ្រាបចូល
អារម្មណ៍របស់នាងខ្ញុំ”។

ក្រៅពីសិប្បការី Hoang Thi Thao នៅក្លិបសិល្បៈប្រជាប្រិយភូមិ Nam នៅមាន​
សិប្បការី​ប្រជាប្រិយ២នាក់ទៀតឈ្មោះPhong Thi Gai និង Nguyen Thi Tu។ គេជា​
ជំនាន់​សិប្បក​ទី៣​នៅឃុំ Van Ninh ដែលចេះច្រៀងនិងរាំបទបុរណទាំងអស់។ ​
សិប្បការី ​Nguyen Thi Tu អាយុ​៨៤ឆ្នាំបានសំណេះសំណាលថា

"ការសំដែងសិល្បៈនេះ មុនដំបូងយើងត្រូវតែជូនពរដល់អ្នកតាសិនសឹមច្រៀង។
 បើច្រៀងខុសគឺមានកំហុសជាមួយអ្នកតាដោយមិនអាចព្រមទទួលបានឡើយ។
បន្ទាប់មកជូនពរឲ្យទឹកដីនិងមនុស្សមានសេចក្ដីសុខនិងភាពសំបូររុងរឿង"។

បន្ទាប់ពីការច្រៀងកោតសសើរអ្នកតាមកក្រុមសិប្បការីអាចច្រៀងតាមចិត្តអំពីការ
គោរពស្មោះត្រង់ជាមួយស្ដេច ការប្រដៅអំពីសិលធម៌ ទឹកចិត្តស្មោះស្ម័គ្រនិងមនោ
សញ្ចេតនាក្នុងជីវភាពរស់នៅ។ តាមរយៈបទចំរៀងទាំងនោះបានបង្ហាញឲ្យឃើញ
នូវទិដ្ឋភាពសង្គមនិងវប្បធម៌របស់ប្រជាជននៅដំបន់ជាប់ឆ្នេរសមុទ្រតាំងពីមុននេះ
មក។ នាបច្ចុប្បន្ននេះក្លិបសិល្បៈប្រជាប្រិយភូមិ Nam ឃុំ Van Ninhបាន​ទាក់ទាញ
បន្ថែមសមាជិកមកចូលរួមកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យាយ Le
 Thi Loc ប្រធានក្លិបសិល្បៈប្រជាប្រិយភូមិ Nam បានឲ្យដឹងថា

"ឃុំ Van Ninh របស់យើងខ្ញុំមានប្រពៃណីសិល្បៈតាំងពីយូរណាស់មក​ហើយ​។
 ​នាថ្ងៃដំបូងបង្កើតក្លិបមានសមាជិកតែ១៨នាក់ប៉ុណ្ណោះ។​បន្ទាប់មក​ចំនួន​អ្នក​ចូល​រួម
កើនឡើងជាបណ្ដើរៗហើយឥឡូវមានគ្នា៤២នាក់។ក្លិបធ្វើសកម្មភាពទៀង​ទាត់
ណាស់ដោយបើកទ្វារ៣ពេលជារៀងរាល់សប្ដាហ៍"។

នាបច្ចុប្បន្ននេះខេត្ត Quang Ninh កំពុងអនុវត្តគំរោងការ”​ កសាងកម្មវិធី​សំដែង
​សិល្បៈ​ប្រជាប្រិយឲ្យក្លាយទៅជាផលិតផលទេសចរណ៍” ​ក្នងនោះមាន​ចំរៀង​របាំ
សាលាភូមិផង។ ក្នុងគោលបំណងអភិរក្សនិងពង្រីកតំលៃវប្បធម៌​អរូបីចំរៀងរបាំ
សាលាភូមិនេះសមាគមសិល្បៈប្រជាប្រិយខេត្ត Quang Ninh​ បាន​មាន​របបលើក
ទឹកចិត្តជាសំភារៈចំពោះសិប្បកជើងចាស់នានា​ព្រមទាំង​ផ្សព្វ​ផ្សាយឯកសារ ឋាស
CD – DVD និងបើកមហោស្រពសំងែងចំរៀងរបាំ​សាលា​ភូមិជាប្រចាំនៅតាមគ្រប់
តំបន់ក្នុងខេត្តនិងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ