ចរិយាសម្បត្តិរបស់ជាតិស្ដែងចេញពីប្រភពដើម
PHI HA -  
(VOVWORLD) - ក្នុងចំណោមអ្នកអក្សរសាស្រ្តដើមកំណើត វៀត ណាមដែលរស់នៅឯបរទេសនោះមានមនុស្សមួយចំនួននិពន្ធជាភាសាវៀតណាម ខ្លះទៀតប្រើភាសានៃប្រទេសសាមីហើយសំរេចបានជោគជ័យគួរឲ្យកត់សំគាល់។ អត្ថបទក្រោមចំណងជើងថា”ចរិយាសម្បត្តិរបស់ជាតិស្ដែងចេញពីប្រភពដើម”របស់អ្នកស្រីPhi Ha នឹងឧទ្ទេសនាមអំពីអ្នកអក្សរសាស្រ្តមួយចំនួនដែលលក្ខណៈដើមកំណើតវៀតណាមរបស់គេបានជួយបង្កើតឡើងស្នាដៃល្អៗ។
ក្នុងចំណោមអ្នកអក្សរសាស្រ្តដើមកំណើតវៀតណាមដែលរស់នៅឯបរទេសនោះមានមនុស្សមួយចំនួននិពន្ធជាភាសាវៀតណាម ខ្លះទៀតប្រើភាសានៃប្រទេសសាមីហើយសំរេចបានជោគជ័យគួរឲ្យកត់សំគាល់។ អត្ថបទក្រោមចំណងជើងថា”ចរិយាសម្បត្តិរបស់ជាតិស្ដែងចេញពីប្រភពដើម”របស់អ្នកស្រីPhi Ha នឹងឧទ្ទេសនាមអំពីអ្នកអក្សរសាស្រ្តមួយចំនួនដែលលក្ខណៈដើមកំណើតវៀតណាមរបស់គេបានជួយបង្កើតឡើងស្នាដៃល្អៗ។
ពេលនិយាយពីកត្តាទាំងឡាយដើម្បីបង្កើតឡើងស្នាដៃអក្សរសាស្រ្តល្អនោះលោក Giap Van Chung ជាអ្នកបកប្រែអក្សរសាស្រ្តហុងគ្រីទៅជាភាសាវៀតណាមបានវាយតំលៃថាកត្តាសំខាន់មួយនោះគឺត្រូវតែមានអត្តសញ្ញាណជាតិខ្ពស់។ ពោលគឺវណ្ណកម្មនោះត្រូវតែមានការបង្ហាញនូវអត្តសញ្ញាណរបស់ជនជាតិណាមួយដើម្បីឧទ្ទេសនាមជាមួយមិត្តអ្នកអានពិភព លោក។ លោក Giap Van Chung បានថ្លែងថា
“នៅលើពិភពលោកមានអ្នកនិពន្ធមួយចំនួនដែលមិននិពន្ធជាភាសានៃជនជាតិខ្លួនក៏ដោយតែនៅសំរេចជោគជ័យ។ ក្នុងចំណោមនោះមានអ្នកអក្សរសាស្រ្ត Kazuo Ishiguro ដែលបានទទួលពានរង្វាន់ Nobel ឆ្នាំ២០១៧។ លោកមានដើមកំណើតជប៉ុន ក្នុងវ័យ៦ឆ្នាំលោកទៅរស់នៅប្រទេសអង់គ្លេស។ លោកនិពន្ធជាភាសាអង់គ្លេសហើយពិតប្រាកដថានិយាយភាសាអង់គ្លេសស្ទាត់ជាងភាសាជប៉ុន។ ខ្ញុំធ្លាប់បកប្រែបទសម្ភាសលោកដ៏វែងមួយទៅជាភាសាវៀតណាមមុននេះជាង១០ឆ្នាំ។ ក្នុងនោះលោកមិនច្រានចោលនូវប្រភពដើមជាជន ជាតិអាស៊ីរបស់ខ្លួនឡើយ។ ហើយលោកក៏គោរពនិងវាយតំលៃខ្ពស់នូវគ្រប់តំលៃរបស់ជនជាតិជប៉ុនតាំងពីមុនមកដែលលោកបានស្នងមរតក”។
លោក Giap Van Chung ជាអ្នកបកប្រែអក្សរសាស្រ្តហុងគ្រីទៅជាភាសាវៀតណាម |
អ្នកស្រី Lin Da Le ជាអ្នកអក្សរសាស្រ្តជួរមុខមួយរូបនៅប្រទេសបារាំងនាបច្ចុប្បន្ន។អ្នកស្រីបាននិពន្ធសៀវភៅចំនួនជាង២០ក្បាលហើយធ្លាប់បានជ្រើសរើសឲ្យឈរឈ្មោះទទួលពានរង្វាន់ Goncourt ដ៏ថ្លៃថ្លាបំផុតនៃប្រទេសបារាំងសំរាប់វណ្ណកម្មមានចំណងជើងថា”រលោកក្រោមផ្ទៃទឹក”។ Lin Da Le កើតនៅវៀតណាមហើយផ្លាស់ទៅរស់នៅបារាំងតាមម្ដាយដែលមានសញ្ជាតិបារាំងក្នុងពេលដែលឪពុកគាត់នៅហ្នឹងវៀតណាម។ការព្រាត់ប្រាសនេះធ្វើឲ្យអ្នកស្រីឈឺចាប់មិនចេះចប់ហើយបានស្ដែងឡើងតាមស្នាដៃអក្សរសាស្រ្តនានារបស់ខ្លួន។ អ្នកស្រី Lin Da Le បានសំណេះសំណាលថា
“អនុស្សាវរីយរបស់ខ្ញុំពីកុមារភាពនៅវៀតណាមបានជៈឥទ្ធិពលយ៉ាងខ្លាំងលើស្នាដៃអក្សរសាស្រ្តមួយចំនួនរបស់ខ្ញុំ ពិសេសគឺសៀវភៅស្ដីពីបិតា។ ព្រោះវ័យកុមារភាពរបស់ខ្ញុំមានទំនាក់ទំនងជាមួយឪពុកខ្ញុំនិងជាមួយអ្វីៗដែលលោកបានប្រដៅអប់រំខ្ញុំ”។
អ្នកស្រី Lin Da Le ជាអ្នកអក្សរសាស្រ្តជួរមុខមួយរូបនៅប្រទេសបារាំងនាបច្ចុប្បន្ន |
ដើម្បីប្រដេញតាមការនិពន្ធអក្សរសាស្រ្តជាភាសាបារាំង អ្នកស្រីមិនប្រើប្រាស់ភាសា វៀត ណាមទេ។ម្យ៉ាងទៀតការនឹកនាដល់បិតានៅលោកខាងកើតនិងការរស់នៅក្នុងលំហវប្បធម៌លោកខាងលិចបែបនេះ ក៏ធ្វើឲ្យអ្នកស្រីរិះគិតនិងព្រួយចិត្តយ៉ាងខ្លាំងដែរ។ ប្រការនេះត្រូវបានអ្នកស្រីរំលឹកហើយរំលឹកទៀតក្នុងបណ្ដាស្នាដៃអក្សរសាស្រ្តរបស់ខ្លួន។
អ្នកអក្សរសាស្រ្ត Kim Thuy ជាជនជាតិកាណាដាដើមកំណើតវៀតណាម។ អ្នកស្រីបាននិពន្ធប្រលោមលោកក្រោមចំណងជើងថា”Ru”(បំពេ)ដែលបានទទួលរង្វាន់អក្សរសាស្រ្ត ២០១០របស់ប្រទេសកាណាដានិងបានបោះពុម្ភផ្សាយនៅប្រទេសជាច្រើន។ អ្នកអក្សរសាស្រ្ត Kim Thuy ឲ្យដឹងថាវណ្ណកម្មនេះទោះបីជាបានសរសេរជាភាសាបារាំងក្ដីតែរូបភាពនិងចង្វាក់របស់វាគឺរបស់វៀតណាមវិញ។
“ចំពោះខ្ញុំ ចង្វាក់នៃអក្សរសាស្រ្តក៏មានសារសំខាន់ដូចសាច់រឿងដែរ។ ប្រលោកលោក ” Ru”ជាឧទាហរណ៍មួយ។ ខ្ញុំមិនមែនជាកវីទេតែការជ្រើសរសើពាក្យពេចន៍គឺសំខាន់ណាស់។ហើយពាក្យពេចន៍មួយៗមានគុណភាពដោយឡែក មានពណ៌ដោយឡែក មានចង្វាក់និងគន្ធាដោយឡែក”។
អ្នកអក្សរសាស្រ្ត Kim Thuy ជាជនជាតិកាណាដាដើមកំណើតវៀតណាម |
ដូចច្នេះហើយអាចអះអាងបានថាវណ្ណកម្មអក្សរសាស្រ្តភាគច្រើនរបស់អ្នកនិពន្ធតែងតែទទួលឥទ្ធិពលពីវប្បធម៌នៃជនជាតិខ្លួន។ ប្រការនេះធ្វើឲ្យមិត្តអ្នកអានកាន់តែយល់ដឹងថែមទៀតពីសោភ័ណភាពរបស់មនុស្សលោកលើពីភពយើងនេះ៕
PHI HA