ជំនឿធ្វើសការះបូជាស្ដេច Hung ក្នុងជីវភាពរស់នៅសហគមន៍

(VOV World)_ ពិធី ធ្វើសការះបូជាស្ដេច Hung ​សព្វថ្ងៃ មិនគ្រាន់តែ​ប្រព្រឹត្ត​ទៅ
នៅ​មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារ Hung ខេត្ត Phu Tho ប៉ុណ្ណោះទេ​ថែមទាំង  បានប្រព្រឹត្តទៅនៅគ្រប់ទិសទី នៅក្នុងនិងក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនោះ ជំ
នឿ ធ្វើសការះបូជាស្ដេច Hung នៅជាជំនឿខាងព្រលឹងរបស់ប្រជាជនគ្រប់រូប​ទៀត
ផង។ ​

ជំនឿធ្វើសការះបូជាស្ដេច Hung ក្នុងជីវភាពរស់នៅសហគមន៍ - ảnh 1
វិហារHung ខេត្ត Phu Tho (internet)

          ក្នុងឱកាស ធ្វើសការះបូជាស្ដេច Hung ឆ្នាំនេះ គ្រួសារលោកស្រី Nguyen Thi Hoi ជាគ្រួសារមានប្រពៃណីធ្វើនំឆ្ងាញ់ដ៏ល្បីឈ្មោះ នៅទីរួមស្រុក Dat Do ស្រុក Dat Do
ខេត្ត Ba Ria Vung tau ត្រូវបានប្រគល់ជូនភារកិច្ចត្រូវធ្វើ​នំអន្សមចំនួន៥០០នំ ដើម្បីធ្វើ
ជានំ សែនព្រេនថ្វាយជូន​ស្ដេច Hung  ចាប់ពីដើមខែមេសាមក ​លោកស្រី Nguyen Thi
Hoi បានរួមជាមួយគ្រួសារ បានបញ្ជាទិញ​អង្ករដំណើប​ចំនួន២០០គីឡូក្រាម សណ្ដែក
បាយ ចំនួន៥០គីឡូក្រាម សណ្ដែកខ្មៅចំនួន៥០គីឡូក្រាម ស្លឹកចែកចំនួន១០០ គីឡូ
ក្រាម  ដើម្បីត្រៀមរៀបចំធ្វើនំអន្សម នាថ្ងៃទី១៥ មេសា (ត្រូវនឹងថ្ងៃទី ៦ ខែទី៣ គិត
តាមច័ន្ទគតិ)។ លោកស្រី Nguyen Thi Hoi បាន​ចាត់ទុកថា÷ 

          “ ខ្ញុំមានមោទនភាពខ្លាំងណាស់ ពេលដែលបានទទួលភារកិច្ចវេចនំអន្សម​ដើម្បី សែនថ្វាយជូនស្ដេច Hung។ ខ្ញុំប្តេជ្ញាចិត្តធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច របស់ខ្លួនអោយបានល្អ​។”

          រួមជាមួយនំអន្សមរបស់ខេត្ត Ba Ria Vung Tau ផលិតផល​ដ៏​វិសេសវិសាលនៅ
លើគ្រប់ ទិសទីលើទូ ទាំងប្រទេស ដូចជា÷ ខេត្ត Lang Son, Ha Nam, Thanh Hoa, Ha
Tinh, Dac Lac, Binh Dinh……ក៏​បានដាក់សែនថ្វាយ​ជូនស្ដេច Hung ផងដែរ ដើម្បី
បង្ហាញនូវការ ដឹងគុណរបស់ប្រជាជនក្នុងទូទាំង​ប្រទេសចំពោះជីដូន ជីតា។ បន្តាប់
ពីពិធី​ថ្វាយសំណែនស្ដេច Hung នៅវិហារ ​Thuong ប្រជាជនខេត្ត Phu Tho និងភ្ញៀវ
ទស្សនា ពីគ្រប់ទិសទី នៅមាន​រៀបចំសកម្មភាពជាច្រើន ដើម្បីក្រើនរំលឹកដល់បណ្ដា
ស្ដេច Hung ​។

ជំនឿធ្វើសការះបូជាស្ដេច Hung ក្នុងជីវភាពរស់នៅសហគមន៍ - ảnh 2
ផលិតផល​ដ៏​វិសេសវិសាលនៅលើគ្រប់ទិសទីលើទូទាំងប្រទេសដាក់សែនថ្វាយ​ជូនស្ដេច Hung (internet)

          ជាមួយនឹងការជឿជាក់​ចំពោះស្ដេច Hung  ពី បង្កើតមក រដ្ឋអំណាច នៃបណ្ដា
តំបន់ និងប្រជាជនវៀតណាមបានរៃអង្គាស ​ទឹកប្រាក់ បរិច្ចាកដី ដើម្បីបង្កើតវិហារ ធ្វើសក្ការះបូជាស្ដេច Hung ចំនួនជិត ១៥០០វិហារ ពីភាគខាងជើងទៅ​ដល់ភាគ​ខាង ត្បូងវៀតណាមដូចជា÷ Hai Phong, Bac Ninh, Thua Thien Hue, Lam Dong, Dong Nai, ទីក្រុងហូជីមិញ…ជាដើម។ លោក Pham Ba Khiem អនុប្រធាន​មន្ទីវប្បធម៏ កីឡា និង ទេសចរណ៍ ខេត្ត Phu Tho បានអោយដឹងថា÷

          “ ជំនឿធ្វើសក្ការះបូជាស្ដេច Hung មិនមែនមានតែនៅវិហារ Hung ប៉ុណ្ណោះ​ទេ  ថែមទាំងបើកទូលាយទៅគ្រប់ទិសទីរបស់ខេត្ត និងទូទាំងប្រទេសទៀតផង។ រីឯ 
នៅខេត្ត Phu Tho ​បានមានទី​សក្ការះបូជាស្ដេច Hung ចំនួន ជាង៣០០កន្លែង។ ”

          វិហារនៅឆ្ងាយបំផុត ក្នុងចំណោមបណ្ដាវិហារ ធ្វើសក្ការះបូជាស្ដេច Hung គឺ
វិហារ​នៅ​ទី​ក្រុង San Jose រដ្ឋ California អាមេរិក។ ​លោក Le Van Nguyen ជាជន​មួយ​
នាក់​ដែលបានរស់នៅជាង៤០ឆ្នាំ នៅ San Jose បានអោយដឹងថា÷

          “ យើងខ្ញុំមានមោទនភាព និងរំជួលចិត្ត យ៉ាងខ្លាំងណាស់ ព្រោះថា យើងខ្ញុំ​ជា
ជន​វៀតណាម​ជាកូនចៅរបស់ព្រះម៉ែ Au Co ជាកូនចៅរបស់ទឹកដី ស្ដេច Hung។ ទោះ
បី យើងខ្ញុំរស់​នៅ​ឆ្ងាយពីស្រុកកំណើតក្ដី ប៉ុន្តែ យើងខ្ញុំជានិច្ចកាលឆ្ពោះទៅ មាតុ ប្រ ទេស និងប្រជាជាតិ។”

          បណ្ដារឿង​ស្ដីពីវិហារនានា នៅឆ្ងាយពី​ស្រុកកំណើត និងទំនៀមទំលាប់ ធ្វើ
សក្ការះ បូជាស្ដេច Hung ក្នុងសហគមន៍ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស ​ក្នុង
ទិវា ធ្វើសក្ការះបូជាស្ដេច Hung​ នេះ និងក្នុងជីវភាពរស់នៅ​ជាប្រចាំថ្ងៃ ​ជានិច្ច​កាល ជាខ្សែតភ្ជាប់ជនវៀតនាមជាមួយគ្នា គឺជាគុណធម៌ ផឹកទឹកនិកដល់ប្រភពដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ