ជំនឿនៃភាពបរិបូណ៍ក្នុងវប្បធម៌វៀតណាម
HOANG OANH -  
(VOV) /  
Vovworld-ចំពោះអ្នកដាំស្រូវវៀតណាមទាំងឡាយបណ្តានិមិត្តរូបមេឃ-ដីទឹកភ្នំ
ជាកត្តានានាដែលជួយសត្វនិងរុក្ខជាតិទាំងឡាយរីកលូតលាស់នៃ។នៅសម័យ
កាលណាក៍ដោយមនុស្សមានបំណងជានិច្ចកាលថា៖សត្វនិងរុក្ខជាតិវិវឌ្ឍន៍ក្នុង
លក្ខណះល្អបំផុត។តាមជំនឿប្រជាប្រិយ៍ថា៖ថាមពលសាកលត្រូវបានប្រមូល
ក្នុងធម្មជាតិនិងក្នុងមនុស្សម្នាក់ៗដែលអាចផ្ទេរទៅសត្វនិងរុក្ខជាតិ។ដោយហេតុ
នេះជំនឿនៃភាពបរិបូណ៍កាន់តែអភិវឌ្ឍន៍ខ្លាំងជាមួយពិធីការជាច្រើន។លោក
Do Dinh Thuan អនុប្រធានសមាគមសិល្បះប្រជាប្រិយ៍វៀតណាមអោយដឹងថា៖“អ្នក
ដាំស្រូវទាំងឡាយចង់ឲ្យមានកូនជាច្រើនដើម្បីបំរើការងារធ្វើវាលស្រែ។តាមទស្សនះ
ព្រលឹងពួកគេមានបំណងថាសត្វនិងរុក្ខជាតិមានការរីកចំរើន យ៉ាងខ្លាំង។“
|
កីឡាបោកចំបាប់(រូបថត អិនធឺណែត) |
ដោយជឿថា៖វត្ថុទាំងឡាយសុទ្ឋតែមានព្រលឹងបុព្វបុរសយើងបានធ្វើសក្ការះបូជា
ទេវតាជាច្រើន។ទេវតាមេឃ-ដី-ព្រៃ-ទន្លេនិងទេវតាភ្នំរឈរលំដាប់ទី១។តាមអ្នក
ស្រាវជ្រាវជនជាតិវិទ្យាវៀតណាមលោកDuong Dinh Minh Son ថា៖ពីយូរលង់ណាស់
មកហើយជំនឿនៃភាពបរិបូណ៍ផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយជំនឿរបស់អ្នកដាំស្រូវ
ដែនមានទស្សនាទានថា៖បណ្តាទេវតាបានរួមចំណែកថែរក្សាឲ្យពួកគេ។លោកចាត់
ទុកថា៖“ តាមជំនឿដើមដំបូងជំងឺទាំងឡាយបណ្តាលឡើងដោយបីសាច់។ដើម្បី
បណ្តេញកំចាត់បានជំងឺគេត្រូវប្រើប្រាស់សិល្បមន្គអាគមន៍ឬវត្ថុសក្តិសិទ្ឋដែលបានផ្ទេរ
ពីជំនាន់១ទៅជំនាន់១។ “
|
រូបថត អិនធឺណែត |
នៅប្រទេសវៀតណាមជំនឿនៃភាពបរិបូណ៍ដើរតួនាទីសំខាន់ក្នុងពិធីបុណ្យនានិទាឃ
រដូវពីព្រោះថា៖នានិទាឃរដូវជារដូវនៃការរីកលូតលាស់។ពិធីការមួយចំនួននៃភាព
បរិបូរណ៍ត្រូវបានឆ្នៃទៅជាល្បែងលេងកំសាន្តនានា។កីឡាបោកចំបាប់ជាឧទាហរណ៍
១។ទីលានប្រកួតមានរាងមូលស្ថិតនៅមុខទីលានការ៉េនៃសាលាភូមិ។តាមទស្សនាទាន
របស់ប្រជាជនវៀតណាមថា៖រាងការ៉េនិងរាងមូលជាសណ្ឋានគ្រប់គ្រាន់២។រាងមូលជា
និមិត្តរូបរបស់មេឃនិងរាងការ៉េ ជានិមិត្តរូបរបស់ដី។ជាទូទៅនោះគឺជាការបង្កើតចុះ
សម្រុងដែលនាំមកមនូវភ័ពសំណាង។ចំពោះជនវៀតណាមបុរាណការកីឡាបោកចំ
បាប់មិនត្រឹមតែជាល្បែលេងកំសាន្តប៉ុណ្ណោះទេថែមទាំងជារូបភាព១ដែលតាមរយះ
នោះគេសំដែងបំណងចង់ឲ្យមានអាកាសធាតុអំណោយផលនិងរដូវសម្បូណ៍១៕
HOANG OANH
-VOV