ជនបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម

( VOV World)_ចំពោះមនុស្សអាស៊ីនិយាយរួម និងជនកម្ពុជា ឡាវ ថៃ ​និយាយ
ដោយ ឡែក បុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏ពិសិទ្ធផង និងជិតស្និទ្ធិផង។ នេះក៏គឺជាឱ
កាស ដើម្បីកូនគ្រប់រូប នៅទីណាក៏មានគោលបំណងចង់ត្រឡប់មកជួបជុំជាមួយ គ្រួសារ សាច់ញាតិនិងមិត្តភក្តិដែរ។ និងនៅក្នុងប៉ុន្មានថ្ងៃនៅខែមេសានេះ សហគមន៍
ជនកម្ពុជា  ឡាវ និងថៃ កំពុងទទួលបុណ្យ​ចូលឆ្នាំថ្មី របស់ខ្លួននៅវៀតណាម។ ​

ជនបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម  - ảnh 1
ជនបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម (vov5)

          រដ្ឋធានីហាណូយជា​ស្រុកកំណើតទី២ ហាណូយជិតស្និទ្ធផង និង​សកម្មផង ដូច
ជានៅ រាជធានីភ្នំពេញ ស្រុកកំណើររបស់បងផង។ នេះគឺជាការសំណេះសំណាល់រ
បស់ បងវុធ្ធា ជាជនខ្មែរម្នាក់​ ដែលបានរស់នៅនិង​ធ្វើការនៅវៀតណាមពីឆ្នាំ ១៩៩១
មក។ ចំពោះបង បុណ្យចូលឆ្នាំថ្មីជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ជាឱកាសពិសេសដើម្បី​ជួបជុំជាមួយគ្រួសារ​សាច់ញ្ញាត្តិ​និងមិត្តភក្ត។ បងវុធ្ធាបានអោយដឹងថា÷

​​    ឆ្នាំណា ខ្ញុំក៏ទៅវត្ត ទៅសាក់សួរសុខទុក្ខនិងជួបជុំជាមួយបណ្ដាបង ​ប្អូន មិត្តភក្តដែរ។ ខ្ញុំត្រូវបានឥពូក ម្តាយខាងប្រពន្ធចាត់ទុកជាកូនបង្កើតផ្សេងៗ​របស់គេ។ ខ្ញុំសប្បាយរីក
រាយណាស់  ពេលដែលសាច់ញាតិ មិត្តភក្តនិងអ្នកជិតខាងមកសាក់សួរសុខទុក្ខ ជូនពរ
ឆ្នាំថ្មីខ្មែរ។ និងការដែលបានឈប់​សម្រាក់បុណ្យចូលឆ្នាំថ្មី រួមជាមួយគ្រួសារខ្លួននៅវៀត
ណាម  ខ្ញុំសប្បាយ​រីករាយ និងកក់ក្តៅ ដូចជាបណ្ដាថ្ងៃបុណ្យចូលឆ្នាំថ្មីនៅកម្ពុជាដែរ។

   អាចនិយាយបានថា÷ បរិយាកាសបុណ្យចូលឆ្នាំថ្មីកំពុងមានវត្តមាននៅតំបន់ជាច្រើន
 ដែលមានសហគមន៍ជនខ្មែរ ឡាវ ថៃ មីយ៉ាន់ម៉ារស់នៅ។ នៅអន្តេវាសិកដ្ឋាននៃមហា
វិទ្យាល័យ ពហុវិទ្យាហាណូយ ពោពេញទៅដោយ​បាឡុង បដា ជូនពរចូលឆ្នាំថ្មី និស្សិត
ឡាវនា នាពាក់សំលៀកបំពាក់ កំពុងរួមជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិវៀតណាម  ច្រៀងបណ្ដាបទចម្រៀង​ប្រពៃណីរបស់​ឡាវ។ មិត្ត Thidañ និស្សិតឆ្នាំទី៣ នៃមហាវិទ្យា
ល័យ​វិចិត្ត​សិល្បះ​ហាណូយ បានអោយដឹងថា÷ 

“ ទោះបីជារស់នៅឆ្ងាយពីស្រុកកំណើតពីយូរណាស់មកហើយ និង​ទទួលបុណ្យចូល ឆ្នាំថ្មីនៅវៀតណាមក្តី ប៉ុន្តែ ចំពោះខ្ញុំ នេះនៅជាពេលវេលាដែលខ្ញុំរង់ចាំបំផុតក្នុងឆ្នាំ។ ទោះបីជាត្រូវទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាមក៏ដោយ ប៉ុន្តែ ខ្ញុំនៅសប្បាយរីករាយ
 និងកក់ក្តៅដូចជានៅគ្រួសារដែរ។”

ជនបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម  - ảnh 2
និស្សិតកម្ពុជាទទួលបុណ្យចូលឆ្នាំថ្មីនៅរដ្ឋធានីហាណូយ(VOV 5)

    អាចបានឃើញចំណុចរួម១ នៃបណ្ដាជនបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់
ខ្លួននៅវៀតណាម នោះគឺ គេបានលៃទុករយះពេលជាច្រើន ដើម្បីស្វែងយល់អំពីមនុស្ស
និងវប្បធម៌នៅទីនេះ និងមានគោលបំណង​ឧទ្ទសនាមអំពីបណ្ដាអត្តសញ្ញាណវប្បធម៌របស់
ខ្លួន ទៅដល់មិត្តភក្តវៀតណាម និងនាំកូនចៅឆ្ពោះទៅដល់ប្រភពដើមរបស់ខ្លួន។ បង Tawit ជនថៃមួយរូប ​ដែលបានមានរយះពេលជាង១០ឆ្នាំនៅវៀតណាមបានអោយដឹងថា÷

     “ នៅក្នុងបណ្ដាថ្ងៃចូលឆ្នាំថ្មី ខ្ញុំតែង​តែធ្វើម្ហូបអាហារថៃ ដើម្បីខ្ញុំនឹកដល់​ប្រទេសថៃនិង ឧទ្ទេសនាមជាមួយបណ្ដាសមាជិកក្នុងគ្រួសារ និងមិត្តភក្ដ​នានាដែរ។ និងខ្ញុំក៏បានបង្រៀន កូននូវទំនៀមទំលាប់នានាក្នុងថ្ងៃចូលឆ្នាំថ្មី​របស់ថៃ ​។”

       ចូលរួមទទួលបុណ្យចូលឆ្នាំថ្មីជាមួយមិត្តកម្ពុជាកំពុងសិក្សារនៅវៀតណាម មិត្ត Le
Minh Thu និស្សិតឆ្នាំទី៤ មហាវិទ្យាល័យសំណង់​ហាណូយ​បានអោយដឹងថា÷

     “ ខ្ញុំសប្បាយរីករាយណាស់ ពេលដែល បានចូលរួមពិធីនេះ និងតាម​រយះ​សកម្មភាព ទាំងនោះ ប្អូនបានយល់បន្ថែមអំពីវប្បធម៌ និងមនុស្សមិត្ត​ទៀតផង។ ​និងប្អូនមានគោល
បំណងថា÷ ​នឹងបានទៅទស្សនាប្រទេស​កម្ពុជា​​ក្នុងរយះពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ