ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

(VOVWORLD) -  បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក  មិនត្រឹមតែមានអត្តន័យសំខាន់ សម្រាប់ប្រជាជន វៀត ណាមប៉ុណ្ណោះទេ  ថែមទាំងបានបន្សល់ទុកក្នុងដួងចិត្តជនបរទេសជាច្រើនរូប ដែលកំពុងរស់នៅវៀតណាមនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយ។ ពួកគេកំពុងរស់នៅក្នុងបរិយាកាសសប្បាយរីករាយ នៃបុណ្យតេតប្រ ពៃណីរបស់ប្រជាជនវៀតណាម ជាពិសេស ពួកគេហាក់ដូចជាយល់ពីមានអារម្មណ៍ស្រឡាញ់រាប់អានគ្នារបស់សមាជិកក្នុងគ្រួសារៗ នៅថ្ងៃបុណ្យតេតជួបជុំនៃនិទាឃរដូវ។

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 1 ជនបរទេសនៅទីក្រុងហូជីមិញ នាថ្ងៃ ១៥ ខែមករា ឆ្នាំ ២០២០ (រូបថតៈ Quang Dinh)

សម្រាប់ប្រជាជនវៀតណាមគ្រប់រូប ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីគឺពោរពេញទៅដោយអត្ថន័យនៃការជួបជុំ។ បន្ទាប់ពីការហត់នឿយ មមាញឹកនឹងការងារពេញមួយឆ្នាំមក មនុស្សគ្រប់រូបនឹងជួបជុំគ្នាជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។ រីឯជនបរទេសវិញ ទោះបីជាពួកគេបានមកពីប្រទេសដែលមានវប្បធម៌ខុសគ្នាជាច្រើនក៏ដោយ ប៉ុន្តែពួកគេនៅតែយល់ពីគុណតម្លៃដ៏អស្ចារ្យដែលបុណ្យតេតប្រពៃណីនាំមកជូនផងដែរ។ សម្រាប់ពួកគេវិញ បានទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាការឆ្លងកាត់នូវបទពិសោធន៍វប្បធម៌ថ្មីថ្មោង និងគួរឱ្យចាប់អារម្មណ៍ ដែលជួយអោយពួកគេយល់កាន់តែច្បាស់អំពីប្រពៃណីទំនៀមទម្លាប់និងជំនឿរបស់ជនជាតិវៀតណាម។

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 2 អ្នកស្រី Greta Kam

អ្នកស្រី Greta Kam អាយុ ២៦ ឆ្នាំ មកពី Lithuania (លីទុយអានី) ដែលអ្នកស្រីបានទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅវៀតណាមចំនួន ៤លើកហើយ។ នាប៉ុន្មានឆ្នាំដំបូង នាងតែងតែចំណាយពេលវិស្សមកាលនៃបុណ្យតេត ដើម្បីធ្វើដំណើរទេសចរណ៍ទៅកាន់ទីក្រុង Da Nang ទីក្រុង Da Lat និង ទីក្រុង Nha Trang។ ប៉ុន្តេឆ្នាំនេះ នាងទទួលអំណរ បុណ្យតេតនៅទីក្រុងហូជីមិញ ហើយទទួលរដូវវិស្សមកាលពិសេសជាមួយក្រុមគ្រួសាររបស់នាង។ ជាមួយហ្គ្រេណាការជួបជុំគ្រួសារដោយអង្គុយនៅជុំវិញឆ្នាំងបាយនិងរួមគ្នារៀបចំថាសនៃថ្ងៃឈប់សម្រាកបុណ្យតេតគឺពិសិដ្ឋនិងមានអត្ថន័យណាស់។

ចំពោះ Greta Kam វិញ ការដែលក្រុមគ្រួសារបានជួបជុំគ្នា សប្បាយរីករាយជុំវិញឆ្នាំងស្ងោនំអន្សមនិងរួមគ្នាត្រៀមរៀបចំស្ពុកអាហារសែនគឺពោរពេញទៅដោយអត្ថន័យណាស់។  នាងក៏មានអារម្មណ៍រំភើបផងដែរដែលបានទទួលអាំងប៉ាវសំណាង និងទៅជូនពរគ្នាទៅវិញ ឬទៅវត្តអារាមបួងសួងសូមសេចក្តីសុខ ចម្រុងចម្រើនដល់សាច់ ញាត្តិ និងរៀនសរសេរអក្សរផ្ចង់ជាពិសេសពាក់អាវផាយ ដើរបង្អួតសម្រស់តាមដងវិថីនានិទាឃរដូវ។ អ្នកស្រី Greta Kam បានសំណេះសំណាលថា៖ “ខ្ញុំមានអាវផាយចំនួន ៥ ហើយខ្ញុំចូលចិត្តពាក់វាណាស់។ ចំពោះខ្ញុំ អាផាយគឺជាសំលៀកបំពាក់ដ៏ស្រស់ស្អាតខ្លាំងណាស់  នៅពេលពាក់វា ធ្វើអោយនារីគ្រប់រូបមានរាងទន់ភ្លន់និងឆើត ឆាយ។ ខ្ញុំតែងតែពាក់វាក្នុងអំឡុងពេលបុណ្យតេត”។

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 3 អ្នកទេសចរបរទេសមកទស្សនាផ្លូវផ្កា Phu My Hung ខ័ណ្ឌទី៧ នៃក្រុងហូជីមិញ
(រូបថត៖ Quang Dinh)

កាលពី ៤ ឆ្នាំមុន អ្នកស្រី Kim Seo Jung (អាយុ ៤៦ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង) បានមកដល់ទីក្រុងហូជីមិញជាលើកដំបូង នៅពេលដែល នៅសល់រយៈពេលប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ដល់បុណ្យតេតប្រពៃណីវៀតណាម។ កាលនោះ អ្នកស្រីមិនចេះភាសា វៀតណាម មិនយល់ពីវប្បធម៌វៀតណាមឡើយ ហើយអ្នកស្រីគិតថាខ្លួននឹងទទួលអំណរបុណ្យចូលឆ្នាំថ្មី នៅឆ្ងាយពីផ្ទះដោយភាពឯកកោម្នាក់ឯងហើយ។  ប៉ុន្តែ មិត្តភក្តិថ្មីនៅទីក្រុងហូជីមិញបានអញ្ជើញអ្នកស្រីមកលេងផ្ទះ ដើម្បីអបអរបុណ្យតេត ។ អ្នកស្រីនិងមិត្តភក្តិបានទៅវត្ត  ភ្លក់ម្ហូបអាហារប្រពៃណី ទៅជូនពរបុណ្យតេត ហើយត្រឹមតែប៉ុណ្ណឹង អ្នកស្រីក៏ស្រស់ស្រាយក្នុងអារម្មណ៍ណាស់។  

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 4 អ្នកស្រី Kim នៅខាងស្តាំដៃ

យោងតាមអ្នកស្រី Kim Seo Jung បើប្រៀបធៀបទៅនឹងកូរ៉េខាងត្បូងវិញ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម មានសកម្មភាពពិធីបុណ្យច្រើន ហើយត្រូវបានតុបតែងយ៉ាងត្រចេះត្រចងផងដែរ។  ទោះយ៉ាងណាក៏ដោយ មិនថានៅវៀតណាមឬកូរ៉េខាងត្បូងទេ បុណ្យតេតតែងតែជាឱកាសសម្រាប់ជនបរទេសត្រឡប់មកជួបគ្នាវិញ និងចែករំលែកនូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ក៏ដូចជាជូនពរគ្នាឆ្នាំថ្មីប្រកបដោយសេចក្តីសុខ។  ដោយសារតែការស្រឡាញ់រាប់អានគួបផ្សំជាមួយមនោសញ្ចេតនារបស់ប្រជាជនតំបន់ បានជាលោកស្រី Kim Seo Jung តែងតែមានអារម្មណ៍កក់ក្តៅនិងបន្ធូបន្ថយការនឹករលឹកស្រុកកំណើត។ លោកស្រី Kim Seo Jung បានចែករំលែកថា៖ “កាលនោះ ជាពេលព្រឹកថ្ងៃចូលឆ្នាំថ្មី ហើយខ្ញុំបានបោសសម្អាតផ្ទះដូចធម្មតា។ នៅ ពេលនោះ ម្ចាស់ផ្ទះដែលខ្ញុំកំពុងរស់នៅបានប្រាប់ខ្ញុំថា កុំបោសផ្ទះ ប៉ុន្តែ ខ្ញុំមិនចេះភាសាវៀតណាមដូច្នេះខ្ញុំមិនដឹងគាត់ថាម៉េចទេ។ ទោះបីជាត្រូវបានគេប្រាប់ក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ម្ចាស់ផ្ទះចាត់ទុកខ្ញុំដូចជាសមាជិកម្នាក់ដែលជិតស្និទ្ធក្នុងគ្រួសារគាត់ដែរ”។

ជាងនេះទៅទៀត  លោកស្រី Kim Seo Jung មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអំឡុងពេលចុងក្រោយនៃឆ្នាំចាស់ តាមសាលានីមួយៗ និស្សិតជាច្រើនបានជួបជុំគ្នា ស្ងោនុំអន្សម សម្រាប់យកទៅធ្វើសកម្មភាពសប្បុរសធម៌ជួយជនក្រីក្រឱ្យមានបុណ្យចូលឆ្នាំថ្មីគ្រាប់គ្រាន់និងមានភាពកក់ក្តៅ។  សម្រាប់លោកស្រី ការងារនោះពិតជាមានអត្ថន័យណាស់។

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 5 លោក Macoi

មិនដូចន Greta Kam និង Kim Seo Jung ទេ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលលោក Macoi Cirilo  (អាយុ ២៨ ឆ្នាំ មកពីប្រទេសហ្វីលីពីន) បានទទួលបុណ្យចូលឆ្នាំថ្មីប្រ ពៃណីនៅវៀតណាម។ ថ្វីត្បិតតែជាលើកដំបូងទទួលបុណ្យតេតនៅវៀត ណាមក៏ដោយ ប៉ុន្តែ លោក Cirilo ក៏ធ្លាប់បានលឺមិត្តភក្តិជាប្រាប់អំពីបទពិសោធន៍គួរឱ្យចាប់អារម្មណ៍នារដូវបុណ្យតេតប្រពៃណី អំពីប្រជាជន វៀតណាមដែលរួសរាយរាក់ទាក់និងកក់ក្តៅ។ លោក Macoi Cirilo  សង្ឃឹមថានឹងទទួលអំណរបុណ្យតេតយ៉ាងរីករាយនិងកក់ក្តៅនៅវៀតណាមជាពុំខាន។ លោកបានចែករំលែកថា៖ “សម្រាប់ឆ្នាំថ្មីនេះ ខ្ញុំបានឃើញនូវសកម្មភាពគួរចាប់អារម្មណ៍ជាច្រើន ដូចជាពិធីជប់លៀងឬពិធីបុណ្យតាមដងវិថី។ មិត្តខ្ញុំនិងខ្ញុំមានបំណងអំណរឆ្នាំថ្មីនៅទីក្រុងហូជីមិញម៉ែន ប៉ុន្តែយើងក៏ចង់ឃើញសកម្មភាពអំណរឆ្នាំថ្មីនៅបណ្តាខេត្តជាច្រើននៃប្រទេសវៀតណាមទៀតផងដែរ”។

បុណ្យតេតប្រពៃណីវៀតណាមដែលមានអត្តសញ្ញាណដោយឡែក ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ ជាច្រើននៅក្នុងដួងចិត្តជនបរទេស ដែលរស់នៅនិងធ្វើការនៅវៀតណាម។ តាមរយៈសកម្មភាពនៃបុណ្យតេត បានជួយអោយមិត្តភក្តិអន្តរជាតិបានដស្វែងយល់កាន់តែច្បាស់អំពីប្រទេសវៀតណាម ដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រជាជនវៀតណាមមានភាពរួសរាយរាក់ទាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ