ជនរួមជាតិ Co Tuរៀនការធ្វើទេសចរណ៍
THANH HANG -  
(VOV) /  
Vovworld-ភ្ញៀវទេសចរជប៉ុនប្រមាណ៣០នាក់ចុះពីរថយន្តចំនួន២គ្រឿង។អ្នក
មគ្គុទេសទេសចរណ៍តំបន់ជិត១០នាក់ក្នុងសំលៀកបំពាក់ប្រពៃណីបានទទួល
ភ្ញៀវយ៉ាងរាក់ទាក់។Bhriu Thuongប្រធានក្រុមអ្នកមគ្គុទេសទេសចរណ៍បាន
ឧទ្ទេសនាមជាមួយភ្ញៀវអំពីផ្លូវហូជីមិញជាទីបង្អង់ដំណើរដំបូងក្នុងទួរទេសចរណ៍។
ទិដ្ឋភាពនៃផ្លូវហូជីមិញមុននេះត្រូវបានបង្កើតឡើងវិញជាមួយនឹងកិលានដ្ឋានប៉ូស្ត
និរសារទីបង្អង់ដំណើររបស់កងទ័ពវៀតណាមលើកំណាត់ផ្លូវធ្វើដំណើរជាដើម។
|
ភ្ញៀវទេសចរជប៉ុនទៅទស្សនាឃុុំ(រូបថត អិនធឺណែត) |
ដំបូលស្លឹកតង់រណ្តៅបញ្ចៀសគ្រាប់បែកកំណាត់ផ្លូវលំពោរពេញទៅដោយធូលីនៅ
កណ្តាលព្រៃធំនាំមកនូវចំណាប់អារម្មណ៍និងភាពភ្ញាក់ផ្អើលសំរាប់ភ្ញៀវទេសចរជប៉ុម
។វិចិត្រករ Tasuma Kanna គូររថយន្តចាស់ៗដែលកងទ័ពវៀតណាមប្រើប្រាស់មុននេះ
។ក្នុងពេលជាមួយគ្នានោះលោក Matsu Moto Gienneជាជន១នាក់ដែលមានសកម្ម
ភាពគាំទ្រការតស៊ូដ៍យុត្តិធម៌របស់ប្រជាជានវៀតណាមទប់ទឹកភ្នែកមិនបានពេល
មើលឃើញព្រៃឈើត្រូវបំផ្លាញដោយជាតិគីមីពុលពណ៌លឿងទុំរបស់កងទ័ពអាមេ
រិក។លោកចែករំលែកថា៖“ សង្រ្គាមគឺអយុត្រិធម៌។ខ្ញុំមើលឃើញការឈឺចាប់ដែល
ប្រជាជនវៀតណាមទទួលរង។មកកាន់ទីនេះខ្ញុំកោតសរសើរចំពោះស្មារតីដែកថែប
របស់ប្រជាជនវៀតណាម។មើលឃើញដោយផ្ទាល់ភ្នែកនូវវត្ថុសង្រ្គាមទើបយល់
បានប្រជាជនវៀតណាមសំដែងបំណងប្រាថច្នាចង់បានសន្តិភាពកម្រិតណា។ “
|
រូបថត អិនធឺណែត |
ក្រោយពីទៅទស្សនាផ្លូវហូជីមិញភ្ញៀវទេសចរជប៉ុននៅបានទៅទស្សនារបាំ Tung tung
ya ya -របាំប្រពៃណីរបស់ជនរួមជាតិCo Tu និងរបាំអង្រៃរៀនត្បាញសំពត់សង្កឹមនិង
គ្រឿងប្រើប្រាស់ជាដើម។បន្ទាប់ពីការសំដែងរបស់ក្រុមសិល្បករសិល្បការីនីរបស់ភូមិ
Pa La បណ្តាភ្ញៀវទេសចរស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិCo Tu
រៀនរាំក្បាច់របាំ Tung tung ya ya ។លោកស្រីYusaka Otsuky រៀនចេះយ៉ាងឆាប់រហ័សនូវ
របៀបអាំងសាច់ត្រៀមរៀបចំម្ហូបអាហារនិងត្បាញសំពត់សង្កឹម។លោកស្រីប្រាប់ថា៖
“ មុខអាហារនានាត្រូវបានធ្វើពីផលិតផលនៃព្រៃដូចជាសាច់ជ្រូកព្រៃអាំងផ្លែឈើកាត់
នៅច្រាំងជ្រោះទឹក។សំលៀកបំពាក់របស់នាតីCo Tu ស្អាតអស្ចាសរ្យណាស់។សំពត់
សង្កឹមនៅទីនេះគឺខុសនឹងអ្វីៗដែលខ្ញុំធ្លាប់បានឃើញនៅវៀតណាម។សំពត់នេះតុប
តែងដោយគ្រាប់អង្កាំងភ្លឺផ្លេកគឺពិតជាស្អាតណាស់។ “
|
ក្រុមរបាំរបស់ឃុំTa Bhing (រូបថត អិនធឺណែត) |
ប្លែកពីគំរោងកាតណ៍មុននេះគំរោងការណ៍” ទេសចរណ៍ពំនាក់ទៅលើសហគមន៍
Co Tu របស់ FIDRប្រមូលទៅលើគោលដៅសំខាន់ៗគឺពង្រីកភាពម្ចាស់ការរបស់
សហគមន៍ដោយតភ្ជាប់សមាសភាពចូលរួមច្រើន។ “
ការិយាល័យគ្រប់គ្រងទួរទទួលបន្ទុកដោយជនរួមជាតិត្រូវបានបង្កើតឡើងនៅឃុំ
Ta Bhing។ក្រុមជំនាញចំនួន១៥ដូចជាក្រុមរបាំប្រពៃណី ក្រុមសន្តិសុខក្រុមម្ហូបអាហារ
ក្រុមតម្បាញក៍ត្រូវបានបង្កើតឡើងផងដែរ។ក្រុមនិមួយៗសុទ្ឋតែមានផែនការធ្វើ
សកម្មភាពដោយឡែក។បណ្តាសមាជិកក្នុងគណះចាត់ចែងមានភារកិច្ចសហការ
ការងារដើម្បីបំរើភ្ញៀវឲ្យបានល្អបំផុត៕
THANH HANG
-VOV