ជំរុញឲ្យចម្រៀង Then ចាប៉ី Tinh លាន់លឺរន្ទឺលើតំបន់ដី Tay Nguyen ជារៀងរហូត
(VOVWORLD) - សិល្បៈច្រៀងចម្រៀង Then - ចាប៉ី Tinh កំពុងរីកសុះសាយ នៅទូទាំងខេត្ត Dak Lak និងតំបន់ Tay Nguyen ខណៈពេលដែល ក្លឹបជាច្រើនក៏ត្រូវបានបង្កើតឡើង ហើយសកម្មភាពសម្តែងជាច្រើនត្រូវបានប្រារព្ធឡើងនៅតាមមូលដ្ឋាន។ មហោស្រពច្រៀងចម្រៀង Then - ចាប៉ី Tinh Dan លើកទី ២ ឆ្នាំ ២០២៤ ត្រូវបានប្រារព្ធឡើងកាលពីខែមីនាកន្លងទៅ ដោយបានទាក់ទាញក្រុមសិល្បៈចំនួន ១៤ មកពីខេត្ត Dak Nong, Lam Dong និង Dak Lak ចូលរួមផងដែរ។ មហោស្រពបានរួមចំណែកបង្កាត់ភ្លើងដើម្បីចម្រៀង Then ចាប៉ី Tinh បញ្ចេញពន្លឺលាន់លឺរន្ទឺឡើងលើតំបន់ខ្ពង់រាបជារៀងរហូត។
ច្រៀងចម្រៀង Then និងលេងចាប៉ី Tinh គឺជាទម្រង់ចម្រៀងប្រជាប្រិយពិសេសដោយឡែករបស់ជនជាតិ Tay និង Nung។ នេះគឺជាទម្រង់នៃសកម្មភាពវប្បធម៌ដែលមានប្រជាប្រិយភាពក្នុងចំណោមជនជាតិ Tay និង Nung នៅភាគពាយ័ព្យនៃប្រទេសវៀតណាម។
ការច្រៀងដ៏ទន់ភ្លន់ និងសំឡេងតន្ត្រីដ៏ស្រទន់បានរួមចំណែកដល់ពណ៌វប្បធម៌ប្រពៃណីនៅ Dak Lak ក៏ដូចជាតំបន់ Tay Nguyen (រូបថត៖ VOV) |
ច្រៀងចម្រៀង Then និងលេងចាប៉ី Tinh គឺជាទម្រង់ចម្រៀងប្រជាប្រិយពិសេសដោយឡែករបស់ជនជាតិ Tay និង Nung។ នេះគឺជាទម្រង់នៃសកម្មភាពវប្បធម៌ដែលមានប្រជាប្រិយភាពក្នុងចំណោមជនជាតិ Tay និង Nung នៅភាគពាយ័ព្យនៃប្រទេសវៀតណាម។
នៅឯមហោស្រពសិល្បៈច្រៀងចម្រៀង Then - លេងចាប៉ី Tinh នៅទីក្រុង Buon Ma Thuot ឆ្នាំនេះ ក្រុមសិល្បៈសម្តែងនៅតាមបណ្តាខេត្ត Tay Nguyen បាននាំយកការសម្តែងជិត ៧០ ដែលជាចម្រៀង Then និងលេងចាប៉ី Tinh ដោយមានខ្លឹមសារសរសើរមាតុភូមិ ស្រុកកំណើត ប្រទេសជាតិ សេចក្តីស្នេហារវាងគូស្នេហ៍ គំរូមនុស្សល្អនិងអំពើល្អ; ឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃ និងការងារប្រកបដោយផលិតភាព ហើយការសម្តែងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ...។ ក្នុងនាមជាអង្គភាពសម្តែងក្នុងមហោស្រពនេះ ក្លឹបចម្រៀង Then ចាប៉ី Tinh ទីក្រុង Buon Ma Thuot (ខេត្ត Dak Lak) បានបង្ហាញការសម្តែងពិសេសរបស់ខ្លួន ក្នុងនោះមានបទចម្រៀងបុរាណមួយរបស់ជនជាតិ Tay បង្ហាញពីអារម្មណ៏របស់អ្នកម្តាយ បួងសួងសុំព្រះគុណ ដើម្បីភ្ជាប់ជោគវាសនាឲ្យកូនស្រីបានរៀបការ មានសេចក្តីសុខ និងសុភមង្គល។ លោកស្រី Luan Thi Mai ប្រធានក្លឹបចាប៉ី Tinh-ច្រៀងចម្រៀង Then នៃទីក្រុង Buon Ma Thuot បានចែករំលែកថា៖ “យើងបានត្រៀមរៀបចំពេញមួយខែ ដោយដំបូងឡើយ ហាត់ជាក្រុម។ បន្ទាប់ពីការហាត់សម យើងជួបគ្នា ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីកែសម្រួល ពិភាក្សាបទចម្រៀងសមស្រប កែពាក្យគន្លឹះក្នុងបទចម្រៀង និងច្រៀងឱ្យបានត្រឹមត្រូវ ដើម្បីទៅសម្តែង”។
នៅខេត្ត Lam Dong ជាកន្លែងដែលមានជនជាតិ Tay និង Nung រស់នៅយ៉ាងច្រើននោះ សិល្បៈនៃការច្រៀងចម្រៀង Then និងលេងចាប៉ី Tinh បាននិងកំពុងអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំមកហើយ។ លោកស្រី Hoang Thi Kim អនុប្រធានក្លឹបចម្រៀង Then-ចាប៉ី Tinh នៅឃុំ Tan Thanh ស្រុក Lam Ha ខេត្ត Lam Dong បានឲ្យដឹងថា ទំនុកចម្រៀង Then និងចាប៉ី Tinh បច្ចុប្បន្នបង្កប់ទៅដោយដង្ហើមជីវិត។ ជាពិសេស ដោយសារការជួបប្រាស្រ័យតាមរយៈកម្មវិធីសម្តែងនីមួយៗ ដូចជាមហោ ស្រពចម្រៀង Then និងចាប៉ី Tinh នៅទីក្រុង Buon Ma Thuot លើកនេះ សមាជិកបានរៀនបទចម្រៀង Then ថ្មីៗជាច្រើន ធ្វើឲ្យសកម្មភាពរបស់ក្លឹបកាន់តែសម្បូរបែប។
ក្រុមសិល្បៈករវ័យកុមារកំពុងច្រៀងចម្រៀង Then - លេងចាបី Tinh (រូបថត៖ VOV) |
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយ រាល់ការសម្តែងគឺល្អមើលហើយមានអត្ថន័យណាស់។ ខ្ញុំចង់ជួបប្រាស្រ័យ សិក្សាពីគ្នាទៅវិញទៅមក និងសំណេះសំណាលជាមួយសមាជិកចូលរួមនីមួយៗ។ តាមរយៈសម្មភាពទាំងនេះ យើងបានស្គាល់គ្នា រាប់អានគ្នា ហើយឥឡូវនេះពេលទៅសម្តែងក៏តែងបបួគ្នាដែរ”។
ចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងមហោស្រពឆ្នាំនេះ គឺការបង្ហាញខ្លួនរបស់ “តារាវ័យក្មេង” ថ្វីបើពួកគេនៅក្មេង ប៉ុន្តែពួកគេចេះលេង និងច្រៀងបានយ៉ាងល្អ។ ប្អូន Duong Bao Chau អាយុ ៩ ឆ្នាំមកពីទីក្រុង Buon Ma Thuot គឺជាសមាជិកវ័យក្មេងបំផុតពីរនាក់នៃអង្គភាព Buon Ma Thuot ដោយបានចូលរួមក្នុងការសម្តែងការប្រឡងចំនួនពីរនៅក្នុងមហោស្រពលើកនេះ។ ប្អូន Duong Bao Chau បានសំណេះសំណាលថា៖ “ខ្ញុំចូលចិត្តចង្វាក់ភ្លេង Then ទើបខ្ញុំរៀន។ យាយបានបង្រៀនឲ្យខ្ញុំចេះលេងចាប៉ី Tinh។ ទំនុកចម្រៀង Then នាំឲ្យខ្ញុំអារម្មណ៍សប្បាយចិត្ត។ ខ្ញុំពិតជាចូលចិត្តការសម្តែងជូនចំពោះអ្នករាល់គ្នា ដែលជាបទចម្រៀងរបស់ប្រជាជននាតិយើង”។
ទោះបីជាមានការច្នៃប្រឌិតខ្លះក៏ដោយ ក៏ការច្រៀងនៅតែបង្កើតបរិយាកាស និងលក្ខណៈពិសេសនៃបទចម្រៀង Then។ លោកស្រី Pham Thi Hai Binh អនុប្រធានគណៈកម្មាធិការរៀបចំមហោស្រពសិល្បៈច្រៀងចម្រៀង Then - ចាប៉ី Tinh នៅទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ “អង្គភាពចូលរួមក្នុងទម្រង់សម្តែងជាច្រើន ហើយខ្លឹមសារក៏សម្បូរបែបផងដែរ។ យើងសង្ឃឹមថា ចាប់ពីមហោស្រពលើកនេះតទៅ សហគមន៍ជនជាតិភាគតិច Tay Nung និងជនជាតិ Thai នៅទីក្រុង Buon Ma Thuot ក៏នឹងអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីបង្កើតធនធានសេដ្ឋកិច្ចសម្រាប់គ្រួសារ និងមូលដ្ឋាន”។
មហោស្រពសិល្បៈច្រៀងចម្រៀង Then - ចាប៉ី Tinh លើកទី២ នៅទីក្រុង Buon Ma Thuot រួមជាមួយនឹងសកម្មភាពសម្តែងសិល្បៈជាច្រើនទៀតនៅតាមមូលដ្ឋាននៅតំបន់ខ្ពង់រាបTay Nguyen គឺជាឱកាសសម្រាប់ សហគមន៍ Tay និង Nung នៅ Dak Lak និយាយដោយឡែក នៅតំបន់ Tay Nguyen និយាយរួម បន្តលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជនជាតិ។ តាមនោះ រួមចំណែកលើកស្ទួយគុណភាពសិល្បៈ ក៏ដូចជាការបំផុសគំនិតដល់ក្រុមក្រោយៗទៀត បន្តអភិរក្ស និងផ្សព្វផ្សាយទម្រង់សិល្បៈដ៏វិសេសវិសាលនេះ សម្រាប់កូនចៅជំនាន់ក្រោយ ធ្វើឲ្យផ្ទាំងរូបភាពវប្បធម៌នៅតំបន់ Tay Nguyen កាន់តែសម្បូរបែប៕