(VOV)_ក្នុងរយពេលជាង៧០ឆ្នាំកន្លងទៅនេះតួ De Men ពោលគឺចង្រិតដូងក្នុង
សៀវភៅរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូងនិពន្ធដោយអ្នកអក្សរសាស្រ្ត To Hoai
នោះ បានក្លាយទៅជាមិត្តជិតស្និតរបស់កុមារវៀតណាមគ្រប់ជំនាន់។ចង្រិតដូងមួយ
នេះមានឆ័ន្ទះនិងទឹកចិត្តក្លាហានដែលបានឆ្លងកាត់ គ្រប់ការលំបាកសាកល្បងដើម្បី
ឈានទៅរកសុបិន្តគឺអ្វីៗទាំងអស់ដើម្បីសន្តិភាពមនុស្សគ្រប់ពូជសាសន៍ជាបងប្អូន
រួមរស់សប្បាយរីករាយ។នៅក្នុងឱកាសទិវាកុមារអន្តរជាតិទី១មិថុនារោងល្ខោន Tuoi Tre (យុវវ័យ)បានសំដែងរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូងលើឆាកល្ខោនដែល
ជាអំណោយមួយពោពេញទៅដោយអត្តន័យជូនកុមារាកុមារី។
|
ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន |
បងប្អូនសត្វចង្រិតកញ្ញាកន្ទុំរុយពួកកណ្តូបសេះនិងកណ្តូបកន្ទុយវេងពីសៀវ
ភៅបានបង្ហាញយ៉ាងរស់រវើកនៅលើឆាកល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូង
នៃរោងល្ខោន Tuoi Tre។ ក្នុងទិដ្ឋភាពវាលស្រែខៀវស្រងាត់ពពួកសត្វបានច្រៀង
រាំយ៉ាងគគ្រឹកគគ្រេងហើយទាក់ទាញការចាប់អារម្មណ៍ពីប្អូនៗកុមារាកុមារីតាំងពី
ឈុតដំបូង។ នេះជាលើកទីពីរហើយក្រោយរយៈពេល២០ឆ្នាំដែលរោងល្ខោន Tuoi
Tre រៀបចំដំឡើងរឿងល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូងដោយផ្អែកលើសាច់
រឿងនៃអ្នកអក្សរសាស្រ្ត To Hoai។ ប៉ុន្តែល្ខោនថ្មីនេះមានចំណុចថ្មីថ្មោងបន្ថែមតាម
រយៈកាយវិការនិងពាក្យពេជ្រឆ្លងឆ្លើយគ្នាសាមញ្ញដូចនៅក្នុងជីវភាពរៀងរាល់ថ្ងៃ
ដែលនាំមកនូវស្នាមញញឹមជូនទស្សនិកជន។ ចែករំលែកអំពីល្ខោននេះអ្នកដឹកនាំ
ល្ខោនBui Nhu Lai ឲ្យដឹងថា
ប្រសិនបើសំដែងលើឆាកល្ខោនទទេមួយគឺគ្មានអី្វគួរឲ្យចាប់អារម្មណ៍ឡើយ។
បើកឆាកល្ខោននេះគឺជាចំរៀងមួយបទដែលមានលក្ខណៈតន្រ្តីល្ខោន។ ខ្ញុំចង់បើក
ចេញនូវវាលស្រែពោពេញទៅដោយសំលេងសត្វច្រៀងរាំសាទរអារុណរះ។ សំនាង
របស់ក្រុមគ្រួសារចង្រិតរួមជាមួយសំលេងរបស់ពួកកន្ទុំរុយកណ្តូបកង្កែបគីង្គក់និង
អណ្តើកមាសប្រៀបដូចជាការប្រគុំតូរ្យតន្រី្តដែលធ្វើឲ្យវាលស្រែអ៊ូអររីករាយ។ បរិ
យាកាសត្រេកអរនិងទឹកចិត្តទៀងត្រង់នោះបានជះឥទ្ធិពលដល់ទស្សនិកជន។
|
ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន |
ក្នុងការរៀបចំដំឡើងល្ខោនលើកនេះអ្នកដឹកនាំល្ខោន Bui Nhu Lai បានរក្សា
ដ៏ដែលនូវព្រលឹងរបស់វណ្ណកម្ម។ នោះគឺបានផ្លុំបញ្ចូលអត្តចរិតមនុស្សទៅក្នុង
ពពួកសត្វរួមមានចង្រិតដូងចង្រិតស្លាបខ្លីកន្ទុំរុយនិងកង្កែប។ ទោះបីមានរូបរាង
សត្វក្តីប៉ុនែ្តពួកវាមានអត្តចរិតមនុស្សដែលច្រណែនក៏ចេះលត់ក្រាបក៏ចេះធ្វើពុត
ត្បុតក៏ចេះ។
បណ្តាមេរៀនរួមជាមួយសារតំលៃមនុស្សសាស្រ្តដ៏មានអត្ថប្រយោជន៍សំរាប់
កុមារត្រូវបានផ្សព្វផ្សាយយ៉ាងវាងវៃនិងគួរឲ្យស្រលាញ់តាមរយៈឈុតកំប្លែងនានា។
អ្នកដឹកនាំល្ខោនBui Nhu Laiបានសំណោះសំណាលថា
យើងខ្ញុំជ្រើសឈុតដែលមានលក្ខណៈទំនាស់និងជំលោះដូចរបស់មនុស្ស
ដើម្បីយកមកសំដែងលើឆាក។ពាក្យនិយាយស្តីនិងកាយវិកាទាំងនោះគឺជិតស្និត
ជាមួយជីវភាពរបស់កុមារ។ធ្វើបានអីចឹងទើបកុមារយល់បានសាច់រឿង។យើងខ្ញុំ
រៀបចំការសំដែងល្ខោននេះដោយពុំមានចន្លោះជាមួយទស្សនិកជនឡើយ។
សកម្មភាពរួមគ្នារវាងសិល្បករសិល្បការិនីជាមួយទស្សនិកជនបានធ្វើឡើង
នាពេលល្ខោនមិនទាន់បានចាប់ផ្តើម។ ក្នុងរូបសត្វនានាដើរតួរឿងនេះក្រុមសិល្ប
ករសិល្បការិនីទី១រោងល្ខោន Tuoi Tre បានទទួលស្វាគមន៍ កុមារាកុមារីនៅក្លោង
ទ្វារហើយសួរក្មួយៗបើសិនជាពួកគេដឹងរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូង។
តាមរយៈនោះជួយឲ្យគេយល់បន្ថែមអំពីអ្វីជាការល្អអ្វីជាការអាក្រក់។ សិល្បករ
Tung Linh ជាអ្នកដើរតួចង្រិត De Men បានចែករំលែកថា
ត្រូវតែធ្វើយ៉ាងណាដើម្បីបញ្ជាក់ច្បាស់នូវតួ De Men មួយដែលមានគ្រប់អត្ត
ចរិតតាំងពីភាពចចេសរឹងរូសហើយផ្លាស់ផ្តូរជាបណ្តើរៗរហូតដល់ការចេះស្រ
លាញ់រាប់អានពូជអំបូរខ្លួន។ ខ្ញុំខិតខំប្រែភាសារបស់សត្វក្លាយទៅជាភាសា
របស់មនុស្សសំរាប់ប្អូនៗអាចយល់ច្បាស់រឿងនេះ។
កុមារាកុមារីចូលចិត្តទស្សនាល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូងណាស់។
ប្អូនPham Hoang Anh អាយុ៨ឆ្នាំបានសំណោះសំណាលបន្ទាប់ពីទស្សនាល្ខោននេះថា
ខ្ញុំឃើញល្ខោននេះត្រេកអរនិងមានផលប្រយោជន៍ណាស់។ខ្ញុំរៀនបាន
មេរៀនគឺមិនគួរអួតអាងហើយត្រូវតែប្រព្រឹត្តល្អជាមួយមនុស្សរាល់គ្នាកុំសំឡុត
ធ្វើ បាបអ្នកដ៏ទៃ។ខ្ញុំនៅបានឡើងឆាកថតរូបជាមួយចង្រិត De Men និងតួអង្គ
ផ្សេងៗទៀតផង។
ល្ខោនរយៈពេល៨៩នាទីនេះគឺជាកាដូដ៏មានអត្ថន័យដែលមាតាបិតាលៃ
ទុកជូនកូនចៅខ្លួនក្នុងឱកាសទិវាកុមារអន្តរជាតិ។ អ្នកស្រី Ta Thanh Binh ជា
ទស្សនិជនមួយរូបបានសំណោះសំណាលថា
បណ្តាសិល្បករសិល្បការិនីបានសំដែងយ៉ាងរស់រវើកនូវរូបភាពនិងជីវភាពនៃ
ពពួកសត្វនានា។ តាមរយៈនោះបាននាំមកនូវអត្ថន័យអប់រំមនុស្សសាស្រ្ត ដ៏ធំ
ធេងព្រមទាំងលើកទឹកចិត្តកុមារឲ្យកាន់តែចូលចិត្តអានសៀវភៅថែមទៀត
ល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូងបានគូសបញ្ជាក់នូវមេរៀនស្តីអំពីជីវិត
តាមដំណើរផ្សងព្រេងរបស់ចង្រិត De Men។ ល្ខោននេះបានជួយបង្កើនតំលៃ
នៃសៀវភៅរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូងជាវណ្ណកម្មអក្សរសាស្រ្តមួយ
ដែលត្រូវបានបកប្រែនិងបោះពុម្ភផ្សាយជា៤០ភាសាលើទូទាំងភិភពលោក៕