ដំណើរវិលត្រឡប់មកស្រុកទេសរបស់សៀវភៅរឿងព្រេងមួយ
Phuong Thuy – Thu Hang -  
(VOVWORLD) /  
VOVWORLD_វិទ្យាស្ថានបូពា៏បុរាណវិទ្យារបស់បារាំងទើបនឹងប្រកាសជា
សាធារណៈនូវសៀវភៅរឿងគំនូរគំណាព្យ Luc Van Tien របស់កវីវៀតណាមលោក
Nguyen Dinh Chieu។ សៀវភៅរឿងទាំង២ភាគនេះត្រូវបានបោះពុម្ភផ្សាយដោយ
ការបកប្រែជាភាសាបារាំងនាឆ្នាំ១៨៩៧របស់នាយទាហានទ័ពជើងទឹកបារាំង
មួយរូបឈ្មោះ Eugene Gilbert រួមជាមួយគំនូររបស់វិចិត្រកររាជវាំងហ្វេលោក
Le Duc Trach។ ក្រោយរយៈពេលជាង១០០ឆ្នាំរក្សាទុកក្នុងបណ្ណាល័យអក្សរសាស្រ្ត
បារាំងមកសេចក្ដីព្រាងសៀវភៅនេះត្រូវបានប្រកាសនិងបោះពុម្ភផ្សាយជា២
ភាគមានចំណងជើងថា”រឿងព្រេង Luc Van Tien”។
សេចក្ដីព្រាងសៀវភៅដ៏ថ្លៃថ្លាមួយនេះត្រូវបានរកឃើញដោយសាស្រ្តាចារ្យ
Phan Huy Le ខណៈពេលលោកបំពេញទស្សនកិច្ចបារាំងកាលពីឆ្នាំ២០១១។ ក្នុង
ពេលទស្សនាវិទ្យាស្ថានបូពា៏បុរាណវិទ្យានាថ្ងៃទី៣០ខែកញ្ញាឆ្នាំនោះ សាស្រ្តាចារ្យ
Phan Huy Leបានសំគាល់ឃើញសៀវភៅរឿងកំណាព្យជាភាសា Nom ” Luc
Van Tien”របស់កវីស្នេហាជាតិលោកNguyen Dinh Chieu។ សៀវភៅនេះត្រូវបាន
រៀបរៀងដ៏ល្អស្អាតដោយមានបោះពុម្ភកំណាព្យផងនិងគំនូរផង។ គំនូរធំតូច
ចំនួនជាង១៨០០បានបង្ហាញឲ្យឃើញចរិតរបស់តួអង្គម្នាក់ៗក្នុងសាច់រឿង
ព្រមទាំងបង្ហាញនូវទេសភាពធម្មជាតិ ទិដ្ឋិភាពជីវភាពរស់នៅនិងទំនៀម
ទំលាប់បើរបស់ប្រជាជននៅភូមិភាគខាងត្បូងវៀតណាមនាសតវត្សទី១៩ទៀត
ផង។សាស្រ្តាចារ្យPhan Huy Le បានឲ្យដឹងថា
“ នេះជាឯកសាររួមវិភាគទានទៅក្នុងឃ្លាំងអក្សរសាស្រ្តស្ដីពីរឿងLuc Van
Tienប៉ុន្តែតំលៃធំបំផុតនៃសៀវភៅនេះនៅត្រង់ចំណុចវាជារឿងបានសរសេរជា
អក្សរ Nom និងជារឿងកំណាព្យវែងរបស់វៀតណាមដែលបានបង្ហាញដោយគំនូរ
ទាំងស្រុង។នោះជាបណ្ដាគំនូរចំរុះពណ៌ដ៏រស់រវើកបែបប្រជាប្រិយដែលខ្លះដូចគ្នា
នឹងប្រភេទគំនូរ Dong Ho នៅខេត្តBac Ninhភាគខាងជើងវៀតណាម ខ្លះដូច
គំនូរភូមិSinh នៅហ្វេហើយខ្លះទៀតមានរចនាបទបរមរាជវាំង។ លើវិស័យសិល្បៈ
ខ្ញុំគិតថានេះជាសៀវភៅគួរឲ្យទាក់ទាញ“។
|
”រឿងព្រេង Luc Van Tien”ត្រូវបានបកប្រែជាភាសាវៀតណាម អង់គ្លេសនិងបារាំងដើម្បីផ្សព្វផ្សាយទៅដល់មិត្តអ្នកអាន ព្រមទាំងជួយមជ្ឈដ្ឋានអ្នកវវិទ្យាសាស្ត្មមានប្រភពឯកសារដ៏សម្បូរបែបក្នុងការងារបង្រៀនភាសានិងអក្សរសាស្ត្វវៀតណាមសតវត្សទី១៩ |
សៀវភៅ”រឿងព្រេង Luc Van Tien”ជាលទ្ធផលនៃកិច្ចសហប្រតិបតិ្តការល្អ
ប្រសើរនិងយូរអង្វែងរវាងក្រុមអ្នកស្រាវជ្រាវប្រទេសទាំង២វៀតណាមនិងបារាំង។
វណ្ណកម្ម” Luc Van Tien”របស់កវីNguyen Dinh Chieuត្រូវបានបកប្រែជាភាសា
បារាំងនាឆ្នាំ១៨៦៤។ ផ្អែកលើសៀវភៅបោះពុម្ភរបស់Albe de Michel នាយទាហាន
ទ័ពជើងទឹកបារាំងលោក Eugene Gilbert បានមានគំនិតពន្យល់ខ្លឹមសារកំណាព្យ
ដោយគំនូរពណ៌។ លោកបានសហការជាមួយវិចិត្រករ Le Duc Trach នៅក្នុងរាជ
វាំងហ្វេរៀបរៀងស្នាដៃរឿងកំណាព្យដោយគំនូរពណ៌តែមួយគត់ក្នុងអំឡុងចណ្លោះ
ឆ្នាំ១៨៩៥ -១៨៩៧។ ពេលវិលត្រឡប់ទៅប្រទេសបារាំង លោក Eugene Gilbert
បានជូនវណ្ណកម្មនេះដល់បណ្ឌិតសភាអក្សរសាស្រ្តបារាំង។
នាបច្ចុប្បន្ន ”រឿងព្រេង Luc Van Tien”ត្រូវបានបកប្រែជាភាសាវៀតណាម
អង់គ្លេសនិងបារាំងដើម្បីផ្សព្វផ្សាយទៅដល់មិត្តអ្នកអាន ព្រមទាំងជួយមជ្ឈដ្ឋាន
អ្នកវវិទ្យាសាស្រ្តមានប្រភពឯកសារដ៏សម្បូរបែបក្នុងការងារបង្រៀនភាសានិង
អក្សរសាស្រ្តវៀតណាមសតវត្សទី១៩៕
Phuong Thuy – Thu Hang
-VOVWORLD