ដើម្បីគំនូរប្រជាប្រិយ Dong Ho ក្លាយទៅជាបេតិកភណ្ឌវប្បធម៌ពិភបលោក
(VOVWORLD) - គំនូរ Dong Ho ជាប្រភេទគំនូរដែលបានបោះពុម្ពនៅលើបន្ទះឈើដែលមានកម្រាសប្រវត្តិសាស្ត្ររាប់រយឆ្នាំហើយ។ គំនូរប្រជាប្រិយ Dong Ho មានប្រភពពីភូមិ Dong Ho ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh។ នាឆ្នាំ២០១៣ របរគូគំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នាពេលថ្មីៗនេះ ទទួលបានការអនុញ្ញាត្តិពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមបានស្រាវជ្រាវនិងបង្កើតសំណុំឯកសារវិទ្យាសាស្ត្រ ដើម្បីស្នើឲ្យអង្គការ UNESCO ដាក់បញ្ចូលរបរគូគំនូរប្រជាប្រិយ Dong Ho ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការពារបន្ទាន់របស់មនុស្សលោក។
គំនូរប្រជាប្រិយ Dong Ho |
គំនូរប្រជាប្រិយ Dong Ho ជារបរធ្វើគំនូរប្រជាប្រិយដោយឆ្លាក់លើឈើ ស្ថិតក្នុងចំណោមរបរសិប្បកម្មប្រពៃណីដែលត្រូវបានប្រជាជនភូមិ Dong Ho (ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh) កែច្នៃនិងអភិវឌ្ឍន៍ ធ្វើឲ្យប្រភេទគំនូរនេះមានតម្លៃអំពីប្រវត្តិសាស្ត្រ វប្បធម៌និងសិល្បៈពិសេស។ របរធ្វើគំនូរប្រជាប្រិយស្ថិរភាពច្រើនសតវត្សហើយ។ ប៉ុន្តែ ចាប់ពីចុងសតវត្សទី១៩ដល់ឆ្នាំ១៩៤៤ជាអំឡុងពេលរុងរឿងបំផុតរបស់ភូមិគំនូរនេះដោយមានត្រកូលទាំង១៧ក្នុងភូមិចូលរួមការធ្វើគំនូរផងដែរ។ ប្រជាជនតាមតំបន់ជនបទវាលសណ្តភាគខាងជើងតែងតែមកទិញគំនូរ Dong Ho សម្រាប់តាំងលំអក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី។ ហេតុដូច្នេះ ភុមិគំនូរ ប្រជាប្រិយ Dong Ho តែងតែបើកផ្សារគំនូរនាខែកត្តិកដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ប្រជាជននៅភូមិ Dong Ho បានផលិតគំនូដោយដៃ ពោលគឺពីការធ្វើក្រដាសដល់ការឆ្លាក់លើបន្ទះឈើបុរាណដែលមានពីសតវត្សទី១៦មកនោះហើយរហូតមកដល់ពេលនេះ នៅរក្សាបាននូវប្រពៃណីនេះ។ គំនូរត្រូវបានបង្កើតឡើងពីវត្ថុធាតុធម្មជាតិដែលមានស្រាប់នៅតំបន់ភាគខាងជើងវៀតណាម។ នោះគឺសំបកដើម do (ជា ដើមឈើមួយប្រភេទសម្រាប់ធ្វើក្រដាសដោយភាគច្រើនគឺមានតែនៅភាគខាងជើងវៀតណាមប៉ុណ្ណោះ) គេច្នៃប្រឌិតឲ្យទៅជាក្រដាស do។ ដោយមានចរិតលក្ខណៈស្រូបសំណើម បានជាក្រដាស do ជួយឲ្យស្នាដៃវិចិត្រសិល្បៈមិនត្រូវសើម ដុះផ្សិតនិងទុកបានយូរ។ ពណ៌ដែលបានឆ្លាក់លើគំនូរ Dong Ho តែងតែមាន៥ពណ៌ គឺខ្មៅ ខៀវ cham ក្រហមនិងលឿង។ លោកស្រី Nguyen Thi Oanh សិប្បករកំពុងប្រកបមុខរបរនៅភូមិគំនូរ Dong Ho បានឲ្យដឹងថា៖ ពណ៌របស់គំនូរគឺសុទ្ធតែជ្រលក់ពីវត្ថុធាតុដើមធម្មជាតិ មិនមែនប្រើជាតិគីមីទេ តាមនោះ ពណ៌ស្រស់ផងនិងរក្សាបានយូរផង៖ “ពណ៌ធម្មជាតិដូចជាក្រហមគឺធ្វើពីម្សៅឥដ្ឋយកពីភ្នំ។ ពណ៌ខ្មៅ មុននេះគឺយកស្លឹកឬស្សី ប៉ុន្តែឥឡូវគឺយកចំបើងដុត បន្ទាប់មកយកផះកូរជាមួយនឹងកាវដើម្បីបង្កើតពណ៌។ ពណ៌លឿងគឺធ្វើពីពន្លកផ្កា Hoe យកទឹកកូរជាមួយកាវ។ ពណ៌ខៀវគឺយកពីដើមឈើមានដង់ទន។ តាមនោះ ពណ៌គឺធម្មជាតិដូចផ្កា ស្មៅអញ្ជឹង”។
សិស្សានុសិស្សសាកពិសោធន៍គូគនូរប្រជាប្រិយ Dong Ho នៅសារមន្ទីរវិចិត្រសិល្បៈ |
ប្រធានបទរបស់គំនូរប្រជាប្រិយ Dong Ho តែងតែយកពីជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងផលិតកម្មរបស់ប្រជាកសិកឬផ្តើមចេញពីទឹ្រស្តីសាមញ្ញជិតស្និទ្ធនិងជីវភាពរបស់ប្រជាកសិក។ ខ្លឹមសារនៃគំនូរអាចទៅជាតួរអង្គក្នុងរឿងទេវកថា រឿងព្រេង ទស្សនីយភាពរបស់ប្រទេសជាតិ និងបង្ហាញនូវបំណងប្រាថ្នាចង់បានជីវភាពសុខសាន្តត្រាន រដូវអំណោយផល។ ហេតុដូច្នេះបានជា គំនូរ Dong Ho បានប្រជាជនគេពេញនិយម តែងលំអក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែសប្បាយរីករាយ។
នោះគឺជារយៈពេលវិវឌ្ឍន៍យ៉ាងត្រចះត្រចង់ ប៉ុន្តែឥឡូវនេះ ដោយផលប៉ះពាល់ពីយន្តការគ្រួសារ ធ្វើឲ្យរបរធ្វើគំនូត្រូវបាត់បង់ជាបណ្តើរៗ។ មានតែគ្រួសារតិចតូចណាំស់ នៅប្រកបមុខរបរនេះ។ បច្ចុប្បន្ន មានគ្រួសារដល់ទៅ៩០% បានប្តូរមុខរបរទៅជាផលិតនិងលក់ដូរប្រាក់ក្រដាស់សម្រាប់សែន។ ចំពោះមុខការបាត់បង់ភូមិរបរប្រពៃណីនោះ បញ្ហាអភិរក្សនិងអភិវឌ្ឍន៍ភូមិគំនូរ Dong Ho កំពុងក្លាយទៅជាបញ្ហាចាំបាច់។ លោក Nguyen Huu Viet អ្នកស្រាវជ្រាវគំនូរប្រជាប្រិយបានចាត់ទុកថា៖
“ការធ្វើសំណុំឯកសារវិទ្យាសាស្ត្រ ដាក់ជូនអង្គការ UNESCO ដើម្បីដាក់បញ្ចូលមុខរបរធ្វើគំនូរប្រជាប្រិយ Dong Ho ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការការពារបន្ទាន់គឺមានអត្ថន័យសំខាន់ សំដៅបន្តរក្សានិងពង្រីកនូវតម្លៃវប្បធម៌របស់ភូមិរបរ ព្រមទាំងលើកកម្ពស់មនសិការរបស់ប្រជាជនក្នុងកិច្ចការអភិរក្សនូវតម្លៃវប្បធម៌ទាំងអស់នេះ”។
គំនូរប្រជាប្រិយ Dong Ho ត្រូវបានភ្ញៀវជាតិ អន្តរជាតិនិងអាណិកជនចាត់ទុកដូចជាផលិតផលវិសេសវិសាលរបស់តំបន់ភាគខាងជើងវៀតណាម។ ការដែលខេត្ត Bac Ninh បានកសាងសំណុំឯកសារដាក់ជូនអង្គការ UNESCO ឲ្យដាក់បញ្ចូលរបរគូគំនូរប្រជាប្រិយ Dong Ho ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការកិច្ចការពារបន្ទាន់របស់មនុស្សលោកនោះ បានរួមចំណែកអភិរក្សលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ គំនូរ Dong Ho នឹងត្រូវបានពិភពលោកស្គាល់ដូចជាបេតិកភណ្ឌវប្បធម៌របស់មនុស្សលោកផងដែរ៕