VOVWORLD_សារមន្ទីរជាកន្លែងរក្សាទុកនិងពង្រីកនូវតំលៃកេរិ៍្តដំណែល
វប្បធម៌និងប្រវតិ្តសាស្រ្តរបស់ប្រទេសនីមួយៗ។ក្នុងរយៈពេលកន្លងទៅនេះ ការ
ងារអភិរក្សនិងពង្រីកតំលៃរបស់សារមន្ទីរត្រូវបានរដ្ឋនិងសង្គមទាំងមូលយក
ចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីរួមចំណែកលើកកំពស់ជីវភាពរស់នៅខាងស្មារតី
របស់ប្រជាជនព្រមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាទៀតផង។
នាបច្ចុប្បន្ននេះប្រព័ន្ធសារមន្ទីររបស់វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង
ដោយមានសារមន្ទីរថ្នាក់ជាតិខេត្តក្រុងចំនួន១៣៤ហើយសារមន្ទីរឯកជនមាន
ចំនួន៣១។ក្នុងគោលបំណងលើកកំពស់គុណភាពនៃការងាអភិរក្សសារមន្ទីរ
សាស្រ្តាចារ្យបណ្ឌិត Luu Tran Tieu ប្រធានក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៌ជាតិ
ប្រធានសមាគមបេតិកភ័ណ្ឌវប្បធម៌វៀតណាមបានឲ្យដឹងថា
“បណ្ដាសារមន្ទីរកំពុងផ្លាស់ប្ដូរយ៉ាងខ្លាំងនូវការងារតាំងបង្ហាញវត្ថុតាង
តាមរយៈការអនុវត្តវិទ្យាសាស្រ្តបចេ្ចកវិទ្យាព័ត៌មានវិទ្យានិងឌីជិថល។សកម្មភាព
ទាំងនេះបានប្រែក្លាយសារមន្ទីរទៅជាមជ្ឈមណ្ឌលអប់រំនៅក្រៅសាលារៀនដោយ
ជួយផ្ដល់ចំណេះវិទ្យាជូនទស្សនិកជនគ្រប់រូប។ក្រៅពីនោះក៏មានការតភ្ជាប់
សារមន្ទីរជាមួយវិស័យទេសចរណ៍ផងដែរ”។
ការងារអភិរក្សសារមន្ទីរដែលបានអនុវត្តល្អនោះបានជួយទស្សនិកជន
យល់ដឹងពីអត្ថន័យនៃវត្ថុតាងតាំងបង្ហាញហើយតាមរយៈនេះផ្សព្វផ្សាយទូលំ
ទូលាយនូវវប្បធម៌និងរូបភាពទឹកដីនិងមនុស្សវៀតណាម។តាមបណ្ឌិត Nguyen
The Hung ប្រធាននាយកដ្ឋានបេតិកភ័ណ្ឌចំណុះក្រសួងវប្បធម៌កីឡាទេសចរណ៍
វៀតណាមបានឲ្យដឹងថាមេរៀនសំខាន់បំផុតក្នុងការងារអភិរក្សកេរិ៍្តមរតក
វប្បធម៌ដែលរួមមានសារមន្ទីរផងនោះគឺការធានាអត្ថប្រយោជន៍របស់រដ្ឋនិង
អត្ថប្រយោជន៍របស់សហគមន៍។លោក Nguyen The Hungបានថ្លែងយ៉ាងដូច្នេះថា
“រដ្ឋបន្តកែលំអប្រព័ន្ធច្បាប់ បន្តចេញគោលនយោបាយអាទិភាពចំពោះ
មជ្ឈដ្ឋានសិប្បករ។យកចិត្តទុកដាក់លើការងាបណ្ដុះបណ្ដាល គ្រប់គ្រងវប្បធម៌។
ការងារអភិរក្សនេះគប្បីផ្សាភ្ជាប់នឹងកត្តាទាក់ទិននានា”។
|
សារមន្ទីរសំណល់សង្គ្រាមនៅក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា |
ការបើកទូលាយរូបសណ្ឋានសង្គមភាវូបនីយកម្ម បំផុសគ្រប់ប្រភពកំលាំងនៅ
ក្នុងនិងក្រៅប្រទេសសំរាប់ការងារអភិរក្សសារមន្ទីរគឺមានសារដ៏សំខាន់។តាមរយៈ
នោះប្រជាជនអាចចូលរួមសកម្មភាពនៅសារមន្ទីរដូចជាការស្រាវជ្រាវនិងបង្ហាញ
ទំនៀមទំលាប់ឬពិធីបុណ្យជាប្រពៃណីរបស់ជាតិខ្លួនដើម្បីធ្វើឲ្យសកម្មភាពនៃ
សារមន្ទីរកាន់តែមានភាពរស់រវើក។បណ្ឌិតVo Quang Trong នាយកសារមន្ទីរ
ជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា
“ការងារអភិរក្សនៅតាមសារមន្ទីរនេះគឺជៈឥទ្ធិពលយ៉ាងសកម្មចំពោះ
សហគមន៍។សារមន្ទីរមិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេតែថែមទាំងជា
កន្លែងបង្រៀនវិជ្ជជីវៈទៀតផង។ការបណ្ដុះបណ្ដាលរបរនេះបានជៈឥទ្ធិពលវិជ្ជមាន
ទោះលើសហគមន៍”
នាបច្ចុប្បន្ននេះមានសារមន្ទីរឯកជនចំនួនបីដែលធ្វើសកម្មភាពប្រកប
ដោយប្រសិទ្ធភាព។នោះគឺសារមន្ទីរស្រុកស្រែនៅខេត្តNam Dinh សារមន្ទីរប្រភព
ដើមនៅកោះPhu Quoc និងសារមន្ទីរវត្ថុបុរាណHoang Long នៅខេត្តThanh Hoa។
ថ្វីបើដូច្នេះក្ដីតែសារមន្ទីរឯកជនភាគច្រើននៅមានកំហិតអំពីការស្ទាត់ជំនាញ
របស់ក្រុមបុគ្គលិកដែលត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀត។
ជារួម ការងារអភិរក្សនិងពង្រីកតំលៃរបស់សារមន្ទីរបានអះអាងនូវ
សក្ដានុពលដ៏ធំធេងនៃបេតិកភ័ណ្ឌវប្បធម៌វៀតណាមក្នុងវឌ្ឍនភាពរួមនៃ
ប្រទេសជាតិ ជាពិសេសខណៈវៀតណាមកំពុងធ្វើសមាហរណកម្មស៊ីជំរៅជាមួយ
អន្តរជាតិនោះ៕