តូរ្យតន្ត្រីនៅវិថីបុរាណហាណូយ

VOVW0RLD_នាចុងសប្ដាហ៍ នៅតាមវិថីបុរាណក្រុងហាណូយតែងតែមាន
ការសំដែងតន្ត្រីប្រពៃណីជាតិដូចជា Cheo Tuong ចំរៀងប្រជាប្រិយ​ រួមទាំង​ពិធី
ចូល​រូបទៀត​ផង។ការប្រគំតន្រ្តីតាមក្រុមទាំងនេះមានភាពរស់រវើកហើយបាន
ទាក់ទាញទស្សនិកជនជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនា។ ម្យ៉ាង
ទៀតការសំដែងសិល្បៈជាតិនេះកឺរួមចំណែកអភិរក្សនិងផ្សព្វផ្សាយវប្បធម៌
ប្រពៃណីរបស់វៀតណាមផងដែរ។

នេះជាបទចំរៀងក្នុងពិធីចូលរូបដែលបានសំដែងនៅតាមវិថីបុរាណក្រុង
ហាណូយដែលត្រូវបានប្រជាពលរដ្ឋនិងភ្ញៀវទេសចរស្គាល់ដល់ពីយូរមកហើយ។
 នាចុងសប្ដាហ៍ វិថីបុរាណនានានៅមជ្ឈមណ្ដាលក្រុងហាណូយមានបរិយាកាស
សប្បាយអ៊ូអរ ដោយសារសំលេងតូរ្យតន្ត្រីនិងសំនៀងរបស់ក្រុមសិល្បៈករអាជីព
និងមិនអាជីពនៅតាមដងវិថី។ ចង្វាក់ភ្លេងនិងទំនុកច្រៀងបានធ្វើឲ្យ
ទស្សនិកជនមានចំណាប់អារម្មណ៍ល្អប្រសើរចំពោះវប្បធម៌ប្រជាប្រិយវៀតណាម។

        មុននេះចំរៀងក្នុងពិធីចូលរូបច្រើនតែបានមនុស្សចាស់ៗពេញនិយមតែ
ប៉ុណ្ណោះទេ។ ឥឡូវ ចំរៀងប្រភេទនេះនាពេលលើកយកមកសំដែងនៅតាមវិថី
បុរាណបែរជាមានភាពទាក់ទាញយ៉ាងខ្លាំង។ អ្នកទស្សនាមានគ្រប់វ័យទាំងចាស់
ទាំងក្មេង។បន្ទាប៉ពីការសំដែងចំរៀងក្នុងពិធីចូលរូបមក សិល្បការិនីប្រជាប្រិយ
អ្នកស្រី Nguyen Thi Dieu Hong បានឲ្យដឹងថា

         “ នាងខ្ញុំសង្កេតឃើញថាចំរៀងក្នុងពិធីចូលរូបវាមានលក្ខណៈជំនឿសាសនា។​
 នាបច្ចុប្បន្ននេះទាំងមនុស្សវ័យចំណាស់និងវ័យក្មេងសុទ្ធតែពេញនិយមប្រភេទ
តន្រ្តីនេះ”។

តូរ្យតន្ត្រីនៅវិថីបុរាណហាណូយ - ảnh 1
នាចុងសប្ដាហ៍ នៅតាមវិថីបុរាណក្រុងហាណូយតែងតែមានការសំដែងតន្ត្រីប្រពៃណីជាតិដូចជា CheoTuong ចំរៀងប្រជាប្រិយ រួមទាំងពិធីចូលរូបទៀតផង


    លើឆាកសំដែងតូចមួយនៅកណ្ដាលវាល ក្រុមសិល្បៈករសិល្បការិនីកំពុង
សំដែង​បទចំរៀង Xam ដោយការជក់ចិត្តយ៉ាងខ្លាំង។ ក្រុមសិល្បៈនេះប្រើឧបការណ៍
​ភ្លេង​រួម​មាន​ ទ្រ ស្គរហើយច្រៀងច្រើនបទមានជាអាទិ៍ Xam anh Khoa   Xam tau
 dien  Xam lo buoc sang ngang និង​Xam Thap an។បទចំរៀងទាំងនេះបាន
ពិពណ៌នាអំពីជីវភាពរស់​នៅ​សង្គមនិងបរិយាកាសនៅក្រុងហាណូយក្នុងអំឡុង
ដើមសតវត្សទី២០។អ្នកស្រី Cao Thu Ha ជាភ្ញៀវទេសចរមួយរូបបានឲ្យដឹងថា

      “ ការសំដែងបទចំរៀងXam ទាំងនេះគឺរស់រវើកណាស់។ សំលេងរបស់អ្នក
ចំរៀង​និងឧបករណ៍ភ្លេងប្រពៃណីជាតិយើងបានផ្ដល់មកនូវចំណាប់អារម្មណ៍
រំជួលចិត្តយ៉ាងខ្លាំង”។

        នាបច្ចុប្បន្ននេះ ពេលមកទស្សនាក្រុងហាណូយម្ដងៗទាំងភ្ញៀវក្នុងស្រុក
និងបរទេសសុទ្ធតែចំណាយពេលទស្សនាវិថីបុរាណ​ពិសេសគឺចាំដល់ចុងសប្ដាហ៍
ដើម្បី​បាន​ស្ដាប់​កំសាន្តការសំដែងសិល្បៈប្រជាប្រិយនៅតាមវិថីនារាត្រី៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ